រដ្ឋបង្កើតក្រុមការងាពិសេសររៀបចំបម្លាស់ទីផ្ទះបណ្តែតទឹកជុំវិញបឹងទន្លេសាប ដើម្បីការពារជីវៈចម្រុះ

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមការងារពិសេសមួយ សំដៅផ្លាស់ប្តូរលំនៅឋានបណ្តែតទឹកក្នុងខេត្តចំនួន៥ជុំវិញបឹងទៅកាន់ដីគោកវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥។ សេចក្តីសម្រេចខាងលើនេះ បានបង្ហាញថា គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន ២៧រូប ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង ៥ ជាសមាជិក។ គណៈកម្មាការចំពោះកិច្ចនេះ មានភារកិច្ចដូចតទៅ៖ រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈច​ម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក និងការធ្វើបែចិញ្ចឹមត្រី ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹងទន្លេ​សាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំងទីលំនៅលើទឹក រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥ រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅលើដីគោ​ក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើតការងារ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនចំនួន៣ ចាប់អារម្មណ៍វិនិយោគលើវិស័យដែលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ក្រុមហ៊ុនធំៗចំនួន៣ ដែលមានជំនាញផ្នែករៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវរយៈពេលជាង១០ឆ្នាំ មកពីប្រទេសចិន បានបង្ហាញផែនការវិនិយោគរបស់ខ្លួនដោយចង់ចូលរួមចំណែកដល់ការអនុវត្តភាពស្អាត និងអនាម័យនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយក្រសួងបរិស្ថានដើម្បីសិក្សាពីសក្តានុពលវិនិយោគរបស់កម្ពុជារួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិនចំនួន២ទៀត រួមមាន៖ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងក្រុមហ៊ុនJiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch កាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Li Wenjie តំណាងក្រុមហ៊ុនមកពីប្រទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកវិនិយោគ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក ក៏មានបំណងចង់ចូលរួមចំណែកវិនិយោគដើម្បីជំរុញភាពស្អាត ជាមួយក្រសួងបរិស្ថានផងដែរ។ […]

អាន​បន្ថែម

កម្ពុជា និង អង្កការ (AFoCO) ត្រៀមចុះអនុស្សរណៈថ្មី១ ដើម្បីជំរុញការអនុវត្តឥណទានកាបូននៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារព្រៃឈើប្រកបដោយនិរន្តរភាព កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)។ ភាពជាដៃគូនេះមានគោលបំណងពង្រឹងការគ្រប់គ្រងឥណទានកាបូនដែលបានមកពីព្រៃឈើ ដោយសន្យាថានឹងជំរុញកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ និងកែលម្អយុទ្ធសាស្ត្រទប់ស្កាត់ភ្លើងឆេះព្រៃនៅទូទាំងប្រទេសផងដែរ។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម កែវ​ អូម៉ាលីស្សរដ្ឋលេខាធិការ និងលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃ AFoCO។ កិច្ចពិភាក្សានេះបានលើកឡើងអំពីរបៀបវារៈសំខាន់ចំនួនបួន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគ្រប់គ្រងបរិស្ថាន៖ ១. ការពិភាក្សាទៅលើគម្រោងរេដបូក(REDD+) សំដៅចូលរួមការពារ និងអភិរក្សព្រៃឈើ ២.គម្រោងការទាញយកឥណទានកាបូនពីការធ្វើកសិ-រុក្ខកម្ម ៣.គម្រោងការដាំស្តារព្រៃឈើ និង ៤.គម្រោងផ្តល់ជំនួយគាំទ្រផ្សេងៗសម្រាប់ជួយលើការស្រាវជ្រាវក្នុងអនុវិស័យព្រៃឈើ។ កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការ និងឆ្ពោះទៅមុខជាមួយនឹង MoU នាពេលឆាប់ៗ ដោយផ្តោតលើការអភិវឌ្ឍន៍ និងអនុវត្តឥណទានកាបូនព្រៃឈើ ជំរុញកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ និងធានាការគ្រប់គ្រងភ្លើងឆេះព្រៃប្រកបដោយប្រសិទ្ធភាពខ្ពស់។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានានូវការអនុវត្តការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងលើកកម្ពស់សុខភាពអេកូឡូស៊ីរយៈពេលវែងនៅកម្ពុជា។ កិច្ចព្រមព្រៀងរវាងកម្ពុជា និង អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី AFoCOនេះ ត្រូវបានកំណត់ឡើងដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគតបៃតង និងនិរន្តរភាពបរិស្ថានបន្ថែមទៀត ដែលនេះគឺជាការផ្លាស់ប្តូរទេសភាពនៃការគ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ផងដែរ។

អាន​បន្ថែម

អាជ្ញាធរខេត្តកោះកុងត្រៀមដីទំហំជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាមកម្រិតស្តង់ដា

