គម្រោងសំណង់មន្ទីរពេទ្យ និងវិស័យសុខាភិបាល
មន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅភ្នំពេញ តម្លៃជាង ៧០លានដុល្លារ បើកដំណើរការផ្លូវការហើយ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា អគារតេជោអភិវឌ្ឍន៍ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្ដោយមហាវិថីព្រះមុនីវង្ស មានបណ្តោយប្រវែង១៥៣ ទទឹងប្រវែង២២.៥ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ ដោយសាងសង់ស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសរបស់បារាំង) មានគ្រែសម្រាកព្យាបាល សរុបចំនួន ៤២៦គ្រែ។ គួរបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥ម៉ឺននាក់ក្នុង១ឆ្នាំ។ លើសពីនេះ អគារតេជោអភិវឌ្ឍន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តតាមប្រព័ន្ធឌីជិថលដ៏ទំនើបឈានមុខគេក្នុងប្រទេសបានថែមទៀតផង។ […]
អានបន្ថែមកូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ
រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (University of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។ មន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យទូទៅ និងជាសាកលវិទ្យាល័យ សម្រាប់អប់រំនិស្សិតសុខាភិបាល ការបណ្តុះបណ្តាលជាប្រព័ន្ធ និងផ្នែកគ្លីនិក ជាពិសេសនឹងក្លាយជាអគារវេជ្ជសាស្ត្រដ៏ល្អបំផុតនៅកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពេទ្យបង្រៀនជាតិទាំង ៨ របស់កម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ២៥.០៨៧ម៉ែត្រការ៉េ ស្ថិតតំបន់ដីអភិវឌ្ឍន៍មួយនៅភាគឦសាន្តជាយរាជធានីភ្នំពេញ។ គួររម្លឹកទៀតថា អគារមន្ទីរពេទ្យនេះនឹងត្រូវរចនាបែបសាមញ្ញ និងទំនើប ដែលបង្ហាញពីលក្ខណៈពិសេសបែបសហសម័យ ខណៈដែលច្រកចេញ-ចូលមានទំហំធំទូលាយ និងដំបូលរបស់វាឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបូរាណនៃព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។ ផ្នែកក្នុង និងខាងក្រៅ មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលផ្នែងខាងក្នុងមន្ទីរពេទ្យ មានបន្ទប់ជំនាញអនុវត្ត Simulation Skill Labs ជាមួយនឹងកម្មវិធីផ្សេងៗ សម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រ រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង […]
អានបន្ថែមមន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ សង់រួចរាល់ហើយ គ្រោងបើកដំណើរការខែសីហា
មន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ នឹងត្រូវសម្ពោធបើកដំណើរការផ្លូវការនៅដើមខែសីហាខាងមុននេះ ខណៈបច្ចុប្បន្នក្រសួងចុះអនុស្សារណៈនៃការយោគយល់ (MoU) លើ ការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខាវេជ្ជសាស្រ្ត ជាមួយតំណាងសប្បុរសជនបរទេស។ អនុស្សារណៈនៃការយោគយល់ (MoU)នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងសប្បុរសជនបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីតំណាងក្រសួងសាធារណការ បច្ចុប្បន្ន មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសាងសង់រួចរាល់ហើយ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុង ដែលរំពឹងថានឹងអាច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះនឹងត្រូវបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តដ៏សំបូរបែបឱ្យ ស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សា និងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា […]
អានបន្ថែមមន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០% ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា
មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា «តាមការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីក្នុងបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។ គួរបញ្ជាក់ថា […]
អានបន្ថែមរដ្ឋគ្រោងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដារអន្តរជាតិល្អគ្មាន២ ដើម្បីទប់ស្កាត់ជំងឺសត្វ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិល្អគ្មានពីរស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល។ នេះបើតាមកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងក្នុងកិច្ចប្រជុំខាងលើថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ហើយទីតាំងក្នុងឃុំសិត្បូនេះ គឺជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ការណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍/សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទជាច្រើនទៀត។ ខណៈដែលមន្ទីរពិសោធន៍ថ្មីនេះពុំទាន់លេចចេញជារូបរាងនឡើយ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវបន្តបំពេញការងារដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ដោយក្នុងនោះ មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។ សូមជម្រាបជូនថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិនេះ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ […]
អានបន្ថែមអគារសម្ភពទំនើបថ្មីនៃមន្ទីរពេទ្យកុមារជាតិ សម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ
អគារសម្ភពថ្មីនៃមនី្ទរពេទ្យកុមារជាតិ កម្ពស់ ៤ជាន់ ត្រូវបានសម្ពោធដាក់ដំណើរការផ្លូវការហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន។ នាឱកាសនោះ សម្តេចតេជោ បានចាត់ទុកថា អគារមន្ទីរពេទ្យថ្មីនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ ឆ្លៀតឱកាសនោះ សម្តេច ក៏បានអំពាវនាវដល់គ្រូពេទ្យនៅទីនេះ បន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា អគារសម្ភពនេះមានកម្ពស់ ៤ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០គ្រែ។ អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះ មានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាលជាដើម៕
អានបន្ថែមសម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម
កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្បីពង្រឹងប្រព័ន្ធសុភិបាល និងបង្ការហានិភ័យសុខភាពសង្គម។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ បានឱ្យដឹងថា ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជា បានលើកឡើងនូវកង្វល់អំពីការត្រៀមទុកជាមុនលើបញ្ហាពីរទី១). គឺហានិភ័យសុខភាពសាធារណៈ និងទី២). ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង។ ដោយសារបញ្ហាទាំងនេះ សម្តេចបានឆ្លើយតបទៅកាន់ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជាថា កម្ពុជាត្រូវកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ទៅ ១ម៉ឺនគ្រែ ខណៈមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញពេលនេះ មានត្រឹមតែជាង ៥ពាន់គ្រែតែប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ ក្នុងគ្រាជំងឺឆ្លងកូវីដ១៩ កម្ពុជាត្រូវបង្ខំចិត្តខ្ចីសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដាក់អ្នកជំងឺឱ្យសម្រាក និងព្យាបាល ដោយមិនអនុញ្ញាតឱ្យអ្នកជំងឺសម្រាកនៅខាងក្រៅគ្មានការថែទាំនោះទេ។ គួរបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងការងារថែទាំអ្នកជំងឺនេះ អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ ១៦ម៉ឺនដុល្លារ សម្រាប់គម្រោងសង្គ្រោះបន្ទាន់ដល់គិលានដ្ឋាន១ ក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ដុល្លារ សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះ មានផ្តល់ជារថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដែលត្រូវបានកែសម្រួល និងផ្តល់ជូនដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងនេះ គិលានដ្ឋានអាចកែលម្អសមត្ថភាពរបស់ខ្លួនក្នុងករណីមានអាសន្ន ដូចជាអាចបញ្ចូនអ្នកជំងឺដែលត្រូវការ បញ្ចូនបន្ទាន់បានច្រើននាក់ជាងមុន ឬអាចពន្លត់អគ្គីភ័យធំៗ និងភ្លើងឆេះព្រៃបានផងដែរ។ ឯកឧត្ដមបានបន្ថែមថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ ២០,០០០ នាក់ ដែលរស់នៅក្បែរគិលានដ្ឋាននេះ។ គួរបញ្ជាក់ថា ជំនួយខាងលើ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ដែលថ្មីៗនេះ ជប៉ុនបានផ្តល់ជំនួយ ១៤៥,៦៩២ដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវផងដែរ។ (អានបន្ថែម)
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។ គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ (អានបន្ថែម)
អានបន្ថែម