Google 3D tiles
តើនិន្នាការបច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?
បន្ទាប់ពីការផ្អាករយៈពេលប្រាំពីរឆ្នាំ សន្និសីទ Bentley Civil User Conference ឆ្នាំ 2025 បានវិលត្រឡប់មកវិញ ដោយមានការចូលរួមពីអ្នកប្រើប្រាស់ អ្នកជំនាញ និងថ្នាក់ដឹកនាំឧស្សាហកម្ម Bentley ជាង 500 នាក់។ កម្មវិធីផ្ដោតលើការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងវិធីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យដែលកំពុងបន្តកើតមានដូចជាកង្វះកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោមជាដើម។ ប្រធានបទស្នូលនៃសន្និសីទឆ្នាំ 2025 នេះគឺតើកម្មវិធីឌីជីថល Open Data និងបញ្ញាសិប្បនិម្មិត (AI) ជួយដល់វិស្វកម្មសំណង់ស៊ីវិលដូចម្ដេច។ លើសពីនេះ សន្និសីទក៏បានបង្ហាញពីពីនិន្នាការបច្ចេកវិទ្យាសំខាន់ៗចំនួន ៣ ចំណុចផងដែរ។ ជាដំបូង សន្និសីទពិភាក្សាអំពីរបៀបដែលគំរូភ្លោះឌីជីថលជួយបង្កើនប្រសិទ្ធភាពគម្រោង។កម្មវិធីដូច iTwin និង Bentley Infrastructure Cloud កំពុងជួយឱ្យវិស្វករក្នុងការបំប្លែងទិន្នន័យស្មុគស្មាញទៅការងារដែលអាចអនុវត្ត និងដោះស្រាយបាន។ ឧទាហរណ៍ ការប្រើកម្មវិធីទាំងនេះ ដើម្បីរចនា និងបង្កើតសេណារីយ៉ូដូចពិតនៃការដ្ឋាន មុននឹងសាងសង់ជាក់ស្ដែង ដើម្បីស្វែករកហានិភ័យជាដើម។ កម្មវិធីទាំងនេះ បានជួយសន្សំសំចៃថវិកា និងពេលវេលាវិស្វករជាច្រើន។ ចំណុចសំខាន់មួយទៀតគឺ Open Data ការរួមបញ្ចូល Geospatial 3D Tiles […]
អានបន្ថែម

English
