ចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលដំឡើងម៉ាស៊ីនរ៉េអាក់ទ័រគំរូ ដែលមានអនុភាពថាមពល ២មេហ្គាវ៉ាត ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ខាងមុខនេះ។ ការស្រាវជ្រាវថ្មី គឺប្រើសារធាតុម្យ៉ាងហៅថា អំបិល Thorium Molten ជំនួសអោយការប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម ឬផ្លូតូញ៉ូម (uranium or plutonium) ដែលធ្វើឱ្យរ៉េអាក់ទ័រអាចមានកម្តៅក្តៅរហូតដល់ ១០០០ អង្សារ។ ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវការទឹកដើម្បីស្អំ ដូច្នេះវាមិនចាំបាច់កសាងនៅជិតប្រភពទឹកនោះទេ។ នេះជាការបើកឱកាសថ្មីមួយទៀតសម្រាប់ចិនក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើសមុទ្រខ្សាច់ ឬ តំបន់ខ្ពង់រាបហួតហែង នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេស។ គួរបញ្ជាក់ថា បើរ៉េអាក់ទ័រគំរូដើរដោយរលូន ការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ អនុភាព ១០០មេហ្គាវ៉ាត គឺគ្រោងធ្វើនៅឆ្នាំ២០៣០។

អាន​បន្ថែម

ក្រសួងកាត់យកដីនៅបឹងព្រែកល្ពៅក្នុងខេត្តតាកែវដាក់ជាតំបន់ការពារអន្តរជាតិ Ramsar

ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ដោយសារតែតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប និងសត្វកម្រជាច្រើនប្រភេទ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមកនេះថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ។ ឯកឧត្តម បន្តថា ក្រោយសិក្សា ក្រុមការងារនឹងរៀបចំឯកសារព័ត៌មាន និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បន្តទៀត។ យ៉ាងណាមិញ ក្រសួងរំពឹងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ នឹងធ្វើឡើងឆាប់ៗមុខនេះ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ កម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦ ខណៈបច្ចុប្បន្នមានត្រឹម ៥ កន្លែងប៉ុណ្ណោះ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន ដែលមានផ្ទៃដីសរុប ៤២ ២៥២ ហិកតា។ គួរបញ្ជាក់ផងដែរ តំបន់រ៉ាមសារគឺជាតំបន់ដីសើមដែលត្រូវបានទទួលស្គាល់ថាមានសារៈសំខាន់លំដាប់អន្តរជាតិ ដោយស្ទើរគ្រប់ប្រទេសទាំងអស់សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់។ ហើយការដាក់តំបន់មួយជាតំបន់រ៉ាមសារ តំបន់នោះនឹងត្រូវអភិរក្សជាពិសេស ដើម្បីរក្សាជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

អាន​បន្ថែម

ប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ

គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរាល់ប្រវែង ២៣គីឡូម៉ែត្រ និងស្តារប្រព័ន្ធលូចាស់បានប្រវែង ២៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់អាងប្រតិកម្មទឹកកខ្វក់នៅក្នុងសង្កាត់ផ្ទះព្រៃ លើផ្ទៃដី ៣ហិកតា និងស្តារប្រឡាយសម្រាប់បញ្ចេញទឹកពីអាងប្រតិកម្មនេះបានប្រវែង ២៨០០ម៉ែត្រ ហើយដែរ។ ក្រៅពីសាងសង់ប្រព័ន្ធលូ ក្រុមហ៊ុនក៏នឹងធ្វើផ្លូវកៅស៊ូ DBST បានប្រវែង ១៨គម មួយខ្សែ ធ្វើផ្លូវបេតុង ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ប្រវែង ២គម និងស្តារឡើងវិញនូវទំនប់ភូមិកោះប្រវែង ១,៥ គម ផងដែរ។ គម្រោងដែលបានរៀបរាប់ខាងលើនេះ នឹងចំណាយថរិកាសរុបប្រមាណ ១១,៥ លានដុល្លារ ដោយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។ […]

អាន​បន្ថែម

ក្រសួងជ្រើសរើសរោងចក្រ ៥០ កន្លែងដើម្បីអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចជ្រើសរើស រោងចក្រ ៥០ កន្លែង នៅ ភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។ កម្មវិធីនេះ ជាក់ស្ដែង ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។ គម្រោងនេះ មានឈ្មោះពេញថា «គម្រោងអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថានជំហានទី២» ឬ Transfer of Environmentally Sound Technology methodology (TEST)។ TEST មានគោលដៅប្រើវិធីសាស្ត្រចម្រុះដើម្បីរោងចក្រនីមួយៗ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ទិសដៅដើម្បីបង្កើនផលិតភាព គុណភាព និងការពារបរិស្ថាន។ វិធីសាស្ត្រទាំងនោះ រួមមាន ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ផលិតកម្មស្អាត […]

