ថាមពល និងបរិស្ថាន
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិកមកវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែម ខណៈកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន។ នេះជាការលើកឡើងរបស់ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ ខែឧសភា។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរកប្រេង និងឧស្ម័នបន្ថែម សហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល និងការវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ។ ជំនួបខាងលើនេះ មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន […]
អានបន្ថែមក្រសួងជំរុញកែប្រែរោងចក្រថាមពលដុតធ្យូងថ្ម ជារោងចដើរដោយឧស្ម័នLNG
ក្រសួងរ៉ែ និងថាមពល បាននិងកំពុងជំរុញកែប្រែរោងចក្រធ្យូងថ្មទាំងនេះ មកជារោងចក្រដើរដោយឧស្ម័ន LNG វិញ ដែលជាការបេ្តជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំរែបំរួលអាកាសធាតុ។ នេះ ជាការលើកឡើងរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ្វាំងឡង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហរកម្ពុជា ដែលមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មតទៀតទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាលបានសម្រេចរួចកាលពីឆ្នាំ២០១៩។ ជាងនេះទៅទៀត ក្រសួង ក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សាវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះដែរ។ បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល បានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលរយៈពេលវែងរហូតដល់ឆ្នាំ២០៤០ ហើយបាន គិតគូរយ៉ាងគ្រប់ជ្រុងជ្រោយក្នុងគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ឱ្យមានភាពគ្រប់គ្រាន់ មានគុណភាព មានស្ថេរភាព និងតម្លៃសមរម្យ ជាមួយនឹងការអភិវឌ្ឍថាមពលស្អាតនិងចូលរួមប្រយុទ្ធប្រឆាំងការបំរែបំរួល អាកាសធាតុជាមួយអង្គការសហប្រជាជាតិ ក្នុងនោះប្រទសកម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនតិច តួចបំផុត។
អានបន្ថែមក្រសួងរ៉ែ និង JICA គ្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន
ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកំណត់ហេតុនៃការអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។ បើតាមកិច្ចប្រជុំចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែមេសា ឆ្នាំ២០២២។ ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលកើតចេញពីការប្រើប្រាស់កាបូនដូចជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម) គម្រោងរៀបចំផែនទីនេះ គឺធ្វើឡើងតាមរយៈការផ្លាស់ប្តូរពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ដែលបានសម្រេចជាផ្លូវការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស។ គួរបញ្ជាក់ថា ការងារអន្តរថាមពល (Energy Transition) ត្រូវបានបែងចែកជា ២ ផ្នែកគឺ ទី១ ការងារអន្តរកាលថាមពលស្អាត និងទី២ ការងារអន្តរកាលប្រសិទ្ធភាពថាមពល។ ក្នុងនោះ ការងារទី២នេះ ក្រសួងរ៉ែ និងថាមពល បានធ្វើកិច្ចសហប្រតិបត្តិការដោយឡែកជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
អានបន្ថែមពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិត្រពាំងថ្ម ទទួលបានអាងស្តុកទឹកស្អាតចំណុះ១ម៉ឺនលីត្រជាលើកដំបូង
«អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១ម៉ឺនលីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង និងស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី។ នេះយោងតាមអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ កាលពីពេលថ្មីៗនេះ ។ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលអ្នកភូមិត្រពាំងថ្មទាំង ២៤៥គ្រួសារ ទទួលបានដំណោះស្រាយយូរអង្វែង និងអាចឈានទៅបញ្ចប់បញ្ហាប្រឈមជាប្រចាំថ្ងៃរបស់ពួកគាត់កន្លងមក។ លោកបញ្ជាក់ដូច្នេះថា «រយៈកាល២ឆ្នាំចុងក្រោយនេះ លោកបានដឹកនាំក្រុមការងារចុះមកភូមិត្រពាំងថ្មមិនតិចជាង១០ដងឡើយ ក្នុងនោះអណ្តូងស្នប់ជ្រៅមិនក្រោម២០គ្រឿងទេ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានកៀរគរយកមកជួយពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងតែមួយគត់គឺដោះស្រាយភាពដុនដាបខ្លាំងខាងផ្នែកជីវភាពសម្រាប់អ្នកភូមិទាំង២៤៥គ្រួសារ ដែលបណ្តាលមកពីការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ»។ គួរបញ្ជាក់ថា «អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ ១០០០០លីត្រនេះ គឺទទួលបានថវិការសាងសង់ពីសមាគម Jesus Christ of Latter-day Saints ដែលបានចំណាយថវិកាអស់ជាច្រើនម៉ឺនដុល្លារដើម្បីជួយដោះស្រាយការលំបាក របស់អ្នកភូមិត្រពាំងថ្ម និងមួយផ្នែកទៀត គឺទទួលបានការអនុញ្ញាតពីចៅអធិការវត្តព្រៃជាំ ដែលបានបរិច្ចាគផ្តល់ទីតាំងនៅក្នុងបរិវេណវត្ត សម្រាប់ការសាងសង់អណ្តូងសហគមន៍ដ៏មានសារៈសំខាន់មួយនេះផងដែរ៕
អានបន្ថែមគម្រោងកែច្នៃសំរាមទៅជាថាមពលអ៊ីដ្រូសែន តម្លៃ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់
