គម្រោងកែច្នៃសំរាមទៅជាថាមពលអ៊ីដ្រូសែន តម្លៃ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់

រោងចក្រកែច្នៃសំរាមទៅជាថាមពលឧស្ម័នអ៊ីដ្រូសែន តម្លៃ ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់ ដែលមានសមត្ថភាពផលិតអ៊ីដ្រូសែន ៦៧០០០ តោន ក្នុង ១ ឆ្នាំ។ ក្រុមហ៊ុនផលិតនិងស្តុកទុកឧស្ម័នអ៊ីដ្រូសែននៅអាមេរិក H2 Industries បានចុះលើអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុន Madayn (Public Establishment For Industrial Estates) លើគម្រោងមួយនេះ រួចហើយ នៅប្រទេសអូម៉ង់។ នេះបើយោងតាម Power Engineering International ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ។ រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដី ២០ម៉ឺនម៉ែត្រក្រឡា ដោយរូមបញ្ជូលទាំងស្ថានីយថាមពលសូឡា អនុភាព ៣០០MW និងកន្លែងស្តុកទុកថាមពល៧០MW ផងដែរ។ រោងចក្រនេះ នឹងអាចបំប្លែងកាកសំណល់ បានរហូតដល់ ៤ លានតោនក្នុងមួយឆ្នាំ ឱ្យទៅជាអ៊ីដ្រូសែនបៃតងចំនួន ៦៧ ០០០ ដែលមានតម្លៃនាំចេញជាង ២៦៨ លានដុល្លារ។ យោងតាមក្រុមហ៊ុន H2-Industries គម្រោងកែប្រែកាកសំណល់ទៅជាអ៊ីដ្រូសែននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយការលើកកម្ពស់ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព។       […]

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាលបង្កើតក្រុមការងារពិសេស គ្រប់គ្រងកាកសំណល់ទូទាំងខេត្ត

រដ្ឋបាលខេត្តកណ្តាល បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពង្រឹងការងារគ្រប់គ្រងសំរាម កាកសំណល់រឹង និងយុទ្ធនាការណ៍សហគមន៍ស្អាត-បៃតង នៅទូទាំងខេត្ត។ បើតាមសេចក្តីណែនាំលេខ០៣៩ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គណៈកម្មការ មានចំនួនសរុបទាំងអស់១៤ រូប ដែលមានអភិបាលក្រុង ឬស្រុក ជាប្រធាន។ គណៈកម្មការនេះ មានតួនាទីក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សណ្តាប់ធ្នាប់ ទីលានចាក់សំរាម អប់រំ ផ្សព្វផ្សាយក្នុងការទុកដាក់សំរាមកាកសំណល់រឹងឱ្យបានត្រឹមត្រូវជានិច្ច។ ដោយឡែក អនុគណៈកម្មការ មានចំនួនសរុបទាំងអស់៩ រូប ដែលមានមេឃុំ ឬចៅសង្កាត់ជាប្រធាន។ អនុគណៈកម្មការនេះ មានតួនាទីចាត់វិធានការលុបបំបាត់ការបោះចោលកាកសំណល់តាមទីសាធារណៈ និងជំរុញ ដឹកនាំប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល ឬការពិន័យជាអន្តរការណ៍ផ្សេងៗ។

អាន​បន្ថែម

ជប៉ុនសម្លឹងចង់និយោគលើវិស័យថាមពលស្អាតនៅកម្ពុជា

វិនិយោគិនជប៉ុន ចាប់អារម្មណ៍លើចង់វិនិយោគលើវិស័យថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាសន្សំសំចៃថាមពលបានខ្ពស់ តែមិនបំពុលបរិស្ថាននៅកម្ពុជា។ នេះជាការលើកឡើងរបស់គណប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយ ឯកឧត្តម Fumaiki TAKAHASHI ប្រធានសមាគមជប៉ុនកម្ពុជា និ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៥ ខែមេសា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យសមាគមជប៉ុន បន្តកៀគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ និងជួយដល់ការអភិវឌ្ឍនៅកម្ពុជា ដូចជាការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន និងគ្រឿងបរិក្ខាអគ្គិសនីជាដើម។

អាន​បន្ថែម

ជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ

ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។ បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។ តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។ ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។ ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ […]

អាន​បន្ថែម

ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។ ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។ ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។ ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ […]

