គម្រោងសំណង់មន្ទីរពេទ្យ និងវិស័យសុខាភិបាល
ជប៉ុនគ្រោងជួយសាងសង់មន្ទីរពេទ្យខ្នាតតំបន់ ក្នុងរាជធានីខេត្តគោលដៅចំនួន ៦ ទូទាំងប្រទេស
ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។ ខេត្តគោលដៅចំនួន ៦ នោះរួមមាន ខេត្តកំពត កំពង់ចាម ស្វាយរៀង ស្ទឹងត្រែង បាត់ដំបង និងរាជធានីភ្នំពេញ។ ជាក់ស្ដែង គម្រោងនេះ គឺធ្លាប់សាកល្បងធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការ JICA បានរៀបចំយន្តការថ្មី សិក្សាកាន់តែលម្អិត និងស៊ីជម្រៅ ដើម្បីឈានទៅរកការសម្រេចឱ្យជោគជ័យ។ អង្គការ JICA បានឱ្យដឹងថាបេសកកម្មនេះ គឺធ្វើឡើងតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តកំពត ក៏បានបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹង និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា
សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយជាថវិការប្រមាណជាង ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។ យោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹងថាជំនួយនេះនឹងផ្តោតលើតំហែទាំផ្លូវថ្នល់ និងគម្រោងសាងសង់មណ្ឌលសុខភាព។ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩ ម៉ឺនដុល្លារអាមេរិកនឹងប្រើប្រាស់សម្រាប់ការជួសជួសជុល និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ និងទឹកប្រាក់ប្រមាណ៧ ម៉ឹនដុល្លារអាមេរិកសម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹងត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការសាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្តក្រចេះ៕
អានបន្ថែម