ថាមពល និងបរិស្ថាន
រដ្ឋាភិបាលសម្រេចផ្លូវការឱ្យឯកជនវិនិយោគជាង ៨០០ លានដុល្លារ សង់វារីអគ្គិសនី និងខ្សែបញ្ជូនតង់ស្យុងខ្ពស់
ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ២ វិនិយោគទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង និងនិងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២ខ្សែទៅព្រំដែនឡាវ និងថៃ។ កិច្ចព្រមព្រៀងវិនិយោគថាមពលទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនវិនិយោគថាមពលទាំងពីរ កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ។ គម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត មានឈ្មោះថា “វារីអគ្គិសនីស្ទឹងតាតៃលើ” គឺជាការវិនិយោគដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ គម្រោងនេះ ស្ថិតនៅផ្នែកខាងលើនៃស្ទឹងតាតៃ នៃស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះនឹងប្រើថវិកាវិនិយោគ សរុប ៣៩០ លានដុល្លារ ដោយមានកិច្ចសន្យាសម្បទានវិនិយោគរយៈពេល ៣៥ឆ្នាំ។ ក្រោយដាក់ដំណើរការ វារីអគ្គិសនីស្ទឹងតាតៃលើ អាចផ្គត់ផ្គង់ថាមពលដល់ទៅ ៥២៧គីឡូវ៉ាតម៉ោង ក្នុងមួយឆ្នាំ។ ចំណែកគម្រោងកសាងខ្សែបញ្ជូន ៥០០គីឡូវ៉ុលវិញ គឺវិនិយោគដោយ ក្រុមហ៊ុន Schenitec Co Ltd ដោយនឹងសាងសង់ចំនួនពីរខ្សែ។ […]
អានបន្ថែមដំណើរការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់នៅកម្ពុជា ផ្អាកជាបណ្តោះអាសន្ន
ការសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងនៅប្រទេសកម្ពុជានៅខេត្តព្រះសីហនុ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២២ បានផ្អាកជាបណ្តោះអាសន្នទៀតហើយ ដោយសារដៃគូជួបបញ្ហាហិរញ្ញវត្ថុ។ តាមផែនការដំបូង គម្រោងនេះរំពឹងថានឹងដំណើរការនៅតាំងពីចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ មកម៉្លេះ តែត្រូវបានពន្យារទៅឆ្នាំ ២០២២ ហើយពេលនេះការសាងសង់គឺត្រូវផ្អាកតែម្ដង។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នេះថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូ ដើម្បីកិច្ចសហការលើការបន្តគម្រោងរោងចក្រចំរាញ់ប្រេងនេះបន្តទៀត។ ឯកឧត្តម ជៀប សួរ ថ្លែងថា៖ «រោងចក្រហ្នឹងដៃគូគាត់មានបញ្ហាថវិកា ឥឡូវហ្នឹង គឺគាំងហើយ អត់មានដំណើរការទៅមុខទេ អត់មានដំណើរការសាងសង់អីទេ…គាត់កំពុងមើលដៃគូទៀត តែមិនទាន់មានការរាយការមកខាងក្រសួងវិញទេ»។ រោងចក្រចម្រាញ់ប្រេងកាតនេះ ស្ថិតនៅខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ដោយដំណាក់កាលទី១ ប្រើទុនវិនិយោគក្នុងរង្វង់ ៦២០ លានដុល្លារ។ (អានបន្ថែម) រោងចក្រនេះគឺជាការវិនិយោគ រវាងក្រុមហ៊ុនវិនិយោគក្នុងស្រុកCambodian Petrochemical Co., Ltd ជាមួយនឹងក្រុមហ៊ុនចិន CNPC Northeast […]
អានបន្ថែមរដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។ មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក ហើយជាពិសេសនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលនៃប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលធ្វើការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម) ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។
អានបន្ថែមស្ថានីយថាមពលសូឡា ៣គម្រោងទៀត សរុប ១១០មេហ្គាវ៉ាត គ្រោងដាក់ដំណើរការនៅដើមឆ្នាំក្រោយ
ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬហៅថាថាមពលសូឡា ចំនួន ៣គម្រោង គ្រោងដាក់ដំណើការនៅដើមឆ្នាំក្រោយខណៈបច្ចុប្បន្ន ការសាងសង់គម្រោងទាំងបីនេះ ជារួមបានសម្រេចប្រមាណ៩០% ហើយ។ បើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល គម្រោងទាំង ៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។ ឯកឧត្តមថ្លែងថា៖ «គម្រោងទាំងអស់ហ្នឹង អនុវត្តន៍សម្រេចបានលើស ៩០% ទាំងអស់ហើយ ហើយតាមគោលដៅ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គម្រោងទាំងអស់នឹងដាក់ឱ្យដំណើរការ គម្រោងទាំង ៣ នេះ រួមមាន៖ ១) គម្រោងសូឡាអនុភាព២០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co Ltd ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ២) គម្រោងសូឡា អនុភាព៣០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd ស្ថិតនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣) […]
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។ លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។ អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។ រូបភាព៖ Rescubika
