ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលវិនិយោគ ៤,៧លានដុល្លារអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ៣. ក្រុមហ៊ុន SCHNEITEC […]

អាន​បន្ថែម

ធនាគារពិភពលោកផ្ដល់កម្ចីជួយសាងសង់ទីលានចាក់សំរាមស្ដង់ដាថ្មីមួយនៅខេត្តកណ្ដាល

រដ្ឋបាលខេត្តកណ្ដាលសម្រេចជ្រើសរើសតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ដើម្បីបង្កើតទៅជាទីលានចាក់សំរាមស្ដង់ដារថ្មី ទិសដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅទូទាំងខេត្ត។ នេះបើតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលថ្ងៃទី២០ ខែសីហា។ ឯកឧត្តម ប្រាក់ សំអឿន បានឱ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្តក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលនឹងសាងសង់ដោយមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមិនជះឥទ្ធិពលដល់បញ្ហាសុខភាព។ គួរជម្រាបថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះគឺជាទីតាំងសមស្របដែលអាចធ្វើជាទីលានចាក់សំរាមតាមលក្ខណៈបច្ចេកទេស៕

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ នៃស្រុកទឹកឈូ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ចំណែកឯគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីថ្មី តែគុណភាពរអាក់រអួល»។ «ការខ្វះអគ្គិសនីពីព្រោះតំបន់នេះនៅដាច់ស្រយាលតាមជើងភ្នំ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ»។ យ៉ាងណាក្ដី ឯកឧត្តមអះអាងថា អ្នកជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាហើយ ដោយគ្រោងនឹងភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលរង់ចាំនេះ រដ្ឋបាលខេត្តក៏នឹងផ្ដល់ឧបករណ៍អគ្គិសនីសូឡា គ្រួសារទាំងនោះផងដែរ ដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់៕

អាន​បន្ថែម

កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ

រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃពុធនេះ។ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា បន្ទាប់ពីបន្សុទ្ធជាមាសសុទ្ធ ៩៩,៩៩ ហើយក្រុមហ៊ុន Renaissance Minerals Cambodia Limited នឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។ «ជើងទី១ ចេញទៅហើយ។ ជើងទី២ កំពុងរៀបចំបែបបទនាំចេញបន្តទៀត ដល់គយរួចហើយ ប្រហែលជាង ១០០គីឡូ»ឯកឧត្តមបានបន្ត។ បើតាមឯកឧត្តម កម្ពុជានឹងទទួលចំណូលពីសួយសារ ៣% នៃចំណូលដែលលក់ដុលបានសរុប។ដោយចំពោះតម្លៃមាស សូមមើលហាងឆេងអន្តរជាតិ ដែលប្រែប្រួល ប្រហាក់ប្រហែលនឹង ៥៨០០០ ដុល្លារក្នុង១គីឡូ។ គួរបញ្ជាក់ថា តាំងពីថ្ងៃប្រកាសអាជីវកម្មរុករករ៉ែមាសខ្នាតឧស្សាហកម្មដំបូងកាលពីខែមិថុនា មកដល់ពេលនេះ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ២១០គីឡូក្រាម។ បើតាមផែនការ ក្រុមហ៊ុនមានសមត្ថភាពចម្រាញ់រ៉ែមាស ប្រមាណ ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងបរិស្ថានកំពុងព្រាងអនុក្រឹត្យថ្មី បង្កើតសហគ្រាសគ្រប់គ្រងសំរាមដោយខ្លួនឯងនៅភ្នំពេញ

ក្រសួងបរិស្ថានកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ដើម្បីបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំតាមរយៈ Zoom Meeting កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដើម្បី ពង្រឹងឱ្យការងារនានា ដូចជាការញែក ការទុកដាក់ ការសម្អាត ការប្រមូល ការដឹកជញ្ជូន ការកែច្នៃ និងការគ្រប់គ្រងទីលានទុកដាក់សំរាម ធ្វើទៅដោយមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ក្រោមសេចក្តីព្រាងអនុក្រឹត្យថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានសិទ្ធិ បង្កើតអង្គភាព ឬការិយាល័យគ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹកជញ្ជូនសំណល់រឹង ដោយខ្លួនឯង។ សិទ្ធនេះ គឺខុសពីមុន ដែលមានរដ្ឋមានត្រឹមតែរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមសំណល់រឹងតែប៉ុណ្ណោះ។

