ការវិនិយោគ និងមូលធន
កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ
ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយ CIR នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។ តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។ នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ […]
អានបន្ថែមគម្រោងទឹកស្អាត និងអនាម័យក្រោមកម្ចីធនាគារពិភពលោក ៥៥លានដុល្លា សម្រេចបាន ៣៦%
គិតត្រឹម ខែតុលា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ហើយ។ នេះបើតាមកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងខាងលើ នៅថ្ងៃទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ស្ថិតក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកមានតម្លៃ ៥៥លានដុល្លារ ដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ និងត្រូវបានរំពឹងទុកថា នឹងអាចចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ភក់ពីបង្គន់ជាដើមបានបន្ថែមទៀត។ (អានបន្ថែម) ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ខណៈបានចំណាយពេលអនុវត្តគម្រោងនេះអស់ជាង ៦៦% ហើយ។
អានបន្ថែមស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។ គួរបញ្ជាក់ថា […]
អានបន្ថែមក្រុមហ៊ុនចិនធំមួយ គ្រោងបោះទុន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងនឹងបោះទុនចំនួន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា ខណៈកំពុងសិក្សាពីទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង សម្រាប់ដាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។ ឯកឧត្តម បានបន្តថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលដើមឡើយក្រុមហ៊ុននេះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។ ឯកឧត្តម បានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន […]
អានបន្ថែមកម្ពុជាត្រៀមខ្ចីលុយជាង ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗក្នុងឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីលុយចំនួន ១៧០០លានអេសដេអ៊ែរ (ជាទុនបម្រុងអន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ស្មើនឹងជាង ២,២ពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ កម្ចីទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗដូចខាងក្រោម៖ វិស័យថាមពលចំនួន ១គម្រោងគឺ៖ គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី ៣; វិស័យធារាសាស្ត្រចំនួន ៣ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកផ្នែកខាងក្រោមស្ទឹងសែន ខេត្តកំពង់ធំ, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរទន្លេមេគង្គភាគខាងកើត ជំហានទី ២ នៅខេត្តព្រៃវែងនិងស្វាយរៀង, និងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរ វិស័យកសិកម្ម ជំហានទី ២ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ១៦ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត ជំហានទី ៣, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប (ត្រពាំងធំ-ស្លក្រាម), គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ (ស្ពាន២ កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម), គម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ (ទន្លេបិត ផ្លូវជាតិលេខ ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១), […]
អានបន្ថែមក្រុមហ៊ុន Cart Tire គ្រោងបន្ថែមទុន $២០៨លាន ដើម្បីពង្រីកអាជីកម្មផលិតកង់រថយន្តនៅស្វាយរៀង
ក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គ្រោងបោះទុន ២០៨លានដុល្លារ បន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីពង្រីករោងចក្ររបស់ខ្លួនក្នុងដំណាក់កាលទី៣។ នេះបើតាមកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តាក់ទុនជាង ៥០០លានដុល្លារ រួចមកហើយ ក្នុងដំណើរការផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី១ និងដំណាក់កាលទី២ ព្រមទាំងបង្កើតការងារជូនពលរដ្ឋបានជាង ២ពាន់នាក់ ថែមទៀតផង។ ឯកឧត្តមបានបន្ថែមថា តាមរយៈជំនួបជាមួយតំណាងក្រុមហ៊ុន បានបញ្ជាក់ឱ្យដងថា ក្រុមហ៊ុនគ្រោងនឹងបោះទុនចំនួន ២០៨លានដុល្លារ បន្ថែមទៀត សម្រាប់ពង្រីកផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី៣ ដើម្បីអាចបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ ១.០០០នាក់ ក្រោយបានជួបជាមួយនឹងប្រធានក្រុមហ៊ុន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ គួររំលឹកថា ក្រុមហ៊ុន Cart Tire បានចាប់ផ្តើមសាងសង់រោងចក្រផលិតសំបកកង់យានយន្តដ៏ធំមួយនេះ តំាងពីឆ្នំា២០២១ មកម្ល៉េះ ដែលក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានបោះទុន ៣៥០លានដុល្លារ សម្រាប់ដំណាក់កាលដំបូង៕ (អានបន្ថែម) […]
អានបន្ថែមរដ្ឋគ្រោងបោះមូលបត្រ ១៨០លានដុល្លារ បន្ថែម ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ
រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបតិ្ដនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបោះផ្សាយនេះ ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤.៣៩% នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ចេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយ លក់មូលបត្ររដ្ឋ ចំនួន ២០០លានដុល្លារផងដែរ៕ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា
ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ១០លានដុល្លារ សម្រាប់ការងារវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី
ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៩.៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ។ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នេះ ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកឡើងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនានា។
អានបន្ថែម