អគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ

រូបភាពដោយ Procore បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖ គម្រោង Valley នៅប្រទេសហូឡង់ គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសហូឡង់ MVRDV ។ គ្របដណ្តប់លើផ្ទៃដី ៧៥.០០០ ម៉ែលការ៉េ ចំណុចពិសេសរបស់គម្រោងនេះ គឺការដាំរុក្ខជាតិបៃតងនៅតាមចន្លោះអគារនីមួយៗ ជាមួយនឹងសួនបៃតងបញ្ឈរតាមជំហរអគារ។ យោងទៅតាមក្រុមហ៊ុន Procore អគារនេះទទួលពិន្ទុ GreenPoint Rated (GPR) ដល់ទៅ ៨ ពិន្ទុ។ រោចចក្របំផ្លែងសម្រាមទៅជាថាមពលធំជាងគេលើលោកនៅទីក្រុងសិនជិន ប្រទេសចិន រោងចក្រនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដាណឺម៉ាក Schmidt Hammer Lassen និង Gottlieb Paludan។ មានផ្ទៃក្រឡាសរុប ៦៦ ០០០ ម៉ែត្រការ៉េ ដំបូលរោងចក្រត្រូវបានគ្របដណ្ដប់ដោយបន្ទះសូឡា ដែលជាប្រភពថាមពលបៃតងសម្រាប់ការប្រើប្រាស់ក្នុងរោងចក្រ។ ក្រៅពីការរចនាបៃតង រោងចក្រនេះនឹងអាចដុតសំរាមចំនួន […]

អាន​បន្ថែម

ហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?

រូបភាពដោយ  the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សាច់សាហារ៉ា ជាសមុទ្រខ្សាច់ក្ដៅធំជាងគេលើលោក ដែលមានផ្ទៃដីសរុបជាង ៩,២ លានគីឡូម៉ែត្រការ៉េ (៩៨០លានហិកតា)។ អ្នកស្រាវជ្រាវ ធ្លាប់បានបង្ហាញថា បើសាងសង់រោងចក្រសូឡាត្រឹមតែ ១/៤ នៃវាលខ្សាច់សាហារ៉ា គឺនឹងអាចផ្គត់ផ្គងថាមពលឱ្យពិភពលោកទាំងមូលបានហើយ។ ហើយវានឹងក្លាយជាសមិទ្ធផលប្រភពថាមពលដ៏ធំសម្បើម និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែទាំងនេះជាមូលហេតុដែលគម្រោងនេះមិនទាន់អាចក្លាយជាពិតបាន៖ ១) បម្រែបម្រួលអាកាសធាតុ បើយោងតាមទិន្នន័យរបស់ The Conservation ការដែលដាក់បន្ទះសូឡាគ្របពីលើខ្សាច់ នឹងធ្វើឱ្យសីតុណ្ហភាពនៅលើដីក្ដៅជាងមុន។ ពេលខ្យល់ក្ដៅរសាត់ទៅលើអាកាសប៉ះនឹងខ្យល់ត្រជាក់ វានឹងបង្កឱ្យមានភ្លៀងធ្លាក់។ នៅពេលភ្លៀងធ្លាក់ច្រើននៅតំបន់សារាហ៉ា និងធ្វើឱ្យមានរុក្ខជាតិដុះ ចុងក្រោយតំបន់សាហារ៉ានឹងគ្រប់ដណ្តប់ដោយព្រៃឈើ និងមិនក្ដៅហួតហែងដូចមុនទេ។ មានដើមឈើច្រើន ស្ដាប់ទៅដូចជាល្អ ប៉ុន្តែបើតាមការស្រាវជ្រាវ ការប្រែប្រួលអាកាសធាតុនៅវាលខ្សាច់សាហារ៉ា នឹងប៉ះពាល់អាកាសធាតុទាំងមូល។ ផលប៉ះពាល់ទាំងនោះរួមមាន ពិភពលោកនឹងក្ដៅជាងមុនព្រោះខ្យល់ក្ដៅចេញពីវាលខ្សាច់នឹងរសាត់ទៅទូទាំងពិភពលោក ព្រៃអាម៉ាហ្សូននឹងបាត់បង់ទឹកភ្លៀងមួយផ្នែកធំ ហើយលើសពីនេះវាក៏នឹងបង្កឱ្យមានព្យុះនៅតំបន់ត្រូពិចដូចជាប្រទេសវៀតណាមច្រើនជាងមុន។ ២) ត្រូវការទុនវិនិយោគខ្ពស់ខ្លាំង ការសាងសង់រោចចក្រសូឡាលើផ្ទៃដីដ៏ធំសម្បើមនេះ គឺត្រូវទុនវិនិយោគដ៏មហាសាល […]

