ក្រុមហ៊ុនចិនមកពីគ័ងចូវ ចង់វិនិយោគវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី នៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យយានយន្តដោយប្រើប្រាស់ថាមពលថ្មី និងកសិឧស្សាហកម្ម ជាពិសេសផ្តោតលើកសិផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យក​កាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។ ក្នុងនោះដែរ ឯកឧត្តមក៏ បានរំលេចឡើងនូវសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរនេះនូវគោលនយោ​បា​យគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗដល់ក្រុមហ៊ុនខាងលើ។ ធាតុសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើគោលនយោបាយជាតិស្តី​ពី​ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិ​ទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គ​សនី។ ដើម្បីជំរុញការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់នូវគោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ។ (អានបន្ថែម) តំបន់កសិឧស្សាហកម្មស្វាយចន្ទីនេះ នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ […]

អាន​បន្ថែម

វិនិយោគិនចិនមកពី ១៩ក្រុមហ៊ុន មានបំណងពង្រីកការវិនិយោគខ្លួននៅកម្ពុជា

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពវិនិយោគរបស់កម្ពុជា គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនចិនចំនួន១៩ បានមកជួបប្រជុំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានដឹកនាំដោយលោក Liu Yong ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅក្នុងខេត្ត Yinan ទីក្រុង Kunming ប្រទេសចិន។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍ចំពោះគណៈប្រតិភូ និងចំណាប់អារម្មណ៍របស់ពួកគេក្នុងការពង្រីកការវិនិយោគលើវិស័យផ្សេងៗក្នុងប្រទេស។ លោក Liu Yong បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើវិស័យនានា រួមមាន កសិកម្ម សុខាភិបាល សំណង់ បច្ចេកវិទ្យា ថាមពល និងបដិសណ្ឋារកិច្ច ជាដើម។ សមាគមវិនិយោគិនវ័យក្មេង ដែលមានសមាជិកប្រមាណ ១.៥០០នាក់ ដែលមានចំណាប់អារម្មណ៍អាជីវកម្មចម្រុះ មានចំណាប់អារម្មណ៍ជាពិសេសលើការពង្រីកជំហានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោក Liu បានសម្តែងការប្តេជ្ញាចិត្តក្នុងការស្វែងរកឱកាសថ្មីៗ ជាពិសេសក្នុងវិស័យដូចជាការកែច្នៃកសិកម្ម រួមទាំងអង្ករ និងកៅស៊ូ ដើម្បីបំពេញតម្រូវការឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តម ជា វុទ្ធី បានកោតសរសើរគណៈប្រតិភូចំពោះវិធីសាស្រ្តដ៏សកម្មរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យពិចារណាលើការវិនិយោគផ្សេងៗទៀត ដែលអាចផ្តល់ជាអត្ថប្រយោជន៍ទាំងក្រុមហ៊ុន […]

