ថាមពល និងបរិស្ថាន
មេដឹកនាំអាស៊ាន ប្តេជ្ញាចិត្តជួយការពារតំបន់ជីវៈចម្រុះនៅកម្ពុជា ខណៈបច្ចុប្បន្នមាន ៤១%នៃផ្ទៃដីសរុប
កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ នេះបើតាមបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ និងរៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ។ ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានបញ្ចាក់ផងដែរថា មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។ បន្ថែមពីនេះ អាស៊ាន បានបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ(ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០។ គួរបញ្ជាក់ថា កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា […]
អានបន្ថែមត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ
មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ (អានបន្ថែម) គួររម្លឹកដែរថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមរោងចក្រអំពូលភ្លើងជប៉ុន បានជួយកម្ពុជាកាត់បន្ថយចំណាយអគ្គិសនីប្រមាណជា ១លានដុល្លារក្នុង១ឆ្នាំ
ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ជប៉ុននៅកម្ពុជា បានផលិតអំពូលភ្លើងប្រភេទLED 100% នៅកម្ពុជា ហើយបាននាំចេញទៅទីផ្សារទូទាំងពិភពលោកផងដែរ ។ កន្លងមកក្រុមហ៊ុនបានតំឡើងអំពូល LED បានចំនួន 18 880 អំពូល ដែលក្នុងនោះបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការសាយភាយឧស្ម័នកាបូនិចក្នុងបរិស្ថាន បើគិតជាទឹកប្រាក់ប្រមាណជា ១លានដុល្លារ ក្នុង១ឆ្នាំ។ នេះបើយោងតាមជំនួបគោរពរាយការណ៍របស់លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ នាឱកាសនោះដែរ លោក កៃនូម៉ា បានបង្ហាញពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក និងមាន ៩៥កន្លែង ។ លោក កៃនូម៉ា បានបន្ថែមថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ […]
អានបន្ថែមកម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ
រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ១៧៣.៣ លានដុល្លារ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១រោងចក្រ ម៉ាឡេស៊ី មួយរោងចក្រ និងបារាំងមួយរោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន៩រោងចក្រ មានទីតាំងនៅរាជធានីភ្នំពេញ ៦រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តព្រះសីហនុ ២រោងចក្រនៅខេត្តកំពង់ស្ពឺ និង១រោងចក្រនៅខេត្តកោះកុង។ កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដលើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគប្រមាណ៨៤.៥លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ។ ការបង្ហាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានេះ ត្រូវបានគេមើញឃើញថា ក្រោយមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារធំសម្រាប់បន្ទះសូឡានាំចេញពីកម្ពុជា បានសម្រេចបន្តលើកលែងពន្ធនាំចូលលើផលិតផលបន្ទះសូឡា ពីកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ក្នុងត្រីមាសទី១ កម្ពុជានាំចេញបន្ទះសូឡា មានទឹកប្រាក់សរុប ជាង១៣លានដុល្លារ៕
អានបន្ថែមគម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។
អានបន្ថែមក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន
ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន៖ ១) ការប្រើប្រាស់អំពូលភ្លើងសន្សំសំចៃអគ្គិសនី (LED) ២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ៣) ការប្រើប្រាស់សូឡា PV នៅលើដំបូលអគារ ៤) ការដុតជីវម៉ាសដើម្បីបង្កើតកម្តៅ ៥) ការបំប្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ ៦) ការធ្វើជីកំប៉ុស្ត ៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ៨) ការបំពាក់នាឡិកាទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង ១០) ផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោង TNA បានទទួលការគ្រាំអនុវត្ត និងបច្ចេកទេសដោយមូលនិធិអាកាសធាតុបៃតង (GCF) និងក្រុមហ៊ុនទីប្រឹក្សា (Climate Smart Initiative)។ បើតាម ឯកឧត្តម វ៉ាន់ […]
អានបន្ថែមអាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ
អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្តនេះ ដោយកំណត់ និងបោះបង្គោលព្រំប្រទល់បឹងប្រាក់ឲ្យបានច្បាស់លាស់ សម្រាប់ធ្វើការអភិរក្ស និងទប់ស្កាត់កុំឱ្យមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់បន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យហ្លួងព្រះស្ដេចកន។ ក្នុងឱកាសនេះផងដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនឈើ ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ ដើម្បីជាការចូលរួមថែរក្សាការពារអភិរក្សធនធានធម្មជាតិ។
អានបន្ថែមអឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី
សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល្លារ ត្រូវបានចំណាយរួចហើយ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីថាមពល Tajik លោក Dalyor Juma។ ក្នុងនោះដែរ មានមន្ត្រីសហភាពអឺរ៉ុបម្នាក់សុំមិនបញ្ចេញឈ្មោះដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ហេតុផលសំខាន់ដែល EU ចង់ក្លាយជាអ្នកវិនិយោគកំពូលនៅក្នុងទំនប់វារីអគ្គីសនីគឺដើម្បីធ្វើឱ្យតាជីគីស្ថាន និងប្រទេសជិតខាងទទួលបានឯករាជ្យពីថាមពលរុស្ស៊ី។ ប្រភពពី Reuters
អានបន្ថែមសម្តេចតេជោ៖ រដ្ឋចំណាយលើការខាតបង់អគ្គិសនីប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងខាតបង់ថវិកាជាតិប្រមាណជា ១០០លានដុល្លារ លើថាមពលអគ្គិសនី នេះគឺដោយសារតែការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សុី-អ៊ុយក្រែន ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលទី០៦ កក្កដា ថាការវិនិយោគលើថាមពលអគ្គិសនីបានឈានចូលដល់ការខាតបង់ហើយ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។ «បើគ្មានការទប់ទល់របស់រដ្ឋចំពោះអគ្គិសនីកម្ពុជាទេ ម៉្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចបាត់ទៅហើយ ម្យ៉ាងទៀតរដ្ឋក៏បានត្រៀមទុនដើម្បីជួយការខាតបង់អគ្គិសនីកម្ពុជាថែមទៀតផង» សម្តេចបានបន្ថែម។ ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់នាំគ្នាជួយសន្សំសំចៃការប្រើប្រាស់ភ្លើង ពិសេសត្រូវតែចាប់ផ្តើមពីស្ថាប័នរដ្ឋមុនគេ ដែលប្រើប្រាស់ដោយចំណាយថវិកាជាតិ ព្រោះបើមិនចឹងទេ កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ គួររម្លឹកដែរថា សម្តេច ហ៊ុន សែន ក៏បានបង្ហាញក្តីបារម្ភមួយគឺ បើវិបត្តិនេះកើតឡើងពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាមូលហេតុដែលធ្វើឱ្យមានវិបត្តិថាមពលអគ្គីសនីអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយទៀត អញ្ចឹងវិបត្តិនេះនឹងរឹតតែធ្ងន់ធ្ងរទៅទៀត៕
អានបន្ថែមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ សាងសង់បានជាង៩០%ហើយ
គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។ យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕
អានបន្ថែម