រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ
ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម) […]
អានបន្ថែមក្រសួងសាធារណការ ដាក់ដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅខេត្តព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ នៅកម្ពុជា ដែលជាជំនួយរបស់អង្គការ UNDP នៅឯផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។ ពិធីនេះធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអង្គការ UNDP និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ស្ថានីយនេះជាស្ថានីយទី ៣ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ បន្ទាប់ពីស្ថានីយទី១ នៅក្រសួងសាធារណការ ដែលបើកនៅខែមីនា និងស្ថានីយ២ របស់វិស័យឯកជន នៅភ្នំពេញដែលបើកកាលពីថ្ងៃទី ២៦ មេសា។ ក្រសួងសាធារណការ គ្រោងនឹងបើកដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី ចំនួន ២ ទីតាំងបន្ថែមទៀត នៅខេត្តបាត់ដំបង និងសៀមរាប នៅខែឧសភា។
អានបន្ថែមស្ថានីយសាករថយន្តអគ្គិសនីទី ២ នៅកម្ពុជា បើកដំណើរការជាផ្លូវការ
ស្ថានីយបញ្ចូលថាមពេលសម្រាប់យានយន្តអគ្គិសនីទី ២ នៅកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ដើម្បីជួយដល់បរិស្ថាន។ ស្ថានីយសាករថយន្តEV ទី ២ ស្ថិតនៅស្ថានីយប្រេងឥន្ទនៈ Caltex ទី៥០ នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោរ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន Caltex។ គួរបញ្ជាក់ថា ស្ថានីយសាកយានយន្តអគ្គិសនី ដំបូងគេត្រូវបានដាក់ដំណើរការនៅក្រសួងសាធារណការ កាលពីខែមីនា នៅក្រោមជំនួយរបស់អង្គការ UNDP។ លើសពីនេះ ស្ថានីយសាកយានយន្តអគ្គិសនីថ្មីមួយទៀត នឹងត្រូវបានសម្ពោធនៅក្រុងសីហនុនៅថ្ងៃទី២៧ ខែមេសា ខណៈ ២ ទៀត នៅបាត់ដំបង និងសៀមរាប នឹងត្រូវបើកដំណើរការនៅខែក្រោយនេះ ដែលសុទ្ធសឹងតែជាការឧបត្ថម្ភពី UNDP។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី ២៦ មេសា នេះថា កំណើនចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើង ៧០០% ក្នុងត្រីមាសទី១ ពី៧រថយន្ត ក្នុងត្រីមាសទី១ឆ្នាំ២០២១ ដល់៤៧រថយន្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២២។ […]
អានបន្ថែម