កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។ ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖ ១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។ ៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក […]

អាន​បន្ថែម

កម្ពុជាជំរុញការអភិវឌ្ឍទីក្រុងបៃតង តាមរយៈគំនិតផ្តួចផ្តើមអគារកាបូនទាប

ក្រសួងរៀបចំដែនដី និងអង្គការ GGGI ពង្រឹងភាពជាដៃគូ ដើម្បីបញ្ជ្រាបស្ថាបត្យកម្មប្រកបដោយចីរភាព និងការអនុវត្តដែលធន់នឹងអាកាសធាតុ ទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ កម្ពុជាកំពុងបង្កើនល្បឿននៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ខណៈដែលមន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិបានជួបជុំគ្នា ដើម្បីជំរុញយុទ្ធសាស្ត្រអគារកាបូនទាបរបស់ព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) សម្រាប់គម្រោងអគារកាបូនទាបកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំគម្រោងសំខាន់ៗ ក្រុមការងារអនុវត្ត និងសមាជិកគណៈកម្មាធិការតម្រង់ទិស ដែលសុទ្ធសឹងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការរីកលូតលាស់នៃទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលដៅចម្បងមួយនៃកិច្ចពិភាក្សានេះ គឺការបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រជាមួយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញបច្ចេកទេស និងជំរុញគោលដៅបរិស្ថានរបស់គម្រោង។ អ្នកចូលរួមបានជជែកពិភាក្សាយ៉ាងលម្អិតអំពីការអនុវត្តជាក់ស្តែងនូវស្តង់ដារអគារកាបូនទាប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជាតិចំពោះកំណើនបៃតង និងការគ្រប់គ្រងលំហទីក្រុងប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំនោះ គម្រោងបានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមានការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍វាយតម្លៃការបំភាយឧស្ម័នក្នុងអគារ (BEAT) និងវេទិកា ASEAN BUILT ដែលជាប្រព័ន្ធឌីជីថលសម្រាប់ជួយដល់វិនិយោគិនក្នុងការកំណត់អត្តសញ្ញាណគម្រោងអគារកាបូនទាបដែលមានសក្តានុពល។ ឯកឧត្តមបណ្ឌិត រស់ សាលីន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចប្រជុំលើកដំបូងមក គម្រោងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចដ៏រឹងមាំ កិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន និងវឌ្ឍនភាពនៃគ្រោងការណ៍វិញ្ញាបនប័ត្រអគារបៃតងថ្នាក់ជាតិ។ ចំពោះទិសដៅការងារឆ្នាំ២០២៦ […]

អាន​បន្ថែម

រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាកាត់បន្ថយប្រើថាមពលក្នុងអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០

ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea)​ បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីថាមពលឆ្លាតវៃ(PowerWise) ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម បានថ្លែងថា កម្មវិធីនេះ ជាការផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅដ៏មានមហិច្ឆតាក្នុងឆ្នាំ២០៥០របស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គា​ល់​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ដែលជាការរួមចំណែ​​​កដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ»។ កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣០ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។

អាន​បន្ថែម

Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025

Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្រ្តគិតឆ្ពោះទៅមុខក្នុងគោលដៅកាត់បន្ថយកាបូន ធនធានទឹក និងថាមពលប្រកបដោយនិរន្តរភាព នៅ EXTON រដ្ឋភេសីលវេញៀល — ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2025 — ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក បានទទួ ជ័យលាភីជាអ្នកឈ្នះពានរង្វាន់ Environment Analyst’s 2025 Sustainability ដែលប្រារព្ធឡើងកាលពីដើមខែមិថុនានេះ ក្នុងទីក្រុង Chicago។ ក្រុមហ៊ុន Bentley ទទួលបានកិត្តិយសលំដាប់កំពូលនៅក្នុងប្រភេទពានរង្វាន់ចំនួនពីរ និងទីបីជាពានរង្វាន់កិត្តិយស ក្នុងប​ទបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបន្តជំរុញនវានុវត្តន៍ និងវឌ្ឍនភាពប្រកបដោយលក្ខណៈសម្បត្តិឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធសកល៖ ជាអ្នកឈ្នះ ពានរង្វាន់នវានុវត្តឌីជីថល ៖ ការវិភាគកាបូនរបស់ Bentley នៅក្នុងបទពិសោធន៍ iTwin ត្រូវបានទទួលស្គាល់ពីសមត្ថភាពដែលអនុញ្ញាតឱ្យវិស្វករហេដ្ឋារចនាសម្ព័ន្ធទាញយកទិន្នន័យដោយងាយស្រួល និងសាមញ្ញ ព្រមទាំងរបាយការណ៍វិភាគកាបូនគ្រប់ជ្រុងជ្រោយ និងការកំណត់បរិមាណកាបូនដែលបានបញ្ចូល និងស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរ ដែលអាចសន្សំពេលវេលា និងកាត់បន្ថយហានិភ័យលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ជាអ្នកឈ្នះគម្រោងធនធានទឹកប្រចាំឆ្នាំ ៖ Bentley និង SABESP […]

អាន​បន្ថែម

ជប៉ុនស្នើកម្ពុជា សិក្សាទីតាំងចំនួន២កន្លែង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

  ក្រោយវិទ្យាស្ថាន(ERIA) បានបង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជាជូនដល់រដ្ឋាភិបាល មិនយូរប៉ុន្មានគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) បានចាប់ផ្តើមធ្វើសកម្មភាពភ្លាម ដោយចុះសិក្សាពីទីតាំងសក្ដានុពលចំនួន២កន្លែង សម្រាប់ដំណើរការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ។ នេះបើតាមបទបង្ហាញដែលបានលើកឡើងដោយគណៈប្រតិភូ លោក Yasuhiro YAMADA ជាមន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd ជូនដល់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីអំពីការជ្រើសរើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា។ ក្នុងបទបង្ហាញនេះ គណៈប្រតិភូទាំងនេះបានបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា ដោយជម្រើសទី១នៅតំបន់ក្បែររាជធានីភ្នំពេញ និងជម្រើសទី២នៅខេត្តពោធិ៍សាត់។ លើសពីនេះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់។ ជាការឆ្លើយតប លោកជំទាវ […]

អាន​បន្ថែម

អគាររដ្ឋសភាថ្មីតម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់វៀតណាម បើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ ពិធីបើកការដ្ឋានសាងសង់នេះធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ និងមានចំណតរថយន្តក្រោមដី ២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។ បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ។ (អានបន្ថែម)

អាន​បន្ថែម