កម្ពុជា-ឡាវ ឯកភាពរួមគ្នា ជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍ “ប្រទេសពីរ គោលដៅតែមួយ”

កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីផ្តោតលើការធ្វើដំណើរប្រកបដោយរលូន និងការធ្វើទីផ្សាររួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ កម្ពុជា និងឡាវ បានសម្រេចឯកភាពរួមគ្នាជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” សំដៅទាក់ទាញកំណើនទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ រវាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ កម្ពុជា និងឡាវ បានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ។ អនុស្សរណៈនេះ គឺនឹងអនុវត្តន៍តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។ កម្ពុជា-ឡាវ បានបង្ហាញជំនឿថា ការអនុវត្តរួមគ្នានូវយន្តការខាងលើ នឹងអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ […]

អាន​បន្ថែម