ក្រសួងសាធារណការនឹងបើកវេទិកាដាក់បង្ហាញរថយន្តEV និងបច្ចេកវិទ្យាពាក់ព័ន្ធ ថ្ងៃទី២៦ មីនា

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកវេទិកាដាក់បង្ហាញរថយន្តអគ្គិសនី(EV) និងបច្ចេកវិទ្យាពាក់ព័ន្ធ ឱ្យសាធារណជនមកទស្សនា ថ្ងៃទី២៦ មីនា ខាងមុខនេះ នៅឯទីស្ដីការក្រសួងផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំក្រុមហ៊ុនផលិតរថយន្ត EVs ម៉ូតូអគ្គិសនី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ឱ្យមកបង្ហាញបច្ចេកវិទ្យារបស់ពួកគេដល់សាធារណជន ក៏ដូចជាពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសវិនិយោគ នាពេលអនាគត។ កម្មវិធីនេះ ជាផ្នែកមួយនៅគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញឱ្យខ្មែរប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងមុន ខណៈក្រសួងកំពុងបន្ដសហការជាមួយដៃគូកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ការប្រើប្រាស់រថយន្តEV នេះ។ បើតាមផែនការ ស្ថានីយរថយន្តអគ្គិសនី ចំនួន១០ទីតាំង នឹងបង្ហាញខ្លួន ទូទាំងប្រទេស ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានមានប្រសាសន៍ថាកាលពី២២ ខែមីនា ថា ក្រោមកិច្ចសហការជាមួយUNDP ស្ថានីយសាករថយន្តអគ្គិសនី ១ កន្លែង នឹងត្រូវសង់ក្នុងក្រសួងសាធារណការ ខណៈ ៣ កន្លែងទៀត នឹងសង់នៅខេត្តបាត់ដំបង សៀមរាប និង ព្រះសីហនុ។ «លើសពីនេះ ស្ថានីយប្រេងកាល់តិច តូតាល់ និងស្ថានីយ៍ PTT ក៏បានយល់ព្រមសាងសង់ស្ថានីយសាកនៅតាមស្ថានីយរបស់ពួកគេផងដែរ។ […]

អាន​បន្ថែម

ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំង ២ ផ្តោតជាសំខាន់លើការរិះរកវិធី និងរបៀបរបបបំពេញការងាររួមគ្នា ទាក់ទងនឹងការបំពាក់ សម្ភារៈ ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិរវាងក្រសួងជាមួយ UNDP ក្រុមហ៊ុនវិនិយោគឯកជន និងស្ថានីយប្រេងនានា ដើម្បីបង្កើតស្ថានីយសាករថយន្តអគ្គិសនី ចំនួន១៥ ទីតាំង ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម