Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។ ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។ ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។ ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ […]

អាន​បន្ថែម

Bentley ប្រើវិធីសាស្ដ្រប្ដូរពីបញ្ហាអតិថិជនទៅជាតម្លៃអាជីវកម្ម ដើម្បីអភិវឌ្ឍកម្មវិធី

នៅក្នុងកម្មវិធី Bentley Tech Summit នាពេលថ្មីៗនេះ លោក Matt Sheridan នាយកជាន់ខ្ពស់ផ្នែកវិស្វកម្មដំណោះស្រាយ បានលើកឡើងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគាំទ្រដល់វិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជាជាងការលក់ឧបករណ៍បច្ចេកទេសដាច់ដោយឡែកពីគ្នា ក្រុមហ៊ុន Bentley កំពុងឈានទៅរកគំរូភាពជាដៃគូ “ដែលដឹកនាំដោយលំហូរការងារ” (Process-driven) ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រព័ន្ធអាជីវកម្មទាំងមូល តាមរយៈប្រព័ន្ធ Bentley Infrastructure Cloud។ នៅក្នុងវគ្គពិសេសមួយនៃកម្មវិធី Bentley Talks លោក Sheridan បានពន្យល់ថា ក្រុមហ៊ុនវិស្វកម្មជាច្រើនបានជួបប្រទះនូវ “បញ្ហាលំបាក” ដូចជាឧបសគ្គក្នុងការអនុលោមតាមបទដ្ឋាន និងសម្ពាធលើប្រាក់ចំណេញ ដែលពួកគេប្រហែលជាមិនបានដឹងថាបញ្ហាទាំងនេះបានជះឥទ្ធិពលដល់ផ្នែកជាច្រើនក្នុងក្រុមហ៊ុនរបស់ពួកគេឡើយ។ តាមរយៈការប្រើប្រាស់វេទិកាដូចជា ProjectWise និង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley កំពុងជួយដល់ស្ថាប័ននានាក្នុងការតភ្ជាប់លំហូរការងារដែលនៅដាច់ពីគ្នា។ សមាហរណកម្មកម្រិតខ្ពស់នេះ អនុញ្ញាតឱ្យទិន្នន័យហូរចូលគ្នាដោយរលូនរវាងក្រុមការងារនីមួយៗ ដោយធានាថាដំណោះស្រាយសម្រាប់ផ្នែកមួយ នឹងផ្តល់តម្លៃដល់អាជីវកម្មទាំងមូល។ ការផ្លាស់ប្តូរការជជែកពិភាក្សា៖ ប្ដូរពីការនិយាយថា “តើផលិតផលធ្វើអ្វីបានខ្លះ” មកជា “តើលំហូរការងារជួយឱ្យសម្រេចគោលដៅអាជីវកម្មយ៉ាងដូចម្តេច” ដូចជាការបង្កើនសមត្ថភាពគម្រោង ឬការសម្រេចបាននូវសូចនាករវាស់វែងសមិទ្ធផលការងារ (KPIs)។ លើសពីការដោះស្រាយបញ្ហាលើផលិតផលតែមួយ៖ ចំណុចនេះគឺជាការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា […]

អាន​បន្ថែម

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Bentley Civil User Conference ឆ្នាំ 2025 បាន​វិល​ត្រឡប់​មក​វិញ ដោយមានការចូលរួមពី​អ្នក​ប្រើប្រាស់ អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​ឧស្សាហកម្ម Bentley ជាង 500 នាក់។ កម្មវិធីផ្ដោតលើការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងវិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ដែល​កំពុង​បន្ត​កើតមាន​ដូចជា​កង្វះ​កម្លាំង​ពលកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ទ្រុឌទ្រោមជាដើម។ ប្រធានបទ​ស្នូល​នៃ​សន្និសីទ​ឆ្នាំ 2025 នេះគឺ​តើកម្មវិធី​ឌីជីថល Open Data និង​បញ្ញា​សិប្បនិម្មិត (AI) ជួយដល់​វិស្វកម្ម​សំណង់​ស៊ីវិលដូចម្ដេច។ លើសពីនេះ សន្និសីទ​ក៏​បាន​បង្ហាញពី​ពី​និន្នាការ​បច្ចេកវិទ្យា​សំខាន់ៗ​ចំនួន ៣ ចំណុចផងដែរ។ ជាដំបូង សន្និសីទ​ពិភាក្សា​អំពី​របៀប​ដែល​គំរូភ្លោះ​ឌីជីថល​ជួយបង្កើនប្រសិទ្ធភាពគម្រោង។កម្មវិធីដូច iTwin និង Bentley Infrastructure Cloud កំពុង​ជួយឱ្យ​វិស្វករ​ក្នុង​ការ​បំប្លែង​ទិន្នន័យ​ស្មុគស្មាញ​ទៅ​ការងារដែលអាចអនុវត្ត និងដោះស្រាយបាន។ ឧទាហរណ៍ ការប្រើកម្មវិធីទាំងនេះ ដើម្បីរចនា និងបង្កើតសេណារីយ៉ូដូចពិតនៃការដ្ឋាន មុននឹងសាងសង់ជាក់ស្ដែង ដើម្បីស្វែករកហានិភ័យជាដើម។ កម្មវិធីទាំងនេះ​ បានជួយ​សន្សំ​សំចៃ​ថវិកា និងពេលវេលាវិស្វករជាច្រើន។ ចំណុចសំខាន់មួយទៀតគឺ​ Open Data ការរួមបញ្ចូល Geospatial 3D Tiles […]

អាន​បន្ថែម