ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា

ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។ សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ […]

អាន​បន្ថែម

បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨%

ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) […]

អាន​បន្ថែម

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២​ សម្រេចបាន ៩៧%, គ្រោងបញ្ចប់ទាំងស្រុងនៅខែកក្ដដា ២០២៥នេះ

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយគម្រោងនេះ សម្រេចបាន ៩៧%។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសនូវវឌ្ឍនភាពនេះកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គម្រោងនេះកំពុងដំណើរការទៅមុខយ៉ាងរលូន និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការងារ​ដែល​កំពុង​បន្ត​ផ្តោត​លើ​ការ​ស្តារ​ទន្លេ និង​ការ​លើក​កម្ពស់​បរិស្ថាន​ជុំវិញ។ ជាការកត់សម្គាល់ ការស្តារស្ទឹងបានឈានដល់ការបញ្ចប់ទាំងស្រុង ខណៈការសាងសង់ទំនប់ទឹកសម្រេចបាន ៩៨%។ ការងារ​ស្ពាន​បេតុង​បាន​៣​ទីតាំង​សម្រេចបាន​៩៧% ហើយ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជិត​រួចរាល់​៩៩% ។ គម្រោងកែលម្អស្ទឹងសៀម ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានទទួលការគាំទ្រពីប្រទេសកូរ៉េ ដើម្បីអនុវត្តផ្នែកសំខាន់ៗចំនួន៤ ក្នុងគោលបំណងកែលម្អបរិស្ថានតាមដងទន្លេ។ នៅពេលដែលគម្រោងកំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់ វាសន្យាថានឹងពង្រឹងទាំងគុណភាពអេកូឡូស៊ី និងសោភ័ណភាពក្នុងតំបន់ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងអ្នកទស្សនាដូចគ្នា។(អានបន្ថែម)

អាន​បន្ថែម