ការវិនិយោគ និងមូលធន
១១ខែនេះ កម្ពុជាទទួលបានរោងចក្រ សហគ្រាសចុះបញ្ជីថ្មីបានចំនួន ២០១រោងចក្រ
ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទទួលបានការចុះបញ្ជីបើករោងចក្រថ្មីចំនួន ២០១រោងចក្រ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ខណៈរោងចក្របិទទ្វារ និងផ្អាកបណ្តោះអាសន្ន មានចំនួន ៩៣រោងចក្រ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ មានរោងចក្រសរុប ចំនួន ២.០៨៩ រោងចក្រ ឯកឧត្តម បន្តថា រោងចក្រសរុប មានទុនវិនិយោគសរុប ១៧.៩១៤ លានដុល្លារ កើនឡើង ១០.២៨ភាគរយ ធៀបនឹងរយេៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តមបញ្ចាក់ទៀតថា ការវិនិយោគចុះបញ្ជីនៅក្រសួង ភាគច្រើនជារោងចក្រកម្មន្តសាល។
អានបន្ថែម១៥ថ្ងៃ ខែធ្នូនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៥ មានទុនជាង $២៤៧លាន
ត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១៥ ដើម្បីអភិវឌ្ឍ និងសាងសង់រោងចក្រថ្មីចំនួន១៥ មានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២០ ធ្នូ ២០២៣។ គម្រោងវិនិយោគថ្មីទាំង១៥ នោះរួមមាន៖ ១_គម្រោងវិនិយោគអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ២_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ៣_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ៤_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៥_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៦_គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៧_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៨_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៩_គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ១០_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ […]
អានបន្ថែមរយៈពេល ៣០ឆ្នាំ អឺរ៉ុបផ្តល់ថវិកាជាង ១,៤ពាន់លានដុល្លារ សម្រាប់អភិវឌ្ឃវិស័យសំខាន់ៗនៅកម្ពុជា
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនសរុបហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ដោយឡែក ក្នុងឆ្នាំ២០២៣នេះ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២លានអឺរ៉ូ សមមូលនឹង ៨៨លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមានវិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។ គួរបញ្ជាក់ថា កម្ពុជា និងសហភាពអឺរ៉ុប បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុបក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។
អានបន្ថែមរដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញពីបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ គួរបញ្ជាក់ថា បើតាមជំនួបខាងលើ ក្រុមហ៊ុន Vingroup បានស្នើឡើងនូវគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០ គ្រឿង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
អានបន្ថែម០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%
រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។ ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។ ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។ ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% […]
អានបន្ថែមជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ […]
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា
នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]
អានបន្ថែម១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៧.៤២៦នាក់ ដែលចំណូលនេះកើនឡើង ១០៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដែលក្នុងនោះមានការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមត្ថភាពយេនឌ័រ។ លើសពីនេះ ក្នុងភាពជាដៃគូនេះផងដែរ ADB បានជួយក្នុងគម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
អានបន្ថែម