អាជ្ញាធរខេត្តកោះកុង បានត្រៀមដីជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាម និងសំណល់រឹង កម្រិតស្តង់ដា នាពេលអនាគត​។ នេះបើតាមការលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមសហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវ បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ ដោយបានត្រៀមដីចំនួនជាង ៩០ហិកតា សម្រាប់ត្រៀមកសាងទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ លោកជំទាវ បានបន្តថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានទីលានទុកដាក់សំរាមហើយ ប៉ុន្តែមិនទាន់ត្រូវតាមលក្ខណៈស្តង់ដា គ្រាន់តែមានទីលានចាក់សំរាមថ្មី  ដូច្នេះហើយរដ្ឋបាលខេត្តកំពុងតែរៀបចំ ដើម្បីសុំក្រសួងរៀបចំនូវស្តង់ដាមួយដែលសមស្រប។ លោកជំទាវ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនក្នុងក្រុងខេមរភូមិន្ទ បានយល់ដឹងច្រើនពីការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ខណៈអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអំពីផលវិបាកនៃការប៉ះពាល់ដល់បរិស្ថាននិងប៉ះពាល់ដល់ជីវភាព ប៉ះពាល់ដល់សេដ្ឋកិច្ច ទើបធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមចំណែកក្នុងការចូលរួមលុបបំបាត់នូវថង់ប្លាស្លិកផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខេត្តកោះកុងក្នុងការលើកកម្ពស់បរិស្ថានស្អាត និងបៃតង ទាំងនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋបាលខេត្តបន្តលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន និងគាំទ្រដល់គម្រោងបង្កើតទីលានចាក់សំរាមនាពេលខាងមុខ។

អាន​បន្ថែម

ព្រះមហាក្សត្រខ្មែរ ជំរុញភាគីពាក់ព័ន្ធរួមកម្លំាងគ្នាគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីការពារភពផែនដីឱ្យមានភាពស្អាត និងបៃតង។ នេះបើយោងតាមពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) »។ នាឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ហេតុនេះ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន។ ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុន Shinto Holdings ចង់មកវិនិយោគនៅកម្ពុជា ដោយផ្តោតលើបរិស្ថាន និង AI

ក្រុមហ៊ុន Shinto Holdings Inc., បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើបរិស្ថាន និងបញ្ញាសិប្បនិម្មិត(AI)។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Deng Minghui ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ  លោក Minghui បានជម្រាបជូននូវប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងសេវាកម្មបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន ដោយមានអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន៖ វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI)។ នាឱកាសនោះ លោក Minghui បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសេវាកម្មបរិស្ថាន ជាពិសេសក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ដែលស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន […]

អាន​បន្ថែម

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ  លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]

អាន​បន្ថែម

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ecosteryl ដែលជាក្រុមហ៊ុនមកពីប្រទេសបែលហ្ស៊ិក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់នៃកាកសំណល់វេជ្ជសាស្រ្ត និងការបំពុលប្លាស្ទិកនៅក្នុងប្រទេស។ ការពិភាក្សាបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Sarah Gasquard ភារធារីនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ មកពីទីភ្នាក់ងារវិនិយោគ និងនាំចេញ Wallonia (AWEX) និងលោកស្រី Léa Lenclus តំណាងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអាស៊ីសម្រាប់ Ecosteryl ។ ក្នុងជំនួបនោះ លោកស្រី Gasquard បានណែនាំ Ecosteryl ថាជាអ្នកវិនិយោគដ៏មានសក្តានុពលក្នុងវិស័យកាកសំណល់វេជ្ជសាស្រ្តរបស់កម្ពុជា ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការចោលកាកសំណល់វេជ្ជសាស្រ្ត។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនថ្មីៗដែលកំពុងសម្លឹងមកទីផ្សារដ៏សំខាន់នេះ។ នៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបង្ហើបពីផែនការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីដុតកាកសំណល់ប្លាស្ទិកនៅសីតុណ្ហភាពលើសពី […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ និងអង្គការ(RFA) រួមគ្នាកែច្នៃទឹកភ្លៀង សម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរដ្ឋ

  រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានពិភាក្សាអំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ នៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងាជាមួយក្រុមការងាររាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ជំនួបពិភាក្សានេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងដៃគូសហការ ពីរាជបណ្ឌិតសភាកម្ពុជា ចូលរួមសរុបមានចំនួន ១២រូប។ បន្ថែមពីនេះ កិច្ចពិភាក្សានេះ បានពិនិត្យឃើញពីគុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃសម្រាប់យកមកបរិភោគ​។ ក្នុងនោះ រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បង្កើតគម្រោង “ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរបស់រដ្ឋក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងផ្ដល់ជូននូវទឹកស្អាតដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្តគម្រោងសម្រាប់បរិភោគ។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគតដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ […]

អាន​បន្ថែម

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

អាន​បន្ថែម