ថាមពល និងបរិស្ថាន
ថៃគ្រោងសហការជាមួយកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន
ក្នុងចំណាត់ការដ៏សំខាន់មួយនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។ តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។ “ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន។ លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។ “សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ […]
អានបន្ថែមថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ
ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃសម្រាប់កិច្ចពិភាក្សាសំខាន់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Pattayamail កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចពិភាក្សានាពេលខាងមុខនេះថា “លទ្ធផល (នៃកិច្ចពិភាក្សានេះ) នឹងកំណត់ពីសកម្មភាពរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។” ចំណែកឯលោក Pichai Naripthaphan ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ បានបង្ហើបឱ្យដឹងថា “ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះ គឺផ្តោតលើការប្រើប្រាស់ធនធានថាមពលរួមគ្នា ជាជាងការពិភាក្សាអំពីជម្លោះព្រំដែនសមុទ្រ។” ភាពបន្ទាន់នៃការពិភាក្សាទាំងនេះ កើតឡើងដោយពេលវេលានេះ ជាពេលដែលមានតម្រូវ ការរុករក និងខួងយកធនធានថាមពល ដែលប៉ាន់ស្មានថាមានចន្លោះពី ២ ទៅ ៧ ឆ្នាំ។ ប្រទេសថៃដែលកំពុងមានប្រៀបស្រាប់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដែលមានស្រាប់របស់ខ្លួន មានបំណងចង់បញ្ចប់កិច្ចពិភាក្សានេះ មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា […]
អានបន្ថែមរដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជួយផ្សព្វផ្សាយ និងអនុវត្តនូវវិធានការសំខាន់ៗចំនួន ០៤ ដើម្បីរក្សានូវគុណភាពខ្យល់ សំដៅកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ នេះបើតាមក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ បើតាមការសិក្សារបស់ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ កំណើនកំហាប់ភាគល្អិតនិចលនេះបង្កឡើងពី ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ។ ព្រមជាមួយគ្នានេះ […]
អានបន្ថែមកម្ពុជាមានប្រភពថាមពលចំនួន ២៦គម្រោង អាចផលិតបានជាង ៣៤០០មេហ្គាវ៉ាត់
គិតត្រឹមដំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង មានកំលាំងផលិតសរុប ៣.៤៥១មេហ្គាវ៉ាត់ ដោយក្នុងនោះជាង ៦២ភាគរយ នៃថាមពល បានមកពីថាមពលកកើតឡើងវិញ។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខនេះ ក្នុងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី ក្នុងឆ្នាំ២០២៣។ មកទល់ពេលបច្ចុប្បន្ន ការភ្ជាប់បណ្តាញអគ្គិសនីដល់លំនៅឋានសម្រេចជាង ៨៨ភាគរយ និង ជាង៩៨ភាគរយដល់់ភូមិសរុបនៅទូទាំងប្រទេស។ ក្រសួងបានកំណត់សម្រេចឱ្យបាន១០០ ភាគរយ នៃការតភ្ជាប់បណ្តាញទៅកាន់ភូមិនៅឆ្នាំត្រឹមឆ្នាំ ២០៣០។
អានបន្ថែមកម្ពុជាចម្រាញ់រ៉ែមាសបាន៩,៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣
គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។ ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់ ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែ២លានដុល្លារប៉ុណ្ណោះ។ ក្រសួងលើកឡើងថា៖ “ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន”។ សូមបញ្ជាក់ថា ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ ក្រុមហ៊ុនទាំង៦ រួមមាន ទីមួយ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទិ៣៖ ក្រុមហ៊ុន […]
អានបន្ថែមចិន ផ្តួចផ្តើមគម្រោងការប្រើបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចបៃតងជាមួយប្រទេស៥ជាប់ដងទន្លេឡានឆាងមេគង្គ
ក្នុងចក្ខុវិស័យពង្រឹងកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពបច្ចេកវិទ្យាក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង ( Li Qiang) ស្នើគំនិតផ្តួចផ្តើមគម្រោងផលិតកម្មឆ្លាតវៃ (intelligent manufacturing) និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេសក្នុងតំបន់ឡានឆាងមេគង្គ។ ការស្នើគំនិតនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនិម្មិតរវាងមេដឹកនាំនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) លើកទីបួន ដែលចូលរួមដោយមេដឹកនាំមកពីប្រទេសអាស៊ានជាប់ទន្លេមេគង្គទាំង០៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បី ពិនិត្យឡើងវិញនូវជោគជ័យជាយុទ្ធសាស្រ្តនៃវឌ្ឍនភាពប្រាំឆ្នាំមុន និងបានគូសបញ្ជាក់អំពីផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក Lancang-Mekong (២០២៣-២០២៧)។ នេះបើយោងតាមបច្ចុប្បន្នភាពដោយ Global Times ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។ ចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍនានានៅក្នុងតំបន់ Lancang-Mekong សម្រាប់ដំណាក់កាលប្រាំឆ្នាំបន្ទាប់ នឹងផ្តោតអាទិភាពលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក និងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះភាគច្រើននឹងផ្តោតលើ៖ការធានានិរន្តរភាពនៃគម្រោងផលិតថាមពលនានាពីស្ថានីយវារីអគ្គិសនីនៅតាមដងទន្លេឡានឆាងមេគង្គ ការងារគ្រប់គ្រងទឹកជំនន់ដោយប្រើប្រព័ន្ធតាមដានស្វ័យប្រវត្តិ ការគ្រប់គ្រងធនធានទឹក និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ជុំវិញទន្លេទាំងពីរ។ នាយករដ្ឋមន្ត្រី លី ក៏បានជំរុញឱ្យប្រទេសទាំងប្រាំមួយចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកដល់ការបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រជាជាតិតាមដងទន្លេឡានឆាងមេគង្គ។ លោក Zhou Zhiwei […]
