ថាមពល និងបរិស្ថាន
ក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា
ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិនិត្យអណ្តូងប្រេងនៅក្នុងដែនទឹកសមុទ្រកម្ពុជា។ តាមសំណើរបស់មន្ត្រីរដ្ឋាភិបាលនៃក្រសួង លោក Mike Weeks នាយកប្រតិបត្តិប្រតិបត្តិនៃក្រុមហ៊ុន Angkor Resources Corp និងជាប្រធានក្រុមហ៊ុន EnerCam បានដឹកនាំការវាយតម្លៃ និងត្រួតពិនិត្យបច្ចេកទេស កន្លែងខួងយកប្រេងនៅដែនសមុទ្រខ្មែរ មានទីតាំងចម្ងាយ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភា។ ធ្វើឡើងដើម្បីតាមដានរបាយការណ៍ ដែលត្រូវបានដាក់ជូនក្រសួងរ៉ែ និងថាមពល កាលពីខែមីនា លោក Mike Weeks បានត្រួតពិនិត្យជាក់ស្តែងលើគ្រឿងបរិក្ខារអណ្តូងប្រេង។ នាវាដឹកនាវិកបានចេញដំណើរនៅថ្ងៃទី ៣ ខែឧសភា ជាមួយនឹងក្រុមបច្ចេកទេសដែលមានគ្នា […]
អានបន្ថែមជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី
កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានថាមពលនៃទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមវត្តមានឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងលោកស្រី Miyahara Ai អនុប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងអ្នកជំនាញការជប៉ុនពីក្រុមហ៊ុនថាមពលអគ្គីសនី Chugoku។ គួរបញ្ជាក់ថា អ្នកជំនាញការ ឬកម្មសិក្សាការីកម្ពុជាចំនួន ៦នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនេះ គឺមកពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមការបណ្តុះបណ្តាលដោយអ្នកជំនាញការជប៉ុនផ្ទាល់។ វគ្គបណ្តុះបណ្តាលនេះទៀតសោធ គឺមានគោលបំណងចូលរួមចំណែកលើកកម្ពស់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពវាយតម្លៃគម្រោង IPP របស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធនានាដែលចូលរួមក្នុងការវាយតម្លៃគម្រោង៕
អានបន្ថែមសឹង្ហបុរីគ្រោងវិនិយោគជាង៥០០លានដុល្លារលើវិស័យថាមពលនៅវៀតណាម
ក្រុមហ៊ុនអគ្គិសនី និងចែកចាយអគ្គិសនីរបស់រដ្ឋប្រទេសសឹង្ហបុរី SP Group មានផែនការបណ្តាក់ទុនប្រមាណ ៥៤០លានដុល្លារអាមេរិកលើវិស័យថាមពលនៅប្រទេសវៀតណាម។ នៅក្រោមផែនការវិនិយោគនេះ ក្រុមហ៊ុននឹង គាំទ្រដល់ការផ្លាស់ប្តូរថាមពលទៅកាន់ថាមពលស្អាត តាមរយៈផ្តល់នូវដំណោះស្រាយសម្រាប់វិស័យសាធារណ និងឯកជន។ កាសែត VN Express ដក់ស្រង់សម្តី របស់ប្រធានចាត់ការទូទៅ លោក Stanley Huang លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ឧសភា 2022។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បានប្រកាសពីភាពជាដៃគូរួមគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលអគារដែលមានអនុភាព ២៥មេហ្គាវ៉ាត់នៅរោងចក្រចំនួន ៩ និងកសិដ្ឋានចំនួន ៧ ។
អានបន្ថែមប្រទេសអូទ្រីសចង់វិនិយោគបច្ចេកវិទ្យាក្នុងវិស័យស្ថានីយវារីអគ្គិសនី
ប្រទេសអូទ្រីស បានចាប់អារម្មណ៍ចង់វិនិយោគ និងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងស្ថានីយវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការគ្រប់គ្រងថាមពល។ នេះបើតាមជំនួបពិភាក្សាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងលោក Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស។ ភាគីទាំងពីរ បានជួបពិភាក្សាដោយផ្តោតជាសំខាន់ទៅលើការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា។ ថ្មីៗនេះដែរ សភាអាមេរិកក៏មានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពលនេះផងដែរ។ (អានបន្ថែម) បើតាម ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា ផែនការមេអភិវឌ្ឍថាមពល ២០២១-២០២៤ នឹងត្រូវអនុម័តឆាប់ៗនេះ ហើយកម្ពុជានឹងមានថាមពលស្អាត សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យ។
អានបន្ថែមបារាំងផ្តល់ជំនួយដល់កម្ពុជា ផ្តោតលើវិស័យអាទិភាព ដល់ឆ្នាំ២០២៤
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជាជាមួយការផ្តល់ហិរញ្ញប្បទានជាង ៣០០លានអឺរ៉ូ ដល់គម្រោងនានា សម្រាប់ឆ្នាំ២០២២-២០២៤ ផ្តោតលើវិស័យអាទិភាព រួមមាន៖ ទឹក អនាម័យ កសិកម្ម ថាមពល។ យោងតាមការប្រកាសព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបន្តទៀតថា ជំនួបរវាងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូបច្ចេកទេសមកពីក្រសួង និងស្ថាប័ននានា និងទីភ្នាក់ងារ AFD បានលើកយកមកពិភាក្សានូវជំនួយនេះ។ ជំនួបនេះ កិច្ចព្រមព្រៀងផ្តោតលើវិស័យអាទិភាព រួមមាន៖ ទឹក អនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគោលដៅផ្តល់ហិរញ្ញប្បទាន ១០០លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារ AFD ខិតខំក្នុងការផ្តល់ ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ព្រះរាជាណាចក្រកម្ពុជា៕
