រដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញពីបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ គួរបញ្ជាក់ថា បើតាមជំនួបខាងលើ ក្រុមហ៊ុន Vingroup បានស្នើឡើងនូវគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០ គ្រឿង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

អាន​បន្ថែម

០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%

រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។ ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។ ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។ ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ […]

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា

នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]

អាន​បន្ថែម

១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៧.៤២៦​នាក់ ដែលចំណូលនេះកើនឡើង ១០៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ​។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រ​កបដោ​យបរិយាបន្ន។» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដែលក្នុងនោះមានការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកា​ដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ព​ស់​​​សមត្ថភាពយេនឌ័រ។ លើសពីនេះ ក្នុងភាពជាដៃគូនេះផងដែរ ADB បានជួយក្នុងគម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។

អាន​បន្ថែម

WB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារ សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យ ដែលជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥.០០០​នាក់​ នៅក្នុង​ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​កណ្តាល​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ​ (០៦)ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​ ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​ ​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងជួយ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះនាពេលអនាគតផងដែរ។ ​គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​​ជា​មួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​និង​​​បាន​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណជា​ ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

អាន​បន្ថែម

ជប៉ុនជួយជាង ២៥ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ ក្នុងខេត្តព្រៃវែង និងសៀមរាប

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២៥២,១៣៦ដុល្លារ សម្រាប់ អនុវត្ត “គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង” និង “គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប”។ ជំនួយនេះ ជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន «គូសាណូណិ» ត្រូវបានចុះហត្ថលេខាផ្តល់ដោយលោកឧបទូត តានិណៃ អ៊ិឈិតុម៉ុ  និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយនីមួយៗទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន គូសាណូ ជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ (អានបន្ថែម) ដោយឡែក ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី ជ​ប៉ុ​នក៏​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ .៩១​៩ ​ដុល្លារ​​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា​ជិត ​៣​៥០ពាន់​ដុ​ល្លា​រ ​សម្រាប់អភិវឌ្ឍ​វិ​ស័យសំខាន់២ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី

រ​ដ្ឋាភិ​បា​លជ​ប៉ុ​ន ​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ .៩១​៩ ​ដុល្លារ​​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ ​ដល់​ខេត្ត​ចំ​នួ​ន ​​៣​ រួ​ម​មាន​ ​ខេ​ត្ត​​កំ​ព​ង់ស្ពឺ​ ​កំ​ព​ង់ធំ​​ និង​ខេ​ត្ត​មណ្ឌលគិ​រី ​ក្រោ​មគ្រោងការណ៍ស​ហ​​ប្រតិ​​បត្តិការ​​សេដ្ឋ​កិ​ច្ចជ​ប៉ុ​ន​ ជំ​នួយ​ឥ​ត​សំណ​ង​ស​ម្រាប់​គ​ម្រោ​ងទ្រ​ង់​ទ្រាយ​តូ​ចស​ន្តិ​សុ​ខ​មនុ​ស្សជា​តិ​ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានបញ្ជាក់ថា ថវិកាជំនួយនេះ នឹងត្រូវប្រើសម្រាប់ សា​ង​សង់​អ​គា​រសិ​ក្សា​នៅសា​លា​ប​ឋ​ម​សិ​ក្សា​ស្រែ​កិន​ ​ក្នុ​ងស្រុ​ក​ឱ​រ៉ាល់​ ​ខេ​ត្តកំ​ព​ង់ស្ពឺ​ ​ដែ​ល​​ស្ថា​ប័​ន​ទ​ទួល​ជំ​នួ​យ​គឺ​​ម​ន្ទី​រអ​ប់​រំ​ យុ​វ​ជ​ន​ និ​ង​កី​ឡាខេ​ត្ត​កំ​ព​ង់ស្ពឺ ដែលមានទឹកប្រាក់ ៩២.៤២៥ ដុល្លារ។ ​ថ​វិកា​ចំ​នួ​ន​ ១០០.៣៤៤ ដុល្លារ​ ស​ម្រាប់​គ​ម្រោង​សា​ង​សង់​អ​គារ​សិក្សា​នៅ​សាលា​​ប​ឋម​សិ​ក្សា​ឫ​ស្សីដូ​ច​ ស្ថិ​ត​​​ក្នុ​ងស្រុ​ក​ប្រា​សាទ​ប​ល្ល័ង្ក​ ​ខេ​ត្តកំ​ព​ង់ធំ​ ​ដែ​ល​ម​ន្ទីរ​អ​ប់រំ​ ​យុវ​ជន​ និង​កី​ឡាខេ​ត្ត​កំព​ង់​ធំ​ ​ជាអ្ន​ក​ទ​ទួល​ជំ​​នួ​យនេះ​។​ ចំ​ណែ​ក​​ ថវិកាចំនួន​ ១​៥៦​.១​៥០​ ​ដុល្លា​រ​​ ​សម្រា​ប់​គម្រោ​ង​ដំ​ឡើង​ប្រព័​ន្ធ​ផ្គត់​ផ្គ​ង់ទឹ​ក​ស្អាត​ ក្នុ​ង​ក្រុង​សែន​ម​នោរ​ម្យ​ ​ខេ​ត្ត​មណ្ឌ​ល​គិ​រី ​ដែ​ល​ខា​ង​​រ​ដ្ឋា​ក​រទឹ​ក​ម​ណ្ឌ​លគិ​រីជា​អ្នក​ទ​ទួល​ជំ​នួយ​។ ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម អ៊ូ​អិណុ​ អា​ត់ស៊ូ​ស៊ី​ ឯ​ក​អ​គ្គរាជទូត​​ជប៉ុនប្រចាំ​កម្ពុជា និងអ្នកដំណាងទទួលជំនួញទាំងបីគម្រោង នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា […]

អាន​បន្ថែម