ថាមពល និងបរិស្ថាន
ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញអគ្គិសនីដែលភ្ជាប់ទៅតាមភូមិវិញ គឺបានប្រមាណ ៩៧,៣៩% នៃចំនួនភូមិសរុបជាង ១៤ ៤៩៨ នៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ សម្តេចក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំតភ្ជាប់ខ្សែបណ្តាញចរន្តអគ្គិសនីឱ្យកាន់ទូលំទូលាយបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម បន្ថែម និងបន្ថែម) គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថាមពលអគ្គសនីជាច្រើនប្រភេទ និងច្រើនកន្លែង។ ជាក់ស្ដែងដូចជា រោងចក្រថាមពលធ្បូងថ្មនៅខេត្តព្រះសីហនុតម្លៃជាង ១,២ ពាន់លានដុល្លារដែល CDC ទើបអនុម័ត រោងចក្រសូឡាយ៉ាងហោចជាង ៥កន្លែង វារីអគ្គសនីនៅខេត្តនានា និងថ្មីៗនេះ ក៏មានគម្រោងថាមពលដើរដោយខ្យល់ផងដែរ។ (អានបន្ថែម បន្ថែម […]
អានបន្ថែមលក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង
ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។ បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖ ១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly) នៅក្នុងដំណើរនៃការជីកយកថ្មដើម្បីមកសាងសង់ ក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនបូមធូលីនៅការដ្ឋាន ដើម្បីប្រមូលធូលីចេញមកពីសកម្មភាពវាយថ្ម រួចស្ទុកទុកនៅក្នុងអាងមួយ។ បន្ទាប់មក កន្លែងដែលត្រូវបានគេជីកយកថ្ម ក៏អាចយកទៅប្រើប្រាស់សម្រាប់ការជីកយករ៉ែមួយចំនួនផងដែរ។ លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងបានឱ្យដឹងថា ក្នុងដំណើរការនៃការជីកយកថ្ម ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាបូមធូលី ដែលអាចផលិតគ្រួសសំណង់មានគុណភាពខ្ពស់ ធានានូវល្បាយកម្រាលកៅស៊ូដែលរឹងមាំ កាត់បន្ថយការបំពុលខ្យល់ និងការពារបរិស្ថានក្នុងតំបន់ផងដែរ។ លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោង ក៏បាននិយាយថា គម្រោងនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈ «អភិវឌ្ឍន៍បៃតង» ដែលជាការប្រើប្រាស់បច្ចេកវិទ្យាមិនប៉ះពាល់ដល់បរិស្ថាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា គម្រោងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យកម្ពុជាដើរទាន់ «និន្នាការបៃតង» ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង។ ២) ការពារជម្រកសត្វព្រៃ សម្រាប់គម្រោងផ្លូវជាទូទៅ អ្នកសាងសង់តែងដាក់សំណាញ់នៅគៀកនឹងចិញ្ចឹមផ្លូវ ក្នុងករណីមានសត្វរត់កាត់ […]
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។ ដោយឡែក សម្រាប់ជំហានទី២ រួមមានការសាងសង់ អាងស្ទុកសំរាម ចំនួន ៣ កន្លង ដែលមកដល់បច្ចុប្បន្នសម្រេចបានទាំងស្រុងហើយដែរ។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុងសាងសង់អាគារញែកសំរាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសំរាមផងដែរ ។ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹងមានសមត្ថភាពអាចស្ទុកសំរាមបានរយៈពេល២០ឆ្នាំ។
អានបន្ថែមក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB
ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើតថាមពលបៃតងនៅប្រទេសអាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន។ គម្រោងដ៏ធំនេះទើបតែទទួលជំនួយប្រមាណ ៣០០លានដុល្លារ ពីមូលនិធិ Green Climate Fund (GCF ) កាលពីថ្មីៗនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នេះជាការដេញថ្លៃលើកទី២ ក្រោមហិរញ្ញប្បទានរបស់ ADB។ កាលពីលើកទី១ ក្រុមហ៊ុនរបស់ប្រទេសថៃ Prime Road Power Co ជាអ្នកឈ្នះក្នុងការអនុវត្ដគម្រោងរោងចក្រសូឡាអនុភាព ៦០មេហ្គាវ៉ាត។ ឯកឧត្តម បន្តថា៖ «យើងសូមអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រ ថាមពលបៃតងនៅកម្ពុជា»។
អានបន្ថែមស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។
អានបន្ថែមរ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង
ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៣ មីនា លទ្ធផលបង្ហាញក៏បានបង្ហាញទៀតថា រណ្តៅមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែក ការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុន ថ្លែងថា៖ “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។ ហើយយើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះដែរ»។
អានបន្ថែមរដ្ឋដកហូតដីខុសច្បាប់ជាង ៤៧០ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ
រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំសរុបប្រមាណ ៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោយចុះពិនិត្យទីតាំងជាច្រើនលើក ក្រុមការងារបានរកឃើញថា មានដីធ្លីមួយចំនួនគឺគ្រប់គ្រងដោយខុសច្បាប់ពិតមែន ប៉ុន្តែ ដីខ្លះទៀតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រឹមត្រូវ។ ដូច្នេះ រដ្ឋបាលខេត្តបានចាត់ចែងរួចរាល់ហើយថា ដីកន្លែងណាខ្លះជារបស់ក្រុមហ៊ុន និងដីកន្លែងណាខ្លះដែលរដ្ឋបាលនឹងកាត់ជ្វៀលជូនប្រជាជនមូលដ្ឋានដែលកាន់កាប់ត្រឹមត្រូវ។ ក្រៅពីប្រគល់ដីជូនក្រុមហ៊ុនទាំង ២ វិញ រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យក្រុមហ៊ុនថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី ៤៧២ ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដី ដកបង្គោលចាស់ដាំបង្គោលថ្មី ទទួលខុសត្រូវ និងធ្វើស្វ័យការពារលើផ្ទៃដីរបស់ខ្លួនផងដែរ ពោលគឺដើម្បីជៀសវាងមានបញ្ហានានាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា បញ្ហាដីនេះ មិនមែនជារឿងថ្មីនោះទេ […]
អានបន្ថែមបច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់
ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។ ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។ ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ […]
អានបន្ថែម