ក្រសួងថាមពលកំពុងសិក្សាគម្រោងបំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី

ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី ត្រូវបានយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី។ តាមរយៈកិច្ចប្រជុំខាងលើនេះ ក្រសួងអនុញ្ញាតឱ្យមានការសិក្សាបឋម ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប និងការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាម ដោយយកខណ្ឌដង្កោជាទីតាំងគោល។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនីនេះ ធ្វើឡើងដោយមានការផ្តល់ប្រឹក្សាបច្ចេកទេស ពីធនាគារអេឌីប៊ី ( ADB ) និងក្រុមហ៊ុនអាយអេអែស ( Infrastructure of Asia Singapore)។ គម្រោងបំប្លែងសំណល់រឹងទៅជាថាមពលធ្វើឡើង ស្របពេលដែលរដ្ឋាភិបាល បានកំពុងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃកាក់សំណល់ ខណៈពេលដែលកំណើនកាក់សំណល់កំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានកាកសំណល់ប្រមាណ ២.៨០០ តោន ក្នុងមួយថ្ងៃ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។ លោកបញ្ជាក់ថា […]

អាន​បន្ថែម

ស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនឹងមានសមត្ថភាព ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ

រដ្ឋាភិបាលគ្រោងពង្រីកសមត្ថភាពស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុង ខេត្តព្រះសីហនុបន្ថែមរហូតដល់ទៅបីដង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសតាមទំព័រហ៊្វេសប៊ុករបស់ខ្លួនថាស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ«គ្រោងពង្រីកសមត្ថភាពបន្ថែមដល់ទៅ៣ដងដើម្បីសម្រួលដល់ការសំអាតបរិស្ថាននិងការរស់នៅកាន់តែប្រសើរសម្រាប់ទីក្រុងទេសចរណ៍មួយនេះ»។

អាន​បន្ថែម