អានបន្ថែមកម្ពុជាមានរោងចក្រចំនួន៥៥ សន្សំបាន $១០លាន ពីការកាត់បន្ថយឧស្ម័ន ៤ម៉ឺនតោនក្នុងមួយឆ្នាំ
កម្ពុជាមាន រោងចក្រ-សហគ្រាសចំនួន៥៥ ត្រូវបានអនុវត្តគម្រោង TEST របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងរយៈពេល ០៥ឆ្នាំ ដែលលទ្ធបញ្ជាក់ថាទទួលបានការសន្សំបានប្រមាណ១០លានដុល្លារក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ។ នេះបើតាមពិធីបិទគម្រោង TEST ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ គម្រោង TEST ឬហៅថា គម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Global Environment Facility។ គម្រោងនេះ ដាក់ចេញក្នុងគោលដៅធ្វើឱ្យវិស័យកម្មន្តសាលរបស់កម្ពុជាកាន់តែបៃតង តាមរយៈការប្រើប្រាស់វិធីសាស្រ្តរួមរបស់ TEST ដូចជាគោលការណ៍ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត, ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និងគណនេយ្យគ្រប់គ្រងបរិស្ថាន។ ថ្លែងក្នុងពិធីបិទគម្រោង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោង […]
អានបន្ថែមបន្ទាប់ពីចិន គឺឥណ្ឌាជាអ្នកនាំមុខគេបង្កើនថាមពលធ្យូងថ្មនៅអាស៊ី ខណៈ វៀតណាម និងឥណ្ឌូនេស៊ីប្រឹងតាមពីក្រោយ
ដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសឥណ្ឌា កំពុងនាំមុខគេក្នុងការសាងសង់ស្ថានីយ ថាមពលធ្យូងថ្មថ្មីៗ ដែលមានសមត្ថភាពផលិតថាមពលសរុបដល់ ៣១,៦GW កំពុងដំណើរការនៅទូទាំងអាស៊ី ។ បន្ទាប់ពីឥណ្ឌា គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលជាអ្នកផលិតថាមពលធ្យូងថ្មច្រើនណាស់ដែរ។ បើបូក ស្ថានីយ ថាមពលធ្យូងថ្ម ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងតំបន់របស់ប្រទេសទាំងបីនេះចូលគ្នា គឺមានរហូតដល់ ៦៧GW ឯណោះ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នត្រួតពិនិត្យថាមពលសកល (GEM) ចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។ របាយការណ៍នេះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ឥណ្ឌា ដែលស្មើនឹង ៨៤% នៃសកម្មភាពសាងសង់សរុបនៅខាងក្រៅប្រទេសចិន ចំពេលមានការធ្លាក់ចុះជាសកលនៃគម្រោងថាមពលធ្យូងថ្មថ្មីៗនៅទូទាំងពិភពលោកក៏ដោយ។ លោក Flora Champenois ប្រធានគម្រោងសម្រាប់កម្មវិធីតាមដានថាមពលធ្យូងថ្មសកលបានគូសបញ្ជាក់ពីនិន្នាការនេះ ដោយកត់សម្គាល់ពីភាពខុសគ្នារបស់ថាមពលធ្យូងថ្ម ដែលជាប្រភពចម្បងមួយក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកថាមពលប្រកបដោយនិរន្តរភាពវិញ។ បច្ចុប្បន្ននិន្នាការការសាងសង់ថាមពលធ្យូងថ្មថ្មី មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងឈានដល់កម្រិតយ៉ាងទាបមួយក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយ។ ស្ថាប័ន GEM រំពឹងថា ការផ្គត់ផ្គង់ធ្យូងថ្មថ្មី នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ ២ GWចាប់ផ្តើមពីឆ្នាំ ២០២៣ នេះទៅ (មិនរាប់បញ្ចូលប្រទេសចិន) បើធៀបនឹងពេលប៉ុន្មានឆ្នាំមុនតាំងពីឆ្នាំ ២០១៥រៀងមក ការសាងសង់ធ្យូងថ្មប្រចាំឆ្នាំ មានជាមធ្យម ១៥ GW។ […]
អានបន្ថែម១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា
នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតដែលជាសញ្ញាបញ្ជាក់ពីការរួបរួមគ្នារបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងតួរគី នៅមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាចូលរួមក្នុងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញជាសកលនេះនៅឡើយទេ។ មិនទាន់សម្រេចចិត្តចុះហត្ថលេខា ដោយសារក្នុងឯកសារដែលបញ្ជាក់ពីការប្តេជ្ញានេះ មានរាប់បញ្ចូលការតស៊ូមតិដែលជំរុញឱ្យមានការ បិទរោងចក្រធ្យូងថ្មគោលដៅមួយចំនួន “the phase down of unabated coal power” និងការលុបចោលគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ដែលបញ្ចេញដោយសារៈព័ត៌មាន Reuters កាលពីខែមុន។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធំៗចំនួន ៥០ ដែលតំណាងឱ្យជាង ៤០% នៃផលិតកម្មប្រេងរបស់ពិភពលោក បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការនិកាបូនីយកម្មប្រេង និងឧស្ម័ន (Oil and Gas Decarbonization Covenant, […]
អានបន្ថែមកម្ពុជា-អង់គ្លេស រួមគ្នាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីការពារបរិស្ថាននៅកម្ពុជា
កម្ពុជា និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សំដៅជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងផងដែរ។ គួរបញ្ជាក់ថា ក្នុងការអនុវត្តតាមខ្លឹមសារអនុស្សរណៈនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា […]
អានបន្ថែម