ថាមពល និងបរិស្ថាន
កម្ពុជាចម្រាញ់មាសបានជាង ៧០០គីឡូហើយ ខណៈជាង ៥០០គីឡូ នាំចេញទៅបន្សុទ្ធហើយ
ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាសបានជាង៧០០គីឡូក្រាម នៅក្នុងរយៈពេលជាង ៣ខែ នៃដំណើរការផលិតកម្មចម្រាញ់មាស នៅខេត្តមណ្ឌលគីរី ខណៈជាង ៥០០ គីឡូ ក៏ត្រូវបាននាំចេញទៅបន្សុទ្ធនៅអូស្រា្តលី រួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។ ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើមដំណើរការអាជីវកម្មរ៉ែមាសនៅ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលចុងខែមិថុនា ឆ្នាំនេះ ។ គួរបញ្ជាក់ថា ក្រៅពីការរុករកនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនក៏ទើបទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (អានបន្ថែម) ដូចគ្នានេះ ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏ទើបប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ (អានបន្ថែម)
អានបន្ថែមអង្គការអន្តរជាតិ EngeryLab រៀបចំសិក្ខាសិលាពិសេស ជួយកម្ពុជាឱ្យងាកទៅប្រើថាមពលស្អាត
វេទិកាពិភាក្សាធំបំផុតស្តីពីថាមពលស្អាតនៅកម្ពុជា Clean Energy Week បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី ២១ តុលា កន្លងទៅ ដោយមានគោលបំណងចង់ជួយកម្ពុជាចេះទាញយកប្រយោជន៍ពីថាមពលស្អាត ក៏ដូចជាដើម្បីជំរុញការវិនិយោគលើគម្រោងថាមពលស្អាតនៅកម្ពុជាឱ្យច្រើនជាងមុន។ កម្មវីធីមានរយៈពេល៨ថ្ងៃ ពីថ្ងៃទី២១ ដល់ ២៨ ខែតុលា ដែលរៀបចំឡើងដោយអង្គការ EngeryLab តាមប្រព័ន្ធអនឡាញ។ វាគ្មិនក្នុងកម្មវិធី នឹងបង្ហាញពីការនាំយកថាមពលស្អាតមកប្រើ ការទាញយកអត្ថប្រយោជន៍ ការបង្កើតការងារ ការធានាសន្តិសុខថាមពល ឯករាជ្យភាពថាមពល និងវិធីជួយកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជា។ EngeryLab បានឱ្យដឹងថា កម្ពុជានឹងអាចសន្សំប្រាក់បាន ១៦,៤ ពាន់លានដុល្លារ ក្នុងការទិញថាមពលពីរោងចក្រធ្យូងថ្មក្នុងប្រទេសឡាវ ដោយងាកមកប្រើថាមពលព្រះអាទិត្យ និងខ្យល់ក្នុងស្រុកវិញ។ លើសពីនេះ ការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ១១,៦GW នឹងផ្តល់ផលទុនវិនិយោគចំនួន ៦,៨ ពាន់លានដុល្លារដល់កម្ពុជា និងដែលបង្កើតការងារបានជាង ៥១ ០០០ នាក់។ ដូចគ្នានេះ EngeryLab បន្ថែមថា ការប្រើថាមពលស្អាត ក៏នឹងជួយទាក់ទាញវិនិយោគិនប្រេនធំៗមកកម្ពុជាបន្ថែមផងដែរ ដូចជា H&M, Adidas, Gap, Puma, […]
អានបន្ថែមក្រសួងរ៉ែអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា
ក្រសួងរ៉ែ និងថាមពល បានអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលវេលាទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់ភាគីណាមួយទេ ដោយបញ្ជាក់ថាគ្រប់ភាគីត្រូវឈប់ទាមទារចង់បាន ហើយបញ្ជូនប្រេងមកកម្ពុជាវិញតាមច្បាប់។ ការអះអាងនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា ដែលថាកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់ ដូច្នេះបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញទេ ហើយប្រគល់ប្រេងឱ្យកម្ពុជាឡើយ។ ក្រមហ៊ុនក៏បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលបញ្ជាក់ថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។ ដូច្នេះហើយទើប MT Strovolos សម្រេចចេញពីកម្ពុជាព្រមនឹងប្រេងជិត ៣០ ម៉ឺនបារ៉ែល។ (អានបន្ថែម) ដើម្បីឆ្លើយតបនឹងរឿងនេះ ក្រសួងបានចេញសេក្តីប្រកាសព័ត៌មាន ៤ ទំព័រ កាលពីថ្ងៃទី៣០ ខែកញ្ញា លើកឡើងថា កម្ពុជាបានជូនដំណឹងអំពីកម្មសិទ្ធលើប្រេងឆៅ និងការបំពានច្បាប់កម្ពុជា ទៅដល់ WTM តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ «ប៉ុន្តែ MT Strovolos មិនព្រមបង្វិលសងប្រេងមកកម្ពុជាវិញទេ ហើយថែមទាំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ីជាដើម» ក្រសួងបានបញ្ជាក់ ។ ក្រសួងបន្តថា ពួកគេក៏បានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្នុងរយៈពេលយូរ នឹងចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត […]
អានបន្ថែមក្រុមហ៊ុនដឹកប្រេងរត់ថា កម្ពុជាចោទខ្លួនថា«លួច»ប្រេង ដោយគ្មានមូលដ្ឋាន
ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា កាលពីថ្ងៃទី ២៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចោទប្រកាន់របស់កម្ពុជា ពីការលួចប្រេងនេះ គឺគ្មានមូលដ្ឋាន ហើយបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានរាយការណ៍ដោយ Nikkei Asia នៅថ្ងៃទី ២៨ ខែកញ្ញា ដោយក្រុមហ៊ុនបន្តថា បច្ចុប្បន្នសំណុំរឿងកាត់ក្ដីថាតើអ្នកណាជាម្ចាស់ប្រេងមិនទាន់សម្រេចនៅឡើយទេ ហើយ KrisEnergy ដែលជាក្រុមហ៊ុនជួលឱ្យខ្លួនដឹកប្រេងឱ្យ ក៏មិនបានប្រាប់ថាត្រូវតែប្រគល់ប្រេងឱ្យទៅកម្ពុជានោះឡើយ ព្រោះកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់។ WTM ក៏បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលគ្រាំទ្រការអះអាងរបស់ខ្លួនថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។ ដូច្នេះ នាវាគឺត្រូវតែចាកចេញពីអណ្តូងប្រេងអប្សរា ព្រោះក្រុមហ៊ុន KrisEnergy មានបញ្ហាក្ស័យទុន ហើយគ្មានសមត្ថភាពបង់ថ្លៃឈ្នួលបន្តឱ្យខ្លួន។ ក្រុមហ៊ុន WTM បញ្ជាក់ទៀតថា ៖«កិច្ចសន្យាជួល ត្រូវបានបញ្ចប់ ដោយសារការរំលោភលើកិច្ចសន្យារបស់អ្នកជួល[KrisEngergy]។ ដូច្នេះ បើតាមច្បាប់ កប៉ាល់នេះ មិនមានកាពត្វកិច្ចអ្វីត្រូវត្រឡប់ទៅតំបន់អប្សរាវិញដែរ»។ ក្រុមហ៊ុន បន្ថែមថា៖ «ក្រុមហ៊ុនមិនមានបំណងចង់បាន ឬធ្វើអ្វីទៅលើប្រេងឆៅដែលស្តុកលើកប៉ាល់របស់ខ្លួនឡើយ ដោយខ្លួននឹងផ្ទេរប្រេងទាំងនេះចេញ […]
អានបន្ថែមឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស
ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។ ឯកឧត្តម បញ្ជាក់ទៀតថា ជាលទ្ធផល នៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២០០ ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី។ រូបភាព៖ Angkorgold / Angkor resources
អានបន្ថែមត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ
គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ចំនួនមាសដែលក្រុមហ៊ុនចម្រាញ់បាននេះ គឺរលូនតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ […]
អានបន្ថែមចិននឹងឈប់ផ្តល់កម្ចីលើការវិនិយោគគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេស
ប្រទេសចិន បានសន្យាថានឹងបញ្ឈប់ផ្តល់ហិរញ្ញប្បទានទៅលើគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស ដោយងាកទៅគាំទ្រខ្លាំងលើគម្រោងថាមពលបៃតង និងបញ្ចេញឧស្ម័នកាបូនតិច។ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ប្រទេសចិននឹងបង្កើនការគាំទ្រប្រទេសកំពុងអភវិឌ្ឍន៍ ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ចេញកាបូនតិច និងមិនកសាងគម្រោងថាមពលដុតធ្យូងថ្មនៅក្រៅប្រទេសទៀតឡើយ។ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើបច្ចុប្បន្នភាពនៃការសន្យាអាកាសធាតុជាតិ។ ប្រភពដដែលលើកឡើងថា ការសន្យាចុងក្រោយរបស់ចិន នឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមជាច្រើន ជាមួយនឹងទុនវិនិយោគសរុបជាង ៥០ពាន់លានដុល្លារ ដូចជា បង់ក្លាដែស ហ្សីមបាវេ ឥណ្ឌូនេស៊ី វៀតណាម និងអាហ្វ្រិកខាងត្បូង ដែលកំពុងពឹងផ្អែកលើថាមពលធ្យូងថ្មតម្លៃទាបដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ងាកមកកម្ពុជាវិញ បច្ចុប្បន្នមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់ចំនួន ២ ដែលអាចបង្កើតថាមពលបាន ៧៤០មេហ្កាវ៉ាត់ដល់បណ្តាញអគ្គិសនី។ រោងចក្រថាមពលទាំងនេះមានទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (អានបន្ថែម) បន្ថែមពីលើនេះ គម្រោងរោងចក្រថាមពលធ្យូងថ្ម ចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រួមមាន រោងចក្រ ៧០០មេហ្កាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅខេត្តកោះកុង រោងចក្រ ៧០០ មេហ្កាវ៉ាត់ នៅស្ទឹងហាវរបស់ក្រុមហ៊ុន […]
