វិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា

គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈានមុខគេពីបណ្តាក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញរចនាសាងសង់ ជាពិសេសទទួលបានការគាំទ្រពីសំណាករដ្ឋាភិបាល ដែលចង់ស្វែងយល់ពីនិន្នាការផ្លាស់ប្តូរ និងការរីកចម្រើនបំផុតរបស់ឧស្សាហកម្មមួយនេះ ដោយផ្តោតលើការកើនឡើងយ៉ាងឆាប់រហ័សនៃ​លំនៅឋាន​ដែលមានកេរ្តិ៍ឈ្មោះល្បីនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាថ៌កំបាំងនៅក្រោយនៃការរីកចម្រើន។ ជាមួយការឈានជើងចូលទីផ្សារលំនៅឋានកាន់តែច្រើនពីបណ្តាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីលើវិស័យបដិសណ្ឋារកិច្ចក្នុងទីផ្សារកម្ពុជា លំនៅឋានដែលមានម៉ាកយីហោល្បីៗកំពុងកំណត់ឡើងវិញនូវរបៀបដែលវិនិយោគិន អ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់យល់ឃើញពីភាពប្រណីត ទំនុកចិត្ត និងតម្លៃសម្រាប់រយៈពេលវែង។ វេទិកានេះនឹងពន្យល់អំពីអត្ថន័យនៃការវិវត្តន៍សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងរបៀបដែលកម្ពុជាអាចសម្របខ្លួនដើម្បីទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ ប្រកបដោយទេពកោសល្យ និងភាពទាក់ទាញជាអន្តរជាតិ។ វគ្គនេះនឹងចាប់ផ្តើមជាមួយសុន្ទរកថាស្វាគមន៍ពីលោក Charles Amar អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជាដៃគូមកពីក្រុមហ៊ុនច្បាប់ Athipa ព្រមទាំងសន្ទរកថារបស់ឯកឧត្តម នី ផាលី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលនឹងពន្យល់ពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍអចលនទ្រព្យជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ចដែលកំពុងពង្រីកខ្លួនក្នុងប្រទេសកម្ពុជា។ ពេញមួយកម្មវិធី អ្នកចូលរួមនឹងបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញអន្តរជាតិ ដែលមានលោក […]

អាន​បន្ថែម