អាន​បន្ថែម

កម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដើម្បីជំរុញឱ្យរោងចក្រគិតគូរពីបរិស្ថានជាងមុន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើត «កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់នៅកម្ពុជា ជួយគ្នាការពារបរិស្ថាន។ សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី៥ កក្កដា បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងទទួលស្គាល់ និងផ្តល់រង្វាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រនានា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងសង្វាក់ផលិតកម្មដែលប៉ះពាល់ដល់បរិស្ថានតិច។ ក្រសួងបានបញ្ជាក់ថា ការផ្ដល់រង្វាន់គឺផ្អែកទៅលើច្រើនកត្តាដូចជា កម្រិតផលប៉ះពាល់បរិស្ថាន ប្រសិទ្ធភាពធនធាន និងផលិតស្អាត គណនេយ្យភាព ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទំនួលខុសត្រូវក្នុងសង្គមរបស់អាជីវកម្ម និងការលើកកម្ពស់ការយល់ដឹងជាដើម។ អ្នកឈ្នះមិនត្រឹមតែទទួលបានពានរង្វាន់នោះ តែនឹងត្រូវបានក្រសួងជួយគាំទ្រ និងផ្សព្វផ្សាយអាជីវកម្មជាសាធារណៈដោយឥតគិតថ្លៃថែមទៀតផង។ លើសពីនេះ បើបច្ចេកវិទ្យាគួរចាប់អារម្មណ៍ ក្រសួងនឹងបន្តគាំទ្រ ជួយពង្រីក និងពង្រឹងបច្ចេកវិទ្យា ឬគោលនយោបាយនោះផងដែរ។ ចំពោះ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ដែលចាប់អារម្មណ៍ អាចទៅទទួលពាក្យស្នើសុំពីការិយាល័យកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា នៅទីស្ដីការក្រសួង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ថែម

ក្រុមហ៊ុន CNGC គ្រោងបង្កើតស្ថានីយស្តុកឧស្ម័ន LNG និងបណ្ដាញបញ្ជូនទ្រង់ទ្រាយធំនៅកម្ពុជា

ក្រុមហ៊ុន Cambodia Natural Gas Corporation (CNGC) គ្រោងវិនិយោគបង្កើតឃ្លាំងស្តុកឧស្ម័នធម្មជាតិ LNG និងបណ្ដាញបញ្ជូនគ្រប់ជ្រុងជ្រោយបែបទ្រង់ទ្រាយធំ នៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Upstream Online កាលពីថ្មីៗនេះ។ យោងតាមផែនការ ឧស្ម័នធម្មជាតិ LNG នឹងត្រូវនាំចូលពីក្រៅប្រទេស ហើយគម្រោងទាំងមូលនឹងរួមមាន ការសាងសង់ស្ថានីយពហុមុខងារសម្រាប់ស្ដុកឧស្ម័នចំនួន ២៧កន្លែង រថយន្ដដឹកឧស្ម័នធុនធំជាច្រើនគ្រឿង បំពង់បង្ហូរសម្ពាធខ្ពស់ប្រវែង ២៨២៥ គីឡូម៉ែត្រតភ្ជាប់ទៅបណ្ដាខេត្តនានា បណ្តាញបំពង់បង្ហូរសម្ពាធមធ្យម និងទាប ក៏ដូចជាស្ថានីយបញ្ជូលហ្គាស ក្នុងទីក្រុងភ្នំពេញផងដែរ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនថាមពល និងហ្គាសខ្នាតយក្សនៃក្រុមហ៊ុន CNOOC គឺជាអ្នកទទួលបានសិទ្ធក្នងការសាងសង់ឃ្លាំងស្តុកឧស្ម័នធម្មជាតិ (LNG) នេះ។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CNOOC គឺក្រុមហ៊ុន China Offshore Oil Engineering Company បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំប្លង់លើទីតាំងគម្រោងរួចហើយ ដោយការសិក្សាគឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក ដែលនឹងអាចស្តុកឧស្ម័នដល់ទៅជាង ២២ម៉ឺនម៉ែត្រគូប។ ខណៈនេះ ក្រុមហ៊ុនកំពុងរង់ចាំការសម្រេចចិត្តពី CNGC មុននឹងឈានដល់ដំណាក់កាលលទ្ធកម្ម និងសាងសង់។ […]