អានបន្ថែមក្រសួងរ៉ែនិងថាមពល សម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងខេត្តចំនួន៣
ក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឱ្យដំណើរការគម្រោងខែ្សបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោង សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ពិធីនេះបានប្ររព្វធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអនុស្ថានីយអគ្គិសនី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកោះកុង។ ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយ ថាមពលអគ្គិសនី នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញជួយគ្នាទៅវិញទៅមកសម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស ។ ជុំវិញគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា នៅខែតុលា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំង លើឥណទានសម្បទាន ចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង […]
អានបន្ថែមសួនរុក្ខជាតិអង្គរជាង១៥ហិកតា មានរចនាបទបែបខ្មែរ នឹងបើកដំណើរការឆាប់ៗនេះ
អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធដាក់ឲ្យដំណើរការសួនរុក្ខជាតិអង្គរទំហំជាង ១៥ហិកតា ដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឲ្យដឹងថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម ជាមួយនិងពូជជាង ៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ហើយសួននេះ មានលក្ខណៈពិសេសលើសពីសួនកំសាន្តដទៃទៀតនៅកម្ពុជា ព្រោះសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរសុទ្ធសាធ។ លោកបានបន្ថែមថា សួនរុក្ខជាតិអង្គរនេះ មាន៥ផ្នែក គឺផ្នែកទី១ ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ ទី២ គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ទី៣ ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកទី៤ ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេស ចំពោះទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។ គួរបញ្ជាក់ថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ […]
អានបន្ថែមរដ្ឋកំពុងព្រាងអនុក្រឹត្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរុញការវិនិយោគថាមពលស្អាត
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ អនុក្រឹត្យ បានពង្រាងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារនៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តបានឆាប់រហ័សដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
អានបន្ថែមក្រសួងឧស្សាហកម្មសហការជាមួយវិស័យឯកជនចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយ Max Syndicate (តំណាងឲ្យEZE Asia) ចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ ភាគីទាំងពីរនឹងសហការលើវិស័យអាទិភាពមួយចំនួនទៀតដូចជា ការវិនិយោគលើវិស័យទឹកស្អាត ការបង្កើតសួនបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម ជាដើម។ គួរបញ្ជាក់ថា កិច្ចសហការនេះ ធ្វើឡើង ក្រោមក្របខណ័ណ្ឌដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រុញវិស័យការវិនិយោគ ក៏ដូចជាពង្រឹងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ ។
អានបន្ថែមកម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ពិនិត្យផែនការមេលើ ប្រព័ន្ឋអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូល (CWIS) លើការកែលម្អខ្សែសង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់។ ឯកឧត្តម ក៏បានស្នើឱ្យលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ជួយជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់រហ័សផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គិតមកដល់បច្ចុប្បន្ននេះ គម្រោងនេះ បានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ […]
អានបន្ថែម