អាន​បន្ថែម

ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ

គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។ ប្រភពដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១១២គម្រោងនេះ គេរំពឹងថាអាចជួយបង្កើតការងារបានជាង ៧ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៤៣គម្រោង។ ដោយឡែក សម្រាប់ខែកុម្ភៈតែមួយ ក្នុងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។ ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់សម្រាប់ខែកុម្ភៈ ឃើញថាលំហូរទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ រួមចំណែកប្រមាណ ៨៦,៧៥%, ខណៈសង្ហបុរីស្ថិតនៅលេខរៀងទី២ មានប្រមាណ ១១,៩៧%, អូស្រ្តាលី ស្ថិតនៅលេខរៀងទី៣ ០,៨០%, និងប្រទេសអង់គ្លេស មានប្រមាណ ០,៤៨%។ ដោយឡែក […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនចំនួន៤០ កំពុងស្វែងរកឱកាសវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា គណៈប្រតិភូធុរជនជប៉ុនបានដឹកនាំក្រុមហ៊ុនចំនួន៤០ មកជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការពិភាក្សានេះផ្តោតលើការស្វែងរកឱកាសវិនិយោគដ៏មានសក្ដានុពលនៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជា។ ក្រុមហ៊ុនជប៉ុនទាំងអស់ខាងលើ ដឹកនាំដោយលោក Wakabayashi Kohei ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) បានធ្វើបេសកកម្មមួយនេះ ដើម្បីស្វែងយល់ពីទិដ្ឋភាពភ័ស្តុភាររបស់កម្ពុជា និងកំណត់ផ្លូវសក្តានុពលសម្រាប់ការវិនិយោគនាពេលអនាគត។ លោក Kohei បានសង្កត់ធ្ងន់ថា “យើងមានគោលបំណងណែនាំអ្នកតំណាងប្រមាណ ៥០នាក់មកពីប្រទេសជប៉ុនទៅកាន់ទីផ្សារកម្ពុជា” ដោយបានគូសបញ្ជាក់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ចេញនូវផែនទីបង្ហាញផ្លូវនៃវិស័យសំខាន់ៗក្នុងការវិនិយោគប្រកបដោយជោគជ័យ រួមមានការសាងសង់ផ្លូវនាវា កំពង់ផែរណប ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារ។ ឯកឧត្តម បានពន្យល់បន្ថែមអំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលធានាដល់ការរុករកបន្ថែមទៀត ដូចជារោងចក្រឧស្សាហកម្ម ថាមពលបៃតង ការអប់រំ និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ វិសាលភាពដ៏ទូលំទូលាយនេះបានផ្តល់នូវឱកាសជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុនដែលកំពុងស្វែងរកការវិនិយោគជាយុទ្ធសាស្រ្ត។ បន្ថែមលើភាពសុទិដ្ឋិនិយមនេះ ឯកឧត្តម ហេង ណុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីជោគជ័យគួរឱ្យកត់សម្គាល់នៃវិស័យដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន […]

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

  សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។

អាន​បន្ថែម

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

  ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]

អាន​បន្ថែម

ត្រឹមខែកុម្ភៈ រដ្ឋផ្តល់ការលើកទឹកចិត្តគម្រោងជាប់គាំងនៅព្រះសីហនុចំនួន ២៦៩គម្រោង តម្លៃប្រមាណជាង $៦ពាន់លាន

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងចំនួន ២៦៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណជា ៦,៦៦៩លានដុល្លារ, ខណៈមានគម្រោងចំនួន១៤ទៀត ទើបទទួលបានការលើកទឹកបន្ថែមនៅក្នុងខែកុម្ភៈនេះ។ នេះបើតាមកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤គម្រោង និង ការពង្រីកគម្រោង ចំនួន៤, ដោយមានទុនវិនិយោគសរុប ៧៩លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.២៦៦ កន្លែង។ បន្ថែមពីនេះ ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ចំនួន ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩គម្រោង និងទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោង។ ជាក់ស្តែង, ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោង […]

អាន​បន្ថែម

ក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ

ក្រុមហ៊ុន​ចិន Qingdao Double Star Co. Ltd សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក Ube Development Co. Ltd. គ្រោងបោះទុន​វិនិយោគ​ចំនួន ​២០០លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៃ​ខេត្ត​ក្រចេះ​។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT ដោយបណ្តាក់ទុនរួមគ្នាចំនួន ១,៤ពាន់លានយ័ន ឬជិត ២១០លានដុល្លារអាមេរិក ក្នុងការបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ។ ក្រុមហ៊ុន Double Star Tire បានបញ្ចាក់ថា ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១៥ខែ ហើយនៅពេលដែលដំណើរការពេញលេញ រោងចក្រនេះនឹងអាចផ្តល់ចំណូលប្រចាំឆ្នាំជាមធ្យមចំនួន ២,៨ពាន់លានយ័ន និងប្រាក់ចំណេញសុទ្ធប្រហែល ៥៥០លានយ័ន។ […]

អាន​បន្ថែម