Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហាញកម្មវិធីដ៏មានឥទ្ធិពលមួយចំនួន ដែលប្រើប្រាស់ AI  ដើម្បីស្កេនរកហានិភ័យគ្រោះធម្មជាតិដែលអាចនឹងកើតឡើងជុំវិញពិភពលោក ក៏ដូចជាដើម្បីស្កេនត្រួតពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផងដែរ។ យោងតាមបទបង្ហាញក្នុងព្រឹត្តិការណ៍ “Google AI for the Planet” ប្រព័ន្ធ​AI ថ្មីនេះអាចធ្វើការបានយ៉ាងទូលំទូលាយ។ ឧទាហរណ៍កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោក ដោយប្រើទិន្នន័យផ្កាយរណប និង AI។ វាអាច zoom  ឬពង្រីកចូលមើលហេតុការណ៍ភ្លើងឆេះព្រៃបានជិតខ្លាំងឬ ស្មើនឹងមាត្រដ្ឋាន ៥x ៥ ម៉ែត្រ ឯណោះ ហើយវាធ្វើបច្ចុប្បន្នភាពរៀងរាល់ ២០នាទី ម្ដង។ កម្មវិធីគឺមានប្រយោជន៍ណាស់ ពិសេសក្នុងករណីដែលមានភ្លើងឆេះព្រៃនៅតំបន់ដាច់ស្រយាលដែលគ្មានមនុស្ស។ កម្មវិធីនេះនឹងចាប់បានពីហេតុការណ៍បានលឿន ដែលអាចឱ្យយើងចូលទៅពន្លត់បាន មុនភ្លើងរាលដាលខ្លាំង។ កម្មវិធីមួយទៀត គឺការប្រើ AI ដើម្បីព្យាករណ៍ទឹកជំនន់ ដែលហៅថា Flood Hub របស់ Google ។ កម្មវិធីនេះផ្អែកលើគំរូ AI និងប្រព័ន្ធធារាសាស្ត្រសកល ដើម្បីឱ្យវាអាចព្យាករហានិភ័យទឹកជំនន់ពីទន្លេបាន ដល់ទៅ ៧ […]

អាន​បន្ថែម