អាន​បន្ថែម

ចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Atomstroyexport នៃក្រុមហ៊ុនមេ Rosatom ប្រទេសរុស្ស៊ី នឹងផ្តល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២គ្រឿង ទៅស្ថានីយថាមពល Xudabao នេះ។ ក្រៅពីនេះ Rosatom ក៏នឹងជាអ្នកចេញប្លង់ និងផ្គត់ផ្គង់ម៉ាស៊ីនបង្កើតថាមពលចំហាយ ប្រព័ន្ធទឹកបញ្ចុះកម្តៅ និងប្រព័ន្ធសម្ពាធ។ ក្រុមហ៊ុនរុស្សីមួយនេះ ក៏ត្រួតពិនិត្យការសាងសង់ និងប្រើប្រាសរ៉េអាក់ទ័រទាំងពីរផងដែរ ខណៈការងារផ្សេងៗទៀតនឹងគ្រប់គ្រងដោយចិន។ តាមផែនការ គម្រោងនេះ នឹងប្រើពេលសាងសង់រយៈពេល […]

អាន​បន្ថែម

រោងចក្រអគ្គិសនីធ្យូងថ្ម តម្លៃជិត ៣០០ដុល្លារ នៅឧត្តរមានជ័យ នឹងបញ្ចប់យឺតជាងផែនការ

រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ នឹងបញ្ចប់ការសាង់សង់យឺតជាផែនការ ដោយសារវិបត្តិកូវីដ១៩ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល បានឱ្យដឹងថា ការយឺតយ៉ាវនេះគឺដោយសារតែ ការរាំងស្ទះនៃការនាំចូលសម្ភារៈមួយចំនួនពីក្រៅប្រទេស និងការពន្យារពេលពិនិត្យដោយក្រុមជំនាញបរទេស ដោយសារការបិទច្រកចេញចូល។ ឯកឧត្តម វិកទ័រ ហ្សូណា ថ្លែងថា៖ «តាមផែនការ ត្រូវបញ្ចប់ចុងឆ្នាំ២០២២ ប៉ុន្តែមានការយឺតយ៉ាវ ដោយសារកូវីដ បញ្ហាក្រុមជំនាញប្រឹក្សាមកត្រូវចត្តាឡីស័ក១៤ថ្ងៃ ទាំងកម្មករជាដើម»។ យ៉ាងណាមិញ ឯកឧត្តមមិនអាចបញ្ជាក់បានថា ពេលនេះគម្រោងបញ្ចប់បានប៉ុន្មានភាគរយ ហើយការដ្ឋានឹងត្រូវពន្យារដល់ពេលណានោះទេ ប៉ុន្តែឯកឧត្តមអាចបញ្ជាក់បានត្រឹមថាការយឺតយ៉ាវនេះមិនមែនជាបញ្ហាទេ ដោយសារតម្រូវការអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នក៏កំពុងធ្លាក់ចុះដែរ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Han Seng Coal Mine Co Ltd ជាមួយនឹងទឹកប្រាក់វិនិយោគ ២៩៤លានដុល្លារ ដែលស្ថិតនៅស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ ពេលដាក់ឱ្យដំណើរការ ការបញ្ចេញថាមពលនឹងត្រូវភ្ជាប់ចូលអនុស្ថានីយនៅខេត្តសៀមរាប។ គិតត្រឹមចុងឆ្នាំ ២០២០ គម្រោងសម្រេចបានយ៉ាងហោចប្រមាណ ៦០%។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងថាមពលដើរដោយខ្យល់នៅមណ្ឌលគីរី ស្ថិតក្នុងដំណាក់កាលសិក្សា តែរំពឹងបញ្ចប់ឆាប់ៗ