អានបន្ថែមក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤
ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សំខាន់ជាងនេះ ឡនេះ ក៏នឹងជួយគ្រប់គ្រងសំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាលឱ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមបន្តថា ឡទាំង ៤ គឺស្ថិតក្នុងចំណោមឡចំនួន៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់នៅក្រុង ស្រុក និងអង្គភាពចំនួន៥៤ ក្នុងរាជធានី-ខេត្តចំនួន២០។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថាន សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មានប្រមាណ១០០តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែ អត្រាឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះ។
អានបន្ថែមក្រសួងកំពុងរកយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងការការផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តរភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាស្វែងរកយុទ្ធស្រាស្តថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចការងារ ដើម្បីធានាប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់។ លោកបានបន្តថា កិច្ចប្រជុំក៏បានពិភាក្សាលើលទ្ធផលការងារបច្ចេកទេស កិច្ចការហិរញ្ញវត្ថុ ការធ្វើសវនកម្មគម្រោង កិច្ចគាំពារបរិស្ថាន ការដោះស្រាយបញ្ហាប្រឈម ទិសដៅដើម្បីផ្ដល់សេវាឱ្យល្អជាងមុនទៅថ្ងៃអនាគត»។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ធ្វើឡើងក្រោមហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។ តាមរយៈគម្រោងនេះ គឺបានជំរុញ ឱ្យក្រុមការងារអនុវត្តគម្រោង ប្រតិបត្តិតាមគោលការណ៍គ្រឹះនៃក្រមសីលធម៌ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព៕
អានបន្ថែមក្រុមហ៊ុនអូស្ដ្រាលីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសលើដីជាង ១ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ
ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) ទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយក្រុមហ៊ុនបានចាប់ផ្ដើមចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មជាលើកដំបូងនៅកម្ពុជា នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ជាក់ស្ដែង ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្ល៉េះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៦ ខែកញ្ញានេះ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានឱ្យដឹងទៀតថា នៅក្រោមអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសនេះ ក្រុមហ៊ុនមានសិទ្ធស្វែងរុករករ៉ែមាសនៅលើទីតាំងទំហំ ១០៧គីឡូម៉ែតក្រឡា (ជាង១ម៉ឺនហិកតា) ដោយមានរយៈពេល៣ឆ្នាំ រហូតដល់ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ថ្លែងថា៖ «ដំណាក់កាលដំបូង ក្រុមហ៊ុននឹងចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ជាមួយក្រុមការងាររុករក និងក្រុមការងារបរិស្ថាន ព្រមទាំងជួបអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករករ៉ែមាស»។ កាលពីសប្តាហ៍មុន ដំណាងក្រុមហ៊ុន ក៏បានជួបជាមួយឯកឧត្តមអភិបាលខេត្តត្បូងឃ្ញុំ ជាម ច័ន្ទសោភ័ណ ពិភាក្សាលើផែនការស្វែងរុករករ៉ែមាសនេះ។ (អានបន្ថែម) […]
អានបន្ថែម