កម្ពុជាកំពុងស្នើសុំចុះប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការUNSECO
រដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំចុះប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ នេះបើតាមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា៖ «ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារដើម្បីស្នើសុំចុះប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»។ ក្រៅពីប្រាសាទកោះកេរ កម្ពុជាក៏កំពុងរៀបចំឯកសារស្នើសុំចុះ នំបញ្ចុក និងក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះដែរ។ ដោយឡែក ក្រុងបាត់ដំបងវិញ ក៏ត្រូវបានស្នើសុំចុះក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូផងដែរ។ សូមជម្រាបដែរថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មាន ៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ៕ ប្រភព៖ Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស https://www.facebook.com/235822866545826/posts/4595906123870790/
អានបន្ថែម