ស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ

ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតី...

អាន​បន្ថែម

គម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ

គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការ...

អាន​បន្ថែម

CDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្...

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រូបភាពតំណាង ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុ...

អាន​បន្ថែម

កម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុន...

អាន​បន្ថែម

កាសែតជប៉ុន៖ កំណើនរោងចក្រថាមពលធ្យូងថ្ម ធ្វើឱ្យប្រេនធំៗមិនសូវចង់មកវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា...

អាន​បន្ថែម

ស្រុកកំពង់ត្រាចគ្រោងនឹងស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់សមុទ្រតម្លៃជាង ២៥លានដុល្លារ

ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងនឹងវិនិយោគ ២៤,៨ លានដុល្លារ បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រដ៏ធំមួយ លើផ្ទៃដី ៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៣ សីហានេះ។ គម្រោងដែលបានដាក់ស្នើនេះ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះទាំងមូលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារ...

អាន​បន្ថែម

កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប

រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍ...

អាន​បន្ថែម

គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រ...

អាន​បន្ថែម