គម្រោងសិក្សារោងចក្រថាមពលខ្យល់ដើរដោយកម្លាំងខ្យល់អនុភាព ១០០មេហ្គាវ៉ាត នៅខេត្តមណ្ឌលគីរី នៅតែបន្ត ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាម ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពលនៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ក្នុងទឹកប្រាក់ ២០០ដុល្លារ ដោយក្រុមហ៊ុនទទួលបានការអនុញ្ញាតពីក្រសួងតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ។ ជុំវិញបច្ចុប្បន្នភាពនៃគម្រោងនេះ ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបន្តការសិក្សា ដោយមិនអាចប្រាប់បានថានឹងបញ្ចប់នៅពេលណាបានទេ តែគិតថាក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ថ្លែងថា៖ «នៅពេលការសិក្សាសមិទ្ធិលទ្ធភាពបញ្ចប់ហើយ ក្រុមហ៊ុននឹងបន្តយកមកចរចាតម្លៃជាមួយរដ្ឋបន្ត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd. គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Maritime Group ជាមួយក្រុមហ៊ុនដ៏ធំលើវិស័យថាមពលកកើតជាថ្មីមកពីប្រទេសចិន Xinglan Group។ ក្រៅពីគម្រោងនេះ កម្ពុជាក៏មានគម្រោងថាមពលដើរដោយកម្លាំងខ្យល់មួយទៀតនៅខេត្តកំពត របស់ក្រុមហ៊ុន The Blue Circle ដែលពេលនេះជាប់គាំងនៅដំណាក់កាលចរចាថ្លៃ មិនទាន់បានសាងសង់នៅហើយ។ […]

អាន​បន្ថែម

កម្ពុជានឹងមានគោលការណ៍ជំរុញ គ្រប់គ្រង និងទទួលស្គាល់អគារបៃតង ជាលើកដំបូង ឆាប់ៗនេះ

ក្រសួងបរិស្ថានកំពុងរៀបចំព្រាងគោលការណ៍ណែនាំស្ដីពីអគារបៃតងជាលើកដំបូងនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសិក្សាយកធាតុចូលពីប្រព័ន្ធអគារបៃតងរបស់អាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់កូរ៉េ (G-SEED)។ គោលការណ៍នេះ រៀបចំឡើងដើម្បីជំរុញការប្រើប្រាស់សំណង់អគារឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃថាមពល ចាប់ពីដំណាក់ការរចនាប្លង់ សាងសង់ ប្រើប្រាស់ រហូតដល់អគារក្លាយជាសំណល់។ យោងតាមសិក្ខាសាលាប្រមូលធាតុចូលដែលធ្វើឡើងរវាងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៣-៥ ខែសីហា នេះ គោលការណ៍ថ្មី នឹងត្រូវរៀបរាងឱ្យស្របនឹងគោលការណ៍មានស្រាប់ដូចជា ការរៀបចំប្រសិទ្ធភាពថាមពលក្នុងអគារ បទបញ្ញាត្តិបច្ចេកទេសសំណង់ និងបទបញ្ញត្តិពាក់ព័ន្ធ ទាំងអគារសាងសង់ថ្មី និងអគារកំពុងប្រើប្រាស់។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា កម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់ការសាងសង់អាគារបៃតងនៅឡើយទេ ដូច្នេះការព្រាងគោលការណ៍ថ្មីនេះជារឿងដែលចាំបាច់។ ឯកឧត្តមបន្តថា៖ «គោលគំនិតអគារបៃតង គឺការប្រើប្រាស់ថាមពលដោយមានប្រសិទ្ធភាព កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស»។ « គោលគំនិតនេះ នឹងជួយឱ្យគម្រោងសំណង់នានា ប្រើប្រាស់ទឹកតិច ប្រើដីដោយមានប្រសិទ្ធភាព ប្រើសំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជា កាត់បន្ថយសំណល់ និងផលប៉ះពាល់លើសហគមន៍ ទាំងអំឡុងពេលសាងសង់ និងពេលប្រើប្រាស់អគារ» ឯកឧត្តមបានបន្ត។

អាន​បន្ថែម

ទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ

ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹក របង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ទីលានចាក់សំរាមនេះ មានសារៈសំខាន់ណាស់ដល់ខេត្តកំពង់ឆ្នាំង ពោលគឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ធានាសុខុមាលភាពល្អជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ។ សូមជម្រាបដែរថា ទីលានចាក់សំរាមនេះ កំពុងសង់លើដីជាង ១០ហិកតា ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ គម្រោងនេះសាងសង់ឡើង ក្រោមគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយការដ្ឋានបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ នេះ៕

អាន​បន្ថែម