កម្ពុជា-វៀតណាម ប្រកាសរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មកែច្នៃអាហារសមុទ្រ

កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មអាហារកែច្នៃ និងផលិតផលអាហារសមុទ្រ សំដៅឈានទៅលើកកម្ពស់ឱកាសសម្រាប់កិច្ចសហការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្រុមហ៊ុនអាហារ HungHau ក្នុងទីក្រុងហូជីមិញ ដែលមានការចូលរួមដោយអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា និងលើកកម្ពស់ឱកាសសម្រាប់កិច្ចសហការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិឧស្សាហកម្ម ផលិតកម្មអាហារកែច្នៃ និងផលិតផលអាហារសមុទ្រ។ ជាងនេះទៀត កិច្ចប្រជុំនេះក៏មានបំណងលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគ្រាសឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូអាជីវកម្មថ្មី និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងទីផ្សារកម្ពុជា និងវៀតណាមបន្ថែមទៀត។ ពាក់ព័ន្ធការកែឆ្នៃអាហានេះដែរ កម្ពុជា-ម៉ាឡេស៊ី ក៏បានឯកភាពរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា កាលចុងខែសីហា ឆ្នាំ២០២៥៕ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចំនួន៣ បានមកបង្ហាញនូវបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃផលិតផលរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការកែច្នៃផលិតផលកម្ពុជា ក្រុមហ៊ុនផលិតអាហារសម្រន់ដ៏លេចធ្លោរបស់អឺរ៉ុបចំនួនបីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការណែនាំបច្ចេកវិទ្យាទំនើបទៅកាន់តំបន់។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និងតំណាងមកពី VacQPack, NCP GROUP, និង Intersnack Nederland B.V. ក្នុងជំនួបនោះ ឯកឧត្តម បូរ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិជ្ជាទំនើប ដើម្បីកែលម្អការកែច្នៃ និងការវេចខ្ចប់ទំនិញកម្ពុជា ក្នុងគោលបំណងលើកកំពស់គុណភាព ស្របតាមស្តង់ដារអន្តរជាតិ។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​ជំរុញ​សក្តានុពល​នាំចេញ​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​ពិភពលោក។ Intersnack Nederland B.V. ដែលជាវិនិយោគឈានមុខគេក្នុងឧស្សាហកម្មអាហារសម្រន់នៅអឺរ៉ុបបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើការកំណត់ឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទី និងអាហារសម្រន់កែច្នៃនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងជួយសម្រួលដល់ការនាំចេញដោយផ្ទាល់ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផលទាំងនេះនៅក្នុងទ្វីបអឺរ៉ុប។ VacQPack ដែលត្រូវបានគេស្គាល់ថាសម្រាប់ដំណោះស្រាយវេចខ្ចប់ប្រកបដោយភាពច្នៃប្រឌិត មានជំនាញក្នុងការវេចខ្ចប់បរិយាកាសដែលបានកែប្រែ (MAP) រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាបូមខ្យល់ ដើម្បីរក្សាគុណភាពនៃផលិតផលផ្សេងៗ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ទន្ទឹមនឹងនេះ NCP GROUP ឧទ្ទិសដល់ការកែច្នៃ និងការវេចខ្ចប់គ្រាប់ធញ្ញជាតិ ជាពិសេសគ្រាប់ស្វាយចន្ទី ដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់ទីផ្សារអឺរ៉ុប។ កិច្ចសហការនេះគឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជា និងការរួមបញ្ចូលពួកវាទៅក្នុងទីផ្សារអឺរ៉ុបដែលមានការប្រកួតប្រជែង។

អាន​បន្ថែម

សិប្បកម្មផលិតប្រហុកម្សៅនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធបើកឱ្យដំណើរការសិប្បកម្ម  ផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានបើកយុទ្ធនាការផ្សព្វផ្សាយលើកទី៣ (Roadshow) ស្តីពីផលផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។ ឯកឧត្តម បានថ្លែងថា ពិធីសម្ពោធនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយជាការរួមគ្នាក្នុងការគាំទ្រផ្នែកសុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយឡែកចំពោះយុទ្ធនាការផ្សព្វផ្សាយវិញ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ជាយុទ្ធនាការផ្សព្វផ្សាយលើកទី៣ ដែលនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលអ្នកសារព័ត៌មាននឹងបានឃើញផ្ទាល់ភ្នែក ពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលពីមុនធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត។ កម្ពុជាបាននិងកំពុងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជំរុញការនាំចេញ និងភាពរីកចម្រើនរបស់វិស័យនេះជារួម។ ជាចុងក្រោយ […]

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី ពិសេសរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា នៅទី២១ ខែសីហា ឆ្នាំ២០២៥។ តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតម៉ាឡេស៊ី បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នា ដោយផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។ គួររំលឹកផងដែរថា៖ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានវិនិយោគដំបូងៗគេបង្អស់នៅកម្ពុជា (ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៤) រួមទាំងគម្រោងធំៗ ដូចជាស្រាបៀរអង្គរ និងរោងចក្រផលិតអគ្គិសនី។ បើគិតនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាលជាដើម។នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ថ្ងៃទី១២ […]

អាន​បន្ថែម

ក្រុមហ៊ុនធំៗ២ មកពីចិន គ្រោងពង្រីករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា

ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd របស់ចិន មានគម្រោងពង្រីករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ គណៈប្រតិភូ ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ ដើម្បីពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិកម្មកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជុំវិញរឿងនេះ លោកស្រី ចម និម្មល បានគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិកម្មខាងលើ ដែលនេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវ ក៏ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ដែលយន្តការសំខាន់ៗទាំងនេះសំដៅដល់ការលើកកម្ពស់សមត្ថភាពផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ តាមរយៈជំនួបនោះ ក្រសួងពាណិជ្ជកម្ម រំពឹងថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ […]

អាន​បន្ថែម

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ​ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ ពិធីដ៏សំខាននេះ ត្រូវបានសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលថ្មីនេះ មានបំពាក់គ្រឿងបរិក្ខារទំនើបៗ ក្នុងនោះរួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី​ បានថ្លែងឱ្យដឹងថា “មជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុ​ណ​ភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច​។” បន្ថែមពីនេះ លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា៖ “គម្រោងនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម […]

អាន​បន្ថែម