infrastructure development
កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តចំនួន២
ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស Quick Impact Project (QIP) នៅកម្ពុជា” សំដៅរួមគ្នាសាងសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តកំពង់ចាម និងពោរិ៍សាត់។ MoU នេះ បានធ្វើឡើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ MoU ខាងលើ គឺផ្តោតលើគម្រោងចំនួន២រួមមាន៖ គម្រោងទី១៖ ការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ (Climate Resilient School Water System) ឆ្នាំ២០២៥-២០២៦ ដោយនឹងសាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar energy-based standard school water system) នៅក្នុងសាលាចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ គម្រោងទី២៖ ការអភិវឌ្ឍសាលាស្តង់ដាគំរូ (Standard […]
អានបន្ថែមបច្ចេកវិទ្យាទំនើបថ្មី ៣ ដែលជួយឱ្យព្រលានយន្តហោះមានប្រសិទ្ធភាពជាងមុន
ដំណោះស្រាយឌីជីថលកំពុងផ្លាស់ប្តូរគម្រោងអាកាសយានដ្ឋាននានាជុំវិញពិភពលោក ដោយជួយបង្កើនប្រសិទ្ធភាពលើការរចនា បន្ដវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធឱ្យវែងជាមុន ក៏ដូចជាពង្រឹងការគ្រប់គ្រង និងការថែទាំផងដែរ។ ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃអាកាសយានដ្ឋានល្បីៗចំនួន ៣ កន្លែងដែលបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley ។ អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើដំណោះស្រាយឌីជីថលក្នុងដំណាក់ការរចនា និងសាងសង់។ ដោយប្រើ Bentley OpenRoads Designer និង Bentley View ម្ចាស់គម្រោងអាចសម្រួលលើដំណើរការគំរូរប្លង់ និងកាត់បន្ថយការកែប្រែសំណង់តាមក្រោយ បានយ៉ាងច្រើន។ យុទ្ធសាស្ត្រទាំងនេះបានជួយបង្កើនផលិតភាពជាង 15% និងកាត់បន្ថយកំហុសក្នុងការរចនា 2% ។ ដោយប្រើកម្មវិធីនេះ ម្ចាស់គម្រោងអាចដឹងបានដោយច្បាស់ថាត្រូវកែចំណុចណាខ្លះ ដោយការបង្កើតគំរូការសាងសង់ដូចពិតជាក់ស្ដែង មុនចាប់ផ្ដើមការសាងសង់ពិតៗ។ កម្មវីធីនេះនឹងជួយស្កេនចាប់បញ្ហាដែលអាចនឹងកើតមានបានដោយរហ័ស ហើយត្រូវចំណុច មុននឹងបញ្ហាកើតឡើងទៅទៀត ដូច្នេះពួកគេអាចបញ្ចៀសបញ្ហានោះបាន។ លើសពីនេះ ការដឹងពីបញ្ហាមុននេះ ក៏ជាការជួយលើកត្តាសុវត្ថិភាពក្នុងគម្រោងសំណង់ផងដែរ។ វិធីនេះក៏ធ្វើគុណភាពគម្រោងកាន់ប្រសើរ និងកាត់បន្ថយការចំណាយ ពិេសសលើការជួសជុលកំហុសសំណង់។ វាក៏នឹងធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់ព្រលានប្រសើរជាងមុនផងដែរ។ បច្ចេកវិទ្យាថ្មីមួយទៀត គឺគំរូសំណង់ 4D សម្រាប់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះស្មុគស្មាញ។ ឧទាហរណ៍ដូចជា ការសាងសង់ផ្លូវដើរថ្មើរជើងដែលវែងជាងគេបំផុតក្នុងពិភពលោកនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma Clark […]
អានបន្ថែមរដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ លិខិតដដែល បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានបញ្ជាក់ថា រដ្ឋាភិបាលបានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១.៩០៥ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មី ក្នុងខេត្តរតនគិរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ ដោយតម្រូវឱ្យធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។ គួរបញ្ជាក់ថា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផលប៉ះពាល់បរិស្ថានខាងលើ ក្រុមការងារអន្តរក្រសួងត្រូវរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំការសម្រេច លើនិតិវិធីបន្តសម្រាប់ការរៀបចំអភិវឌ្ឍគម្រោងនេះផងខេត្តរតនគីរីនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីទីស្តីការគណៈរដ្ឋមន្រ្តី។ ការអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះគឺជាការត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលជាការកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការវិនិយោគដែលកំពុងបន្តរបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។៕
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំ១ នៅក្រុងបាវិត ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ
រដ្ឋបានសម្ពោធបើកការដ្ឋានសាងសង់ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៣០លានដុល្លារ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ ឯកឧត្ដម វង្ស ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះ ធ្វើឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ ហើយក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។ ឯកឧត្តមបន្តថា នេះជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត ខណៈឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងធនាគារ ADB ដែលបានផ្តល់ជូននូវគម្រោងទីក្រុងគួរឱ្យចង់រស់នៅនេះឡើង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ។ គួរបញ្ជាក់ថា ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានប្រកាសបើកការដ្ឋាសាងសង់នាពេលនេះ គឺស្ថិតនៅចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង សាងសង់ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងតម្លៃជិត […]
អានបន្ថែមរៀតណាម ប្រកាសសង់ព្រលានយន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់
អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។ បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់ Liem Tuyen ward មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និង ៨៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hai Phong និង Thanh Hoa ។ អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសាងសង់ជាប្រភេទ 4E ដែលមានសមត្ថភាពផ្ទុកយន្តហោះខ្នាតធំប្រភេទ Boeing787 និង Airbus។ គម្រោងមួយនេះត្រូវបានគេមើលឃើញថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រីកវិស័យទេសចរណ៍នៅក្នុងតំបន់ដីសណ្តភាគខាងជើងនៃប្រទេសវៀតណាម។ ក្រោយពេលសាងសង់ចប់ ត្រូវបានគេរំពឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងអាចជួយកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានផ្សេងៗទៀតដែលមានស្រាប់ផងដែរ។ យ៉ាងណាក៏ដោយ អាជ្ញាធរ Ninh Binh បាន ដាក់បញ្ចូលគម្រោងសង់ព្រលានយន្តហោះមួយនេះក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ រួចរាល់ហើយ។ […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តសម្រាប់កាត់បន្ថយនិងការពារទឹកជំនន់ នៅបន្ទាយមានជ័យ សម្រេចបាន ៨១%
គិតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយនិងការពារទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ៨១,៦០% ហើយ។ នេះបើតាមឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាដោះស្រាយបញ្ហារាំងស្ទះរបស់គម្រោង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៨១,៦០% លើផែនការ ៧៦,៨១% ហើយបញ្ហាដែលបណ្តាលឱ្យរាំងស្ទះដល់ដំណើរការសាងសង់នៃគម្រោងគឺរដូវវស្សាចូលដល់មានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា អង្គប្រជុំកំណត់យកប្រព័ន្ធពន្លឺព្រះអាទិត្យ (សូឡា) ជំនួសប្រព័ន្ធបណ្តាញអគ្គិសនី និងម៉ាស៊ីនភ្លើងសម្រាប់ប្រតិបត្តិការបិទបើកទ្វារទឹក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ឱ្យបានរហ័សមុនពេលមានទឹកជំនន់ឆ្លងដែនធ្លាក់មកដល់តាមចំណុចសំណង់ធំៗ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន ២១៦កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ […]
អានបន្ថែមរដ្ឋទម្លាក់ថវិកាជាង $១០លាន សម្រាប់គម្រោងអភិវឌ្ឍឃុំសង្កាត់ចំនួន ១១៧ ក្នុងខេត្តបាត់ដំបង
រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាប្រមាណជាង ៤៣.៣៧៧លានរៀល ស្មើប្រហែលជាង ១០.៥៨លានដុល្លារ ដល់ខេត្តបាត់ដំបង សម្រាប់គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១១៧គម្រោង។ នេះបើតាមលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការវិនិយោគ នៃរដ្ឋបាលសាលាខេត្តបាត់ដំបង បានថ្លែងនៅក្នុង កម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេក ខេត្តបាត់ដំបងកាលពីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៥។ លោកនាយក បានបន្ថែមថា ឆ្នាំនេះ មានគម្រោងផ្លូវបេតុងចំនួន ៣៧ខ្សែ, គម្រោងធ្វើផ្លូវក្រាលគ្រួសថ្មមិចចំនួន ៧ខ្សែ, ផ្លូវគ្រួសក្រហមនឹងគ្រួសធម្មជាតិចំនួន ៤៩គម្រោង, ផ្លូវដីចំនួន ៦គម្រោង, ស្ដារប្រឡាយចំនួន ៦គម្រោង, គម្រោងដាក់លូរំដោះទឹកចំនួន ៥គម្រោង, ជីកស្រះចំនួន ១គម្រោង, សាងសង់ផែសហគមន៍ចំនួន ២គម្រោង, សាងសង់អាគារសិក្សា និងបណ្ណាល័យចំនួន៣, គម្រោងដាក់ភ្លើងសូឡាចំនួន ១គម្រោង។ គម្រោងទាំងអស់ខាងលើ ត្រូវបានដេញថ្លៃ ៩១គម្រោង ក្នុងនោះ ១៥គម្រោង អនុវត្តបាន១០០%, ៧គម្រោង អនុវត្តលើស៥០%, ៩គម្រោង អនុវត្តបានក្រោម ៥០%, គម្រោងដែលបានចុះកិច្ចសន្យាហើយត្រៀម អនុវត្តមានចំនួន ២១គម្រោង។ ចំពោះគម្រោងទាំង […]
អានបន្ថែមកម្ពុជាជំរុញអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យទឹកស្អាត តម្លៃជាង ៩៥លានដុល្លារ ដើម្បីលើកកម្ពស់អនាម័យជនបទ
រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដែលមានទំហំទឹកប្រាក់សរុបចំនួន ៩៥,១៤លានដុល្លារ។ នេះបើតាមលោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោកបានបន្តថា នៅក្នុងកញ្ចប់ថវិកានេះ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,១៤ លានដុល្លារ និង ហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩៣លានដុល្លារ ក្នុងនោះក៏មានថវិកាជំនួយឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ចំនួន ៣លានដុល្លារ។ លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩ នៅក្នុងខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ និងខេត្តកំពត មានភូមិគោលដៅសរុបចំនួន៤០០ភូមិ និង៥០ឃុំ។ […]
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបាន ៩៥%
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ។ នេះបើតាមការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗនេះ។ វឌ្ឍនភាពការងាររបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២.៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រវែង ៤.៨៧៦គីឡូម៉ែត្រ ទី៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ទី៥)ជួសជុល និងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ទី៦)ជួសជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ទី៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ សូមបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៥។ គម្រោងនេះ មានសក្តានុពលបង្កើនការស្រោចស្រពលើផ្ទៃដីបានប្រមាណ ១៦.២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣.៧២៧គ្រួសារ៕
អានបន្ថែមគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ សង់បាន ៧៥% ហើយ
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧៥% ហើយ។ នេះបើតាមចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារដឹកនាំដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់គម្រោងទាំងនេះក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងប្រទេស។
អានបន្ថែម

English
