គម្រោងសំណង់មន្ទីរពេទ្យ និងវិស័យសុខាភិបាល
មន្ទីរពេទ្យទំនើបខ្នាតធំតម្លៃ ៨០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ ហើយមិនត្រឹមតែជាមន្ទីរពេទ្យទំនើបទាន់សម័យនោះទេ តែក៏ជាកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ដែលព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ជាមួយនឹងវត្តមានមន្ទីរពេទ្យនេះ កម្ពុជានឹងមានវិស័យសុខាភិបាលក៏ទំនើបមួយ មិនចាញ់ប្រទេសជិតខាងនោះទេ ហើយពិសេសមន្ទីរពេទ្យនេះគឺមានសមត្ថភាពប្ដូរអវយវៈបានហើយ ដោយមិនចាំបាច់ចេញទៅធ្វើនៅប្រទេសក្រៅទេ។
អានបន្ថែមក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ
រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្រាប់វេចខ្ចប់ និងច្រកនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅកម្ពុជាអាចនឹងដំណើរការនៅចុងឆ្នាំ២០២២នេះ ឬអាចចេញជាលទ្ធផលពេញលេញនៅដើមឆ្នាំ២០២៣»។ លោកជំទាវ បន្ដថា បន្ទាប់ពីមានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានោះមក មន្រ្តីក្រសួងសុខាភិបាលបានធ្វើការជួបពិភាក្សាគ្នាតាមរយៈវីដេអូពីចម្ងាយជាមួយភាគីចិនជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទីតាំងរោងចក្រផលិតវ៉ាកសាំងកូវីដ១៩ មិនត្រូវបានបង្ហាញនៅឡើយទេ។
អានបន្ថែមអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ
គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះគ្រោងនឹងសម្ពោធដាក់ដំណើរការនៅខែមីនា ឆ្នាំ២០២២ នេះ។ នេះបើយោងតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ ផ្ទាល់កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា «យើងខ្ញុំ ក៏នឹងគោរពស្នើសុំការអញ្ជើញពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី នៅក្នុងខែមីនានេះ ដើម្បីឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត»។ គួរបញ្ជាក់ថា អគារថ្មីនេះ បានសាងសង់ឡើងក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មីនេះ ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត៕
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅខេត្តភាគខាងកើត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធត្រូវបានប្រារព្ធធ្វើឡើង នៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ម៉ែត្រការ៉េ ដោយមានផ្ទៃក្រឡាអគារសរុប ៥៥ ៨១៥ម៉ែត្រការ៉េ។ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ចិនប្រមាណ ៥០លានដុល្លារ មន្ទីរពេទ្យនេះមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យនេះដែលបំពាក់ដោយបរិក្ខារទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏សម្រាប់ខេត្តជិតខាងដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។ ដោយឡែក ការសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នឹងអនុវត្ត នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ខណៈការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗឲ្យកាន់តែប្រសើរឡើង។ គួររំឭកដែរថា តាមរយៈគម្រោង KUSANONE នេះដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ថវិកាសរុបជាង ៥២ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្តាល ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ៕ (អានបន្ថែម)
អានបន្ថែមមជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង នៅខណ្ឌព្រែកព្នៅ។ ការដ្ឋានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីនេះ បើកចំពេលដែលកម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រភេទថ្មី អូមីក្រុងកើនឡើងដល់ទៅ ៣ខ្ទង់ ក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មានឈ្មោះជាផ្លូវការថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាព គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ មណ្ឌលនេះមានសរុបចំនួន ១១អគារ នឹងអាចដាក់គ្រែបានសរុបចំនួន ១៥ ០០០គ្រែ រួមទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។ ការសាងសង់ត្រូវបានកំណត់ឱ្យបានរួចរាល់ ក្នុងរយៈពេល ១ ឆ្នាំ។
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត១២% ហើយ
ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន១១,៨៨% ហើយ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
អានបន្ថែមមណ្ឌលសុខភាពថ្មីនៅស្រុកកោះធំ តម្លៃជិត ២០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការហើយ
អគារមណ្ឌលសុខភាពពោធិ៍រាម្មា នៅឃុំព្រែកស្ដី ស្រុកកោះធំ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា មណ្ឌលសុខភាពនេះ សាងសង់ឡើង ដើម្បីបងប្អូន ពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប ក្រោមថវិកាទទួលបានពីសប្បុរសជនក្រៅប្រទេស និងវិភាគទានពីថ្នាក់ជាតិ។ សូមបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលសុខភាពនេះ បានចំណាយថវិកាសរុបប្រមាណ ១៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់ក្រុមការងារថ្នាក់ជាតិមាន ១២៥ ០០០ ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេសចំនួន ៤០ ០០០ដុល្លាអាមេរិក។ គួរបញ្ជាក់ថា ស្រុកកោះធំ ក៏នឹងមានមន្ទីរពេទ្រខ្នាតធំស្ដង់ដាមួយទៀត នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា កន្លងទៅ។ (អានបន្ថែម) គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិការបស់សប្បុរសជនក្នុងស្រុក និងការសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៦លានដុល្លារ ខណៈការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ ៤ ទៅ ៥លានដុល្លារ។ គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។ មន្ទីរពេទ្យខ្នាតធំៗនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ។ គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យ តេជោសែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។
អានបន្ថែមមន្ទីរពេទ្យកុសុមៈតម្លៃ ៨១លានដុល្លារ បញ្ចប់ការសាងសង់ និងជាប់ការត្រួតពិនិត្យបច្ចេកទេសហើយ
សំណង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី ដែលសាងសង់ឡើងក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារ បានជាប់ការត្រួតពិនិត្យបច្ចេកទេសហើយកាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់ផ្លូវការឆាប់ៗនេះ។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ China State Construction Engineering Corporation Ltd។ លោក Shi Xiaoguang ប្រធានក្រុមបច្ចេកទេសនៃគម្រោងសាងសង់ បានប្រាប់សារព័ត៌មាន Xinhua ថា អគារនេះនឹងក្លាយជាមន្ទីរពេទ្យដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងគុណភាពខ្ពស់។ អគារនេះមានកម្ពស់ ១១ជាន់ ១៣២បន្ទប់ ឬស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន បន្ទប់វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងព័ស្តុភារ។ អគារនេះ ក៏មានការសាងសង់ចំណតឧទ្ធម្ភាចក្រសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។ ការងារសាងសង់លើគម្រោងនេះបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨ ខណៈដែលការប្រគល់ទទួល និងការបើកជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ ២០២២។ (អានបន្ថែម) រូបភាព៖ […]
អានបន្ថែម