អាន​បន្ថែម

ក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ

ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបកកង់ឡានចាស់ៗនេះ នឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនបានដល់ទៅ ១៣០០០ តោនក្នុងមួយឆ្នាំ ហើយនឹងជួយកាត់បន្ថយការប្រើប្រាស់រ៉ែ Ironsand (ខ្សាច់ដែលមានធាតុដែក) បានដល់ទៅជាង ៥០០០ តោនផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងត្រូវចំណាយសរុបប្រមាណ ១៤ លានដុល្លារ ដែលក្រសួងបរិស្ថានរបស់ប្រទេសនូវែលសេឡង់ ជួយឧបត្ថម្ភ ១១លានដុល្លារ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញអគ្គិសនីដែលភ្ជាប់ទៅតាមភូមិវិញ គឺបានប្រមាណ ៩៧,៣៩% នៃចំនួនភូមិសរុបជាង ១៤ ៤៩៨ នៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ សម្តេចក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំតភ្ជាប់ខ្សែបណ្តាញចរន្តអគ្គិសនីឱ្យកាន់ទូលំទូលាយបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម បន្ថែម និងបន្ថែម) គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថាមពលអគ្គសនីជាច្រើនប្រភេទ និងច្រើនកន្លែង។ ជាក់ស្ដែងដូចជា រោងចក្រថាមពលធ្បូងថ្មនៅខេត្តព្រះសីហនុតម្លៃជាង ១,២ ពាន់លានដុល្លារដែល CDC ទើបអនុម័ត រោងចក្រសូឡាយ៉ាងហោចជាង ៥កន្លែង វារីអគ្គសនីនៅខេត្តនានា និងថ្មីៗនេះ ក៏មានគម្រោងថាមពលដើរដោយខ្យល់ផងដែរ។ (អានបន្ថែម បន្ថែម […]

អាន​បន្ថែម

លក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង

ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។ បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖ ១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly) នៅក្នុងដំណើរនៃការជីកយកថ្មដើម្បីមកសាងសង់ ក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនបូមធូលីនៅការដ្ឋាន ដើម្បីប្រមូលធូលីចេញមកពីសកម្មភាពវាយថ្ម រួចស្ទុកទុកនៅក្នុងអាងមួយ។ បន្ទាប់មក កន្លែងដែលត្រូវបានគេជីកយកថ្ម ក៏អាចយកទៅប្រើប្រាស់សម្រាប់ការជីកយករ៉ែមួយចំនួនផងដែរ។ លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងបានឱ្យដឹងថា ក្នុងដំណើរការនៃការជីកយកថ្ម ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាបូមធូលី ដែលអាចផលិតគ្រួសសំណង់មានគុណភាពខ្ពស់ ធានានូវល្បាយកម្រាលកៅស៊ូដែលរឹងមាំ កាត់បន្ថយការបំពុលខ្យល់ និងការពារបរិស្ថានក្នុងតំបន់ផងដែរ។ លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោង ក៏បាននិយាយថា គម្រោងនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈ «អភិវឌ្ឍន៍បៃតង» ដែលជាការប្រើប្រាស់បច្ចេកវិទ្យាមិនប៉ះពាល់ដល់បរិស្ថាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា គម្រោងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យកម្ពុជាដើរទាន់ «និន្នាការបៃតង» ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង។ ២) ការពារជម្រកសត្វព្រៃ សម្រាប់គម្រោងផ្លូវជាទូទៅ អ្នកសាងសង់តែងដាក់សំណាញ់នៅគៀកនឹងចិញ្ចឹមផ្លូវ ក្នុងករណីមានសត្វរត់កាត់ […]

អាន​បន្ថែម

បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]

អាន​បន្ថែម

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែល​បានបើកការដ្ឋានកាលពីចុងខែ​ ឧសភា កន្លងទៅនេះ​ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោ​ង​នេះមានទីតាំងស្ថិតនៅ​ក្នុង​ សង្កាត់ព្រៃធំ​ ក្រុងកែប ដែលកំពុងសសាងសង់​ឡើង​ក្រោម​ឥណទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់​ជំហាន​​ទី​ ១ ​នៃគម្រោង​ ក្រុមការងារបាន​​សាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួម​ទាំង​សំណង់​សិល្ប​ការ្យ​មួយ​ចំនួនផងដែរ។ ដោយឡែក សម្រាប់​ជំហានទី២ រួមមានការ​​សាងសង់ អាង​ស្ទុក​សំរាម ចំនួន ៣ កន្លង ដែល​មក​ដល់​បច្ចុប្បន្ន​សម្រេច​បាន​ទាំង​ស្រុង​ហើយ​ដែរ​។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុង​សាងសង់អាគារញែកសំរាម​ អគារបុគ្គលិក និង​ការអ៊ុតកៅស៊ូ​បាតអាងស្តុក​សំរាម​ផងដែរ ។​ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោង​នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹង​មាន​សមត្ថភាព​អាច​ស្ទុក​សំរាម​បានរយៈពេល២០ឆ្នាំ។

អាន​បន្ថែម

ក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB

ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើតថាមពលបៃតងនៅប្រទេសអាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន។ គម្រោងដ៏ធំនេះទើបតែទទួលជំនួយប្រមាណ ៣០០លានដុល្លារ ពីមូលនិធិ Green Climate Fund (GCF ) កាលពីថ្មីៗនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នេះជាការដេញថ្លៃលើកទី២ ក្រោមហិរញ្ញប្បទានរបស់ ADB។ កាលពីលើកទី១ ក្រុមហ៊ុនរបស់ប្រទេសថៃ Prime Road Power Co ជាអ្នកឈ្នះក្នុងការអនុវត្ដគម្រោងរោងចក្រសូឡាអនុភាព ៦០មេហ្គាវ៉ាត។ ឯកឧត្តម បន្តថា៖ «យើងសូមអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រ ថាមពលបៃតងនៅកម្ពុជា»។

អាន​បន្ថែម

ស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ

ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះ​ក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។

អាន​បន្ថែម