សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ

សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំនើបកម្ម និងថែទាំប្រព័ន្ធអគ្គិសនីឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចតាមគោលដៅប្រទេសបៃតងនៅឆ្នាំ ២០៣០ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល Digital Twin។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់សហភាពអឺរ៉ុបមានប្រវែងជាងមួយលានគីឡូម៉ែត្រ និងបម្រើអតិថិជនចំនួន ៦០០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅបៃតង បណ្តាញអគ្គិសនីនេះត្រូវតែមានសមត្ថភាពបញ្ជូនឱ្យដល់ ១៣៦ ហ្ស៊ីហ្គាវ៉ាត់ (gigawatts) នៅត្រឹមឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទាំងនេះគឺសភាពចាស់ជរា ហើយកំពុងជិតផុតអាយុកាលប្រើប្រាស់ ខណៈបណ្ដាញទាំងនេះក៏ត្រូវការធ្វើទំនើបកម្មដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើយោងតាមអង្គភាព Eurelectric។ ដូច្នេះហើយ សហភាពអឺរ៉ុបបាន និងកំពុងចេញគោលនយោបាយជាបន្តបន្ទាប់ ដោយមួយក្នុងចំណោមនោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីមកគ្រប់គ្រង ថែទាំង និងសាងសង់បណ្ដាញទាំងចាស់ និងថ្មី។ ក្រុមការងារក៏បានងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ពិសេសកម្មវិធី Digital Twin។ ខុសពីប្រព័ន្ធស្វ័យប្រវត្តិកម្មធម្មតាដែលគ្រាន់តែតាមដានលំហូរថាមពល កម្មវិធី Digital Twin ផ្តល់នូវគំរូនិម្មិតថ្មី ដែលមានសុក្រឹតភាពខ្ពស់ និងងាយគ្រប់គ្រង។ តាមរយៈការប្រើប្រាស់កម្មវិធី Digital Twin វិស្វករអាចធ្វើតេស្តសាកល្បងសម្ពាធ (stress tests) ព្យាករណ៍ពីតម្រូវការថែទាំ និងចែករំលែកទិន្នន័យឆ្លងកាត់ព្រំដែនក្នុងពេលជាក់ស្តែង (real-time)។ […]

អាន​បន្ថែម