Geothermal
ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយកក្រុមហ៊ុន Flow State Solutions ដើម្បីចងក្រងគំរូទិន្នន័យទាញយកកម្តៅពីក្នុងដី
ការច្របាច់បញ្ចូលគ្នានូវគំរូភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Seequent ជាមួយនឹងកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី របស់ក្រុមហ៊ុន Flow State Solutions ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ថាក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនលើផ្នែកភូគព្ភសាស្ត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Flow State Solutions ដែលជាក្រុមហ៊ុនឈានមុខក្នុងកម្មវិធីទាញយកថាមពលកម្តៅចេញពីក្នុងដី។ កិច្ចព្រមព្រៀងថ្មីនេះ បានជួយពង្រឹងជំហររបស់ក្រុមហ៊ុន Seequent ឱ្យក្លាយជាអ្នកផលិតកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី និងកាន់តែមានភាពទូលំទូលាយជាងមុន។ បន្ទុកថាមពលកម្តៅចេញពីក្នុងដី (geothermal reservoir) របស់ Flow State Solution ជាមួយឧបករណ៍ wellbore និងកម្មវិធីគំរូត្រាប់នៃបណ្តាញផ្ទៃក្រឡា (surface network simulation software) ជួយអ្នកបង្កើតគម្រោងផ្នែកវិស្វកម្ម និងអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីធនធានថាមពលក្នុងដីសម្រាប់ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាព និងកែលម្អគុណផលទិន្នន័យនៃសមាសធាតុក្នុងដី។ ការរួមបញ្ចូលផលប័ត្រ Volsung របស់ក្រុមហ៊ុន Flow State Solutions ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន Seequent នឹងបង្កើតដំណោះស្រាយដ៏រឹងមាំបំផុតសម្រាប់ការវិភាគបន្ទុកថាមពលក្នុងដី។ លក្ខណៈពិសេសដែលមានដាក់បញ្ចូលក្នុងកម្មវិធី […]
អានបន្ថែម