បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុងធំមួយរបស់ខ្លួន ថាជា “សួនច្បារ នរោត្តម សីហនុ”
ទីក្រុង Fère-en-Tardenois រំលឹកដល់មរតករបស់អតីតព្រះបរមរតនកោដ្ឋ និងប្រភពដើមនៃដំណើរការសន្តិភាពជាតិ។ ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា “សួនច្បារ នរោត្តម សីហនុ” ដើម្បីរំឭកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ”។ ស្ថានទូតបន្តថា ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ សូមជម្រាបថា ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី […]
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណអាយុជាង១០០ឆ្នាំ នៅសៀមរាប ដើម្បីបម្រើឱ្យវិស័យទេសចរណ៍
អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណដែលមានអាយុកាលជាង ១០០ឆ្នាំ ឡើងវិញ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អគារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ហើយអគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ឯកឧត្តមបន្ត ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះខ្លាចប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃវិញ។ ឯកឧត្តមបញ្ជាក់ដូច្នេះ៖«ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះត្រូវបានរៀបចំជាកន្លែងប្រគល់ទទួល សម្រាប់តម្កល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ»។ គួរបញ្ជាក់ថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី […]
អានបន្ថែម

English
