ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង
ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ៧.៩៧១គ្រឿង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងសន្និបាតនោះ បានឱ្យដឹងថា នៅឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ក្នុងនោះមានម៉ូតូ ៤២៩.៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង ខណៈយានយន្ត អគ្គិសនី (EV) ចុះបញ្ជីបានចំនួន ៧.៩៧១គ្រឿង។ ដោយឡែក គិតមកពេលបច្ចុប្បន្ន ស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន មានជាង ២០០កន្លែង នៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៥នេះដែរ ក្រៅពីបានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ហើយនោះ ក្រសួងសាធារណការ ក៏បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៥៦.៣៨១គ្រឿង និងទទួលបានចំណូលសរុបប្រមាណ ១១៧.៤២៤លានរៀលផងដែរ។ សូមជម្រាបដែរថា នៅឆ្នាំ២០២៥ ក្រសួងសារធារណការ ក៏បានចេញបណ្ណបើកបរចំនួន ១២៥.៧៩៧ បណ្ណ (ម៉ូតូ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស
រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយបបធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជាឱ្យច្រើនបន្ថែមទៀត សំដៅចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងសន្សំថវិកាពលរដ្ឋ។ នេះបើតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម កែវ រតនៈ ឱ្យដឹងថា ឆាប់ៗនេះ អគ្គិសនីរបស់កម្ពុជាតាមរយៈការចង្អុលទិសរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថា ទូទាំងប្រទេសកម្ពុជា តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត និងម៉ូតូ ដែលមានល្បឿនលឿន។ ឯកឧត្តមថា តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញដល់ជិត ៥ដង ប្រសិនបើប្រៀបធៀបការប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំង ជាពិសេសរួមចំណែកដល់ការថែរក្សារបរិស្ថានពិភពលោក។ «ដូច្នេះផែនការរបស់ក្រសួង ត្រូវទម្លាក់ថ្លៃសាករថយន្ត កុំឱ្យមានតម្លៃថ្លៃដូចបច្ចុប្បន្ន ១.៦០០ ទៅ ១.៧០០រៀល ឱ្យមកក្រោមនេះ។ ទីពីរ ពង្រាយស្ថានីយសាកឱ្យច្រើន ដើម្បីឱ្យបងប្អូនយើងទៅណា ក៏អាចមានកន្លែងសាករថយន្ត។ ផែនការនេះ យើងធ្វើមិនត្រឹមតែសម្រាប់រថយន្តគ្រួសារទេ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញផងដែរ»។ គួរបញ្ជាក់ថា កម្ពុជា […]
អានបន្ថែម

English