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមប្រកាសណែនាំថ្មីរបស់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ បើយោងតាមប្រកាសចំនួន ០៥ ផ្សេងៗគ្នា ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ វិស័យទាំង ៥ នោះ រួមមាន៖ ១) គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី ១៥.០០០ ម៉ែត្រការ៉េ ដល់ ៤៥.០០០ ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន ២) គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ ហិកតា ដល់ ៥០ ហិកតា ៣) គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០ លីត្រ ទៅ ៩០ ០០០ លីត្រ ៤) […]

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងរ៉ែប្តេជ្ញាប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យល្បាយប្រភពថាមពល ប៉ះពាល់បរិស្ថានទាបជាងមុន

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ទៅអនាគត កម្ពុជានៅតែបន្តពឹងផ្អែកលើឥន្ទនៈហ្វូស៊ីល (Fossil Fuel) ដើម្បីផលិតថាមពល ក្នុងគោលបំណងដើម្បីធានាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ច ប៉ុន្តែនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាមកធ្វើឱ្យការផលិតថាមពលស្អាត និងប៉ះពាល់បរិស្ថានទាបជាងមុន។ លើសពីនេះ ក្រសួងក៏នឹងបន្តជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស ឱ្យច្រើនជាមុនផងដែរ។ ថ្លែងនៅក្នុងវេទិកា Asia CCUS Network Forum លើកទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងឆ្នាំ២០២០ ប្រភពថាមពលចម្បងរបស់កម្ពុជា រួមមាន ៦០% បានពីឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម និងប្រេង ហើយ ៤០%ទៀត បានពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស។ ឯកឧត្តម បន្តថា៖ «ប្រភពថាមពលកម្ពុជា នៅតែបន្តពឹងផ្អែក លើការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលនាពេលអនាគត។ ដូច្នេះហើយ គឺចាំបាច់ណាស់ក្នុងការធានាថា ឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ ជាដើម ត្រូវបានប្រើប្រាស់តាមរបៀបស្អាតជាងមុន […]

អាន​បន្ថែម

ចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក

ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។ នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីការសាកល្បងអស់រយៈពេល ៣ថ្ងៃ។ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ គម្រោងនេះនឹងមានទួរប៊ីនចំនួន ១៦ គ្រឿង ដែលមានអនុភាពសរុបធំលំដាប់ទី ២ បន្ទាប់ពីស្ថានីយវារីអគ្គិសនីខ្នាតយក្ស Three Gorges Dam។ គម្រោងនេះនឹងអាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនជាង ៥០០ ០០០គ្រួសារ ក្នុងមួយឆ្នាំៗ។ បើយោងតាមក្រុមហ៊ុនសាងសង់ China Three Gorges Corporation គម្រោងនេះគឺវិស្វកម្មខ្នាតធំ ដែលលំបាកបំផុតមួយរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនចំណាយពេលសាងសង់ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។

អាន​បន្ថែម

ទីលានកប់សំរាមស្ដង់ដាទំនើបទំហំ ២១ហិកតា នៅបាត់ដំបងសម្រេចបានជិត ១០%ហើយ

ទីលានកប់សំរាមស្ដង់ដា ដែលកំពុងសាងសង់លើដី ២១ហិកតានៅខេត្តបាត់ដំបង កំពុងលេចចេញរូបរាងបណ្ដើរៗហើយ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៧%។ នេះបើតាមក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ទីលានកប់សំរាមនេះ សាងសង់ឡើងតាមស្ដង់ដា ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការបំពុលដី ទឹក និងខ្យល់អាកាស។ លោកស្រី បន្តថា៖ «នៅពេលគេចាក់សំរាមហើយ គេកិន បន្ទាប់មកគេចាក់ដីឥដ្ឋ គ្របពីលើ ដូច្នេះសំរាមមិនអាចហើរពាសវាលពាសកាលបានទេ»។ «លើសពីនេះ នៅពេលឡានសំរាមចូល នឹងមានការថ្លឹង ញែកសំរាម និងបែងចែកថាសំរាមណា ជាអេតចាយ សំរាមណាធ្វើជាជីសរីរាង្គបាន»។ សូមជម្រាបថា ទីលានកប់សំរាមនេះ មានទីតាំងស្ថិតនៅ ភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ២៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ គម្រោងនេះ គឺជាកិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្ត ក្រោមជំនួយឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

អាន​បន្ថែម