អាន​បន្ថែម

អឺរ៉ុបគ្រោងសង់បំពង់បង្ហូរឧស្ម័នអ៊ីដ្រូហ្សែនខា្នតធំ ប្រើជំនួសថាមពលប្រេងពីរុស្សី

អាល្លឺម៉ង់ និងន័រវេសកំពុងត្រៀមចង់សាងសង់បំពង់បង្ហូរអ៊ីដ្រូសែនតភ្ជាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលប្រេងពីរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ Bloomberg កាលពីថ្មីៗនេះ។ ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីខែមុន ដោយយល់ព្រមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការនាំចេញអ៊ីដ្រូសែនពីប្រទេសន័រវេសទៅកាន់ប្រទេសអាល្លឺម៉ង់។ ការសិក្សាលទ្ធភាពលើគម្រោងនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ អាល្លឺម៉ង់ និងន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ប្រភពថាមពលជំនួសប្រេងរបស់រុស្ស៊ី ដូច្នេះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីគឺចាំបាច់ណាស់»។ គួរបញ្ជាក់ថា ឧស្ម័នជាងពាក់កណ្តាល ធ្យូងថ្មពាក់កណ្តាល និង១/៣ នៃប្រេង ប្រើក្នុងប្រទេសអាល្លឹម៉ង់ គឺនាំចូលពីរុស្ស៊ី។

អាន​បន្ថែម

ផ្សារទំនើប Aeon ក្លាយជាផ្សារទំនើបដែលមានដំបូលបន្ទះសូឡាខ្នាតធំជាងគេ នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) កាលពីដើមឆ្នាំនេះ បានបន្ថែមបន្ទះសូឡា ២ MWp ទៀតលើប្រព័ន្ធដែលមានស្រាប់ ១ MWp នៅលើដំបូលផ្សារទំនើបអ៊ីអនសែនសុខ ដែលធ្វើឱ្យផ្សារនេះមានបន្ទះសូឡាលើដំបូលដ៏ធំបំផុតក្នុងចំណោមផ្សារទំនើបដទៃទៀតនៅកម្ពុជា។ បន្ទះសូឡាសរុប ៣MWp នេះ គឺមានទីតាំងនៅលើដំបូលអគារចំណតរថយន្ត អគាររោងភាពយន្ត អគារកណ្តាល អគារ TV Studio និងដំបូលរោងចំណតម៉ូតូ ដែលមានផ្ទៃក្រឡាសរុប ១០ ៤៩០ ម៉ែត្រការ៉េ។ ក្រុមហ៊ុន បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាបន្ថែមនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងបន្ថែមបន្ទះសូឡានៅផ្សារទំនើបអ៊ីអនទី១ ផងដែរ ដែលបច្ចុប្បន្នស្ថិតក្រោមគម្រោងជួសជុល និងពង្រីក។ ក្រុមហ៊ុន លើកឡើងថា៖ «យើងសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុល និងរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅកម្ពុជា»។

អាន​បន្ថែម

Samsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។ រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និង Nhon Trach 4 ដែលនឹងត្រូវសាងសង់ក្នុង ៣៦ ខែ ហើយគ្រោងនឹងដំណើរការអំឡុងឆ្នាំ ២០២៤ ឬ ២០២៥។ រោងចក្រនេះ អាចនឹងក្លាយជាស្ថានីយថាមពលដើរដោយ LNG ដំបូងរបស់វៀតណាម បើគម្រោង មួយទៀតក្នុងខេត្ត Long An របស់ក្រុមហ៊ុន GS Energy និង VinaCapital […]

អាន​បន្ថែម

ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំង ២ ផ្តោតជាសំខាន់លើការរិះរកវិធី និងរបៀបរបបបំពេញការងាររួមគ្នា ទាក់ទងនឹងការបំពាក់ សម្ភារៈ ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិរវាងក្រសួងជាមួយ UNDP ក្រុមហ៊ុនវិនិយោគឯកជន និងស្ថានីយប្រេងនានា ដើម្បីបង្កើតស្ថានីយសាករថយន្តអគ្គិសនី ចំនួន១៥ ទីតាំង ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

អ៊ឺរ៉ង់ បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នកម្ពុជា

វិនិយោគិនប្រទេសអ៊ឺរ៉ង់ ចាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ខណៈកម្ពុជា មានប្លុកប្រេងជាច្រើនដែលមានសក្ដានុពេល ទាំងក្នុងសមុទ្រ និងលើដីគោក។ នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរុករក និងផ្គត់ផ្គងធនធានប្រេង និងឧស្ម័ននៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងនូវការសាទរចំពោះគោលបំណងវិនិយោគ ដោយបញ្ជាក់ថា កម្ពុជាមានប្លុកប្រេងជាច្រើនទាំងក្នុងសមុទ្រ និងលើដីគោក។ ភាគីទាំង ២ ក៏បានពិភាក្សាផែនការការវិនិយោគរួមលើប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ ការសិក្សាស្វែងរុករកប្រេង និងឧស្ម័នបន្ថែម និង គម្រោងសិក្សាសមិទ្ធិលទ្ធភាពរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។ លើសពីនេះ ភាគីទាំងពីរក៏ត្រៀមបន្តអនុស្សារណៈលើកិច្ចសហប្រតិបត្តិការបន្តលើវិស័យប្រេងកាតចាស់ដែលបានផុតសុពលភាព។

អាន​បន្ថែម