កម្ពុជា-សិង្ហបុរី ប្តេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មឱ្យសម្រេចបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

កម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំបន្តបន្ទាប់ទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៥ប៊ីលានដុល្លារអារមេរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើង និងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង ៥ប៊ីលានដុល្លារអាម៉េរិក ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ប៊ីលានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។ សម្ដេចតេជោ ក៏បានចាត់ទុកថាទំនាក់ទំនងនយោបាយការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្ត បង្កើនទំហំពាណិជ្ជកម្ម និងនយោបាយប្រទេសទាំងពីរឱ្យកាន់រីកចម្រើនទៅទន្ទឹមគ្នា។ សូមរំឭកដែរថា កាលពីឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២,៣៤១ប៊ីលានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា […]

អាន​បន្ថែម