រោងចក្រកែច្នៃសំរាមទៅជាថាមពលឧស្ម័នអ៊ីដ្រូសែន តម្លៃ ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់ ដែលមានសមត្ថភាពផលិតអ៊ីដ្រូសែន ៦៧០០០ តោន ក្នុង ១ ឆ្នាំ។ ក្រុមហ៊ុនផលិតនិងស្តុកទុកឧស្ម័នអ៊ីដ្រូសែននៅអាមេរិក H2 Industries បានចុះលើអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុន Madayn (Public Establishment For Industrial Estates) លើគម្រោងមួយនេះ រួចហើយ នៅប្រទេសអូម៉ង់។ នេះបើយោងតាម Power Engineering International ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ។ រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដី ២០ម៉ឺនម៉ែត្រក្រឡា ដោយរូមបញ្ជូលទាំងស្ថានីយថាមពលសូឡា អនុភាព ៣០០MW និងកន្លែងស្តុកទុកថាមពល៧០MW ផងដែរ។ រោងចក្រនេះ នឹងអាចបំប្លែងកាកសំណល់ បានរហូតដល់ ៤ លានតោនក្នុងមួយឆ្នាំ ឱ្យទៅជាអ៊ីដ្រូសែនបៃតងចំនួន ៦៧ ០០០ ដែលមានតម្លៃនាំចេញជាង ២៦៨ លានដុល្លារ។ យោងតាមក្រុមហ៊ុន H2-Industries គម្រោងកែប្រែកាកសំណល់ទៅជាអ៊ីដ្រូសែននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយការលើកកម្ពស់ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព។ […]
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលបង្កើតក្រុមការងារពិសេស គ្រប់គ្រងកាកសំណល់ទូទាំងខេត្ត
រដ្ឋបាលខេត្តកណ្តាល បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពង្រឹងការងារគ្រប់គ្រងសំរាម កាកសំណល់រឹង និងយុទ្ធនាការណ៍សហគមន៍ស្អាត-បៃតង នៅទូទាំងខេត្ត។ បើតាមសេចក្តីណែនាំលេខ០៣៩ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គណៈកម្មការ មានចំនួនសរុបទាំងអស់១៤ រូប ដែលមានអភិបាលក្រុង ឬស្រុក ជាប្រធាន។ គណៈកម្មការនេះ មានតួនាទីក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សណ្តាប់ធ្នាប់ ទីលានចាក់សំរាម អប់រំ ផ្សព្វផ្សាយក្នុងការទុកដាក់សំរាមកាកសំណល់រឹងឱ្យបានត្រឹមត្រូវជានិច្ច។ ដោយឡែក អនុគណៈកម្មការ មានចំនួនសរុបទាំងអស់៩ រូប ដែលមានមេឃុំ ឬចៅសង្កាត់ជាប្រធាន។ អនុគណៈកម្មការនេះ មានតួនាទីចាត់វិធានការលុបបំបាត់ការបោះចោលកាកសំណល់តាមទីសាធារណៈ និងជំរុញ ដឹកនាំប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល ឬការពិន័យជាអន្តរការណ៍ផ្សេងៗ។
អានបន្ថែមជប៉ុនសម្លឹងចង់និយោគលើវិស័យថាមពលស្អាតនៅកម្ពុជា
វិនិយោគិនជប៉ុន ចាប់អារម្មណ៍លើចង់វិនិយោគលើវិស័យថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាសន្សំសំចៃថាមពលបានខ្ពស់ តែមិនបំពុលបរិស្ថាននៅកម្ពុជា។ នេះជាការលើកឡើងរបស់គណប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយ ឯកឧត្តម Fumaiki TAKAHASHI ប្រធានសមាគមជប៉ុនកម្ពុជា និ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៥ ខែមេសា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យសមាគមជប៉ុន បន្តកៀគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ និងជួយដល់ការអភិវឌ្ឍនៅកម្ពុជា ដូចជាការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន និងគ្រឿងបរិក្ខាអគ្គិសនីជាដើម។
អានបន្ថែមជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ
ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។ បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។ តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។ ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។ ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ […]
អានបន្ថែមក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា
ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។ ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។ ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។ ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ […]
អានបន្ថែមអឺរ៉ុបគ្រោងសង់បំពង់បង្ហូរឧស្ម័នអ៊ីដ្រូហ្សែនខា្នតធំ ប្រើជំនួសថាមពលប្រេងពីរុស្សី
អាល្លឺម៉ង់ និងន័រវេសកំពុងត្រៀមចង់សាងសង់បំពង់បង្ហូរអ៊ីដ្រូសែនតភ្ជាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលប្រេងពីរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ Bloomberg កាលពីថ្មីៗនេះ។ ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីខែមុន ដោយយល់ព្រមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការនាំចេញអ៊ីដ្រូសែនពីប្រទេសន័រវេសទៅកាន់ប្រទេសអាល្លឺម៉ង់។ ការសិក្សាលទ្ធភាពលើគម្រោងនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ អាល្លឺម៉ង់ និងន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ប្រភពថាមពលជំនួសប្រេងរបស់រុស្ស៊ី ដូច្នេះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីគឺចាំបាច់ណាស់»។ គួរបញ្ជាក់ថា ឧស្ម័នជាងពាក់កណ្តាល ធ្យូងថ្មពាក់កណ្តាល និង១/៣ នៃប្រេង ប្រើក្នុងប្រទេសអាល្លឹម៉ង់ គឺនាំចូលពីរុស្ស៊ី។
អានបន្ថែម