គម្រោងសំណង់មន្ទីរពេទ្យ និងវិស័យសុខាភិបាល

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ តម្លៃ១,៤លានដុល្លារ សាងសង់បានជិត៨០%ហើយ

គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សាងសង់សម្រេចបានជិត៨០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលមានតម្លៃ ១,៤លានដុល្លារ។ មន្ទីរពេទ្យនេះត្រូវបានបើកការដ្ឋានកាលពីឆ្នាំមុន ដែលជាអគារកម្ពស់៤ជាន់ និងកំពុងសាងសង់លើផ្ទៃដីទំហំ ១៣ ២២៩ ម៉ែត្រក្រឡា ហើយបើតាមផែនការ គម្រោងនេះនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ។ (អានបន្ថែម) មន្ទីរពេទ្យនេះសាងសង់ឡើង ដោយបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

អាន​បន្ថែម

មណ្ឌលព្យាបាលកូវីដ-១៩ ថ្មីទាំង ២អគារ ក្នុងមន្ទីរពេទ្យជ័យជំនះ សាងសង់រួចរាល់ជាស្ថាពរ

អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង២អគារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៃក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់សម្រេចបាន១០០% ហើយ ដោយនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យការដ្ឋន កាលព្រឹកថ្ងៃទី១១ ខែសីហា។ អគារទាំង ២ នៃមន្ទីរពេទ្យជ័យជំនះ គឺជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានសាងសង់កាលពីខែ ខែមេសា កន្លងទៅ។ អគារទី១ មានកំពស់ ៥ ជាន់ និង ៧០ បន្ទប់ ខណៈអគារទី២ មានកម្ពស់ ៤ជាន់ និង ៦០បន្ទប់។ អគារទាំង២ នឹងអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណជាង ៣០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ស្នើឱ្យក្រុមវិស្វករសាងសង់អគារ បន្ថែមនូវប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិបន្ថែមទៀតដើម្បីការពារសុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យផងដែរ។

អាន​បន្ថែម

ជប៉ុនគ្រោងជួយសាងសង់មន្ទីរពេទ្យខ្នាតតំបន់ ក្នុងរាជធានីខេត្តគោលដៅចំនួន ៦ ទូទាំងប្រទេស

ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។ ខេត្តគោលដៅចំនួន ៦ នោះរួមមាន ខេត្តកំពត កំពង់ចាម ស្វាយរៀង ស្ទឹងត្រែង បាត់ដំបង និងរាជធានីភ្នំពេញ។ ជាក់ស្ដែង គម្រោងនេះ គឺធ្លាប់សាកល្បងធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការ JICA បានរៀបចំយន្តការថ្មី សិក្សាកាន់តែលម្អិត និងស៊ីជម្រៅ ដើម្បីឈានទៅរកការសម្រេចឱ្យជោគជ័យ។ អង្គការ JICA បានឱ្យដឹងថាបេសកកម្មនេះ គឺធ្វើឡើងតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តកំពត ក៏បានបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹង និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា

សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះ​​រដ្ឋាភិបាលជប៉ុនបានសម្រេ​ចផ្តល់ជំនួយជាថវិការប្រមាណជាង​ ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។​ យោង​តាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹង​ថាជំនួយនេះ​នឹង​ផ្តោតលើតំហែទាំផ្លូវថ្នល់​ និង​គម្រោងសាងសង់មណ្ឌលសុខភាព។​ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩​​ ម៉ឺនដុល្លារអាមេរិកនឹង​ប្រើប្រាស់សម្រាប់ការជួសជួសជុល​​ និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ​​ និង​ទឹកប្រាក់ប្រមាណ៧​​ ម៉ឹនដុល្លារអាមេរិក​សម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរ​នៅខេត្តសៀមរាប។​ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹង​ត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការ​សាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល​ និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្ត​ក្រចេះ៕

អាន​បន្ថែម