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។ កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត […]
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ
រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។ គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។ គម្រោងនេះ រួមបញ្ជូលទាំងរោងចក្រផលិតអគ្គីសនីអានុភាព ១.២៥ MWp (Mega Watt peak) និងប្រព័ន្ធអាគុយ ២ MWp ព្រមទាំង ម៉ាស៊ីនភ្លើងម៉ាស៊ូត និងឧបករណ៍បញ្ជាឆ្លាតវៃ ដែលធ្វើឱ្យគម្រោងនេះ ក្លាយជាគម្រោងថាមពលកកើតឡើងវិញដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ (អានបន្ថែម) គម្រោងនេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Canopy Power ដែលជាអ្នកម៉ៅការផ្នែកវិស្វកម្ម លទ្ធកម្ម និងសំណង់។ ចំណែកឯ ក្រុមហ៊ុន Total Solar Cambodia នឹងជាងអ្នកវិនិយោគ គ្រប់គ្រង និងដំណើរការរោងចក្រនេះ។ […]
អានបន្ថែមរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា អាចនឹងសាងសង់ឆាប់ៗ
គម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុន The Blue Circle (Cambodia) ជិតឈានដល់ដំណាក់កាលសាងសង់ហើយ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជា។ លោក ជា សោភ័ណ នាយកគ្រប់គ្រងអភិវឌ្ឍន៍នៃក្រុមហ៊ុន The Blue Circle (Cambodia) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃលក់ចេញទៅអគ្គិសនីកម្ពុជា ហើយនៅពេល EDC ព្រមទទួលតម្លៃចុងក្រោយហើយ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់គម្រោងភ្លាមៗតែម្តង។ លោកបានបន្តថា៖ «ក្រុមហ៊ុនបានជ្រើសរើសយកខេត្តកំពត ដើម្បីវិនិយោគសាងសង់រោងចក្រថាមពលដើរដោយថាមពលខ្យល់ បន្ទាប់ពីបានសិក្សាសក្តានុពល នៅគ្រប់ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៦ មក»។ ប្រទេសកម្ពុជារងរបបខ្យល់ម៉ូសុង២ ប្រភេទ ហើយជាបឋមក្រុមហ៊ុនរកឃើញថាសក្តានុពលខ្យល់ប្រមាណ ១៣០០ មេហ្កាវ៉ាត់ ក្នុងនោះលទ្ធភាពដែលអាចទាញយកអគ្គិសនីប្រើបានភ្លាមៗ គឺ ១២០មេហ្កាវ៉ាត់។ លោក ជា សោភ័ណ បន្តថា៖ «គម្រោងថាមពលខ្យល់ដំបូងបង្អស់នៅខេត្តកំពតអាចផលិតអគ្គិសនីបាន ២២៥ ជីហ្គាវ៉ាតម៉ោង (GWh) ជារៀងរាល់ឆ្នាំ ដែលអាចផ្គត់ផ្គង់ដល់ប្រជាជនចំនួន ១៥០.០០០ គ្រួសារ និងសន្សំសំចៃឧស្ម័នកាបូនិកបានជាង ១៣០.០០០ តោនជារៀងរាល់ឆ្នាំ»។ យោងតាមរបាយការណ៍ពី Clean Energy […]
អានបន្ថែមរោងចក្រអគ្គិសនីអនុភាព ៤០០ មេហ្គាវ៉ាតនៅល្វាឯមនឹងសាងសង់ចប់ជាស្ថាបពរនៅខែធ្នូនេះ
គម្រោងសាងសង់រោងចក្រដើរដោយប្រេងខ្មៅ និងឧស្ម័ន អនុភាព ៤០០មេហ្គាវ៉ាត នៅក្នុងស្រុកល្វាឯម សម្រេចបានប្រមាណ ៩៥% ដោយគ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងដំណើរទស្សនកិច្ចទីតាំងគម្រោងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ។ ជាក់ស្ដែង រោងចក្រនេះធ្លាប់បានគ្រោងទុកម្ដងហើយថា នឹងភ្ជាប់ចូលបណ្ដាញជាតិកាលពីខែសីហា កន្លងមកនេះ ប៉ុន្តែ ក្រោយមក គម្រោងត្រូវបានពន្យារពេល។ (អានបន្ថែម) ឯកឧត្តម វិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីពេលថ្មីៗនេះថា ការពន្យាពេលបញ្ចប់ការសាងសង់រោងចក្រថាមពលខាងលើនេះ គឺដោយសារ ការរីករាលដាលជំងឺកូវីដ ១៩ និងតម្រូវការថាមពលធ្លាក់ចុះក្នុងឆ្នាំនេះ ដោយសារការការបិទរោងចក្រមួយចំនួន ដោយសារកូវីដ១៩។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤៣ហិកតា ក្រោមទុនតម្លៃវិនិយោគប្រមាណ ៣៨០លានដុល្លារអាមេរិក។ គម្រោងចែកចេញជាពីរផ្នែកធំៗ ទី១ គឺការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាពទំហំ ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង […]
អានបន្ថែមក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង
ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។ ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Sinosteel Equipment & Engineering នឹងទទួលប្រាក់សម្រាប់សាងសង់មុន ហើយនឹងទទួលខុសត្រូវលើការរចនា ការទិញគ្រឿងសំណង់ ឧបករណ៍ សម្ភារ សេវាកម្មដំឡើង និងការប្រគល់ទទួលជាដើម។ កិច្ចសន្យានេះ រួមបញ្ចូលទាំងការសាងសង់រោងម៉ាស៊ីនថ្មីចំនួន ៣៥០ មេហ្កាវ៉ាត់ និងរោងចក្រផលិតថាមពលបញ្ជូន និងស្ថានីយធ្យូងថ្ម។ ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់អំពីទីតាំងគម្រោងទេ ប៉ុន្តែបានបង្ហាញថាឡចំហាយពីរោងចក្រ នឹងត្រូវត្រូវបានបំពាក់ជាមួយប្រព័ន្ធធ្វើឱ្យត្រជាក់ដែលប្រើប្រាស់ទឹកសមុទ្រ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសភាអនុម័តតាំងពី ខែមីនា […]
អានបន្ថែម