ការវិនិយោគ និងមូលធន
WB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា
ធនាគារពិភពលោក (World Bank) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥.០០០នាក់ នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជម្រុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ (០៦)ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងជួយធានាដល់ចីរភាពរបស់សេវាទាំងនេះនាពេលអនាគតផងដែរ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណជា ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
អានបន្ថែមជប៉ុនជួយជាង ២៥ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ ក្នុងខេត្តព្រៃវែង និងសៀមរាប
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២៥២,១៣៦ដុល្លារ សម្រាប់ អនុវត្ត “គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង” និង “គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប”។ ជំនួយនេះ ជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន «គូសាណូណិ» ត្រូវបានចុះហត្ថលេខាផ្តល់ដោយលោកឧបទូត តានិណៃ អ៊ិឈិតុម៉ុ និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយនីមួយៗទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន គូសាណូ ជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ (អានបន្ថែម) ដោយឡែក ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី ជប៉ុនក៏បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាតផងដែរ។ (អានបន្ថែម)
អានបន្ថែមជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ៣៥០ពាន់ដុល្លារ សម្រាប់អភិវឌ្ឍវិស័យសំខាន់២ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាត ដល់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តមណ្ឌលគិរី ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានបញ្ជាក់ថា ថវិកាជំនួយនេះ នឹងត្រូវប្រើសម្រាប់ សាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលស្ថាប័នទទួលជំនួយគឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលមានទឹកប្រាក់ ៩២.៤២៥ ដុល្លារ។ ថវិកាចំនួន ១០០.៣៤៤ ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឫស្សីដូច ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជាអ្នកទទួលជំនួយនេះ។ ចំណែក ថវិកាចំនួន ១៥៦.១៥០ ដុល្លារ សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលខាងរដ្ឋាករទឹកមណ្ឌលគិរីជាអ្នកទទួលជំនួយ។ ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកដំណាងទទួលជំនួញទាំងបីគម្រោង នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា […]
អានបន្ថែមកម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ
ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយ CIR នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។ តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។ នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ […]
អានបន្ថែមគម្រោងទឹកស្អាត និងអនាម័យក្រោមកម្ចីធនាគារពិភពលោក ៥៥លានដុល្លា សម្រេចបាន ៣៦%
គិតត្រឹម ខែតុលា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ហើយ។ នេះបើតាមកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងខាងលើ នៅថ្ងៃទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ស្ថិតក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកមានតម្លៃ ៥៥លានដុល្លារ ដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ និងត្រូវបានរំពឹងទុកថា នឹងអាចចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ភក់ពីបង្គន់ជាដើមបានបន្ថែមទៀត។ (អានបន្ថែម) ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ខណៈបានចំណាយពេលអនុវត្តគម្រោងនេះអស់ជាង ៦៦% ហើយ។
អានបន្ថែមស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។ គួរបញ្ជាក់ថា […]
អានបន្ថែមក្រុមហ៊ុនចិនធំមួយ គ្រោងបោះទុន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងនឹងបោះទុនចំនួន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា ខណៈកំពុងសិក្សាពីទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង សម្រាប់ដាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។ ឯកឧត្តម បានបន្តថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលដើមឡើយក្រុមហ៊ុននេះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។ ឯកឧត្តម បានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន […]
អានបន្ថែមកម្ពុជាត្រៀមខ្ចីលុយជាង ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗក្នុងឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីលុយចំនួន ១៧០០លានអេសដេអ៊ែរ (ជាទុនបម្រុងអន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ស្មើនឹងជាង ២,២ពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ កម្ចីទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗដូចខាងក្រោម៖ វិស័យថាមពលចំនួន ១គម្រោងគឺ៖ គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី ៣; វិស័យធារាសាស្ត្រចំនួន ៣ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកផ្នែកខាងក្រោមស្ទឹងសែន ខេត្តកំពង់ធំ, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរទន្លេមេគង្គភាគខាងកើត ជំហានទី ២ នៅខេត្តព្រៃវែងនិងស្វាយរៀង, និងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរ វិស័យកសិកម្ម ជំហានទី ២ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ១៦ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត ជំហានទី ៣, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប (ត្រពាំងធំ-ស្លក្រាម), គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ (ស្ពាន២ កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម), គម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ (ទន្លេបិត ផ្លូវជាតិលេខ ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១), […]
អានបន្ថែមក្រុមហ៊ុន Cart Tire គ្រោងបន្ថែមទុន $២០៨លាន ដើម្បីពង្រីកអាជីកម្មផលិតកង់រថយន្តនៅស្វាយរៀង
ក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គ្រោងបោះទុន ២០៨លានដុល្លារ បន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីពង្រីករោងចក្ររបស់ខ្លួនក្នុងដំណាក់កាលទី៣។ នេះបើតាមកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តាក់ទុនជាង ៥០០លានដុល្លារ រួចមកហើយ ក្នុងដំណើរការផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី១ និងដំណាក់កាលទី២ ព្រមទាំងបង្កើតការងារជូនពលរដ្ឋបានជាង ២ពាន់នាក់ ថែមទៀតផង។ ឯកឧត្តមបានបន្ថែមថា តាមរយៈជំនួបជាមួយតំណាងក្រុមហ៊ុន បានបញ្ជាក់ឱ្យដងថា ក្រុមហ៊ុនគ្រោងនឹងបោះទុនចំនួន ២០៨លានដុល្លារ បន្ថែមទៀត សម្រាប់ពង្រីកផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី៣ ដើម្បីអាចបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ ១.០០០នាក់ ក្រោយបានជួបជាមួយនឹងប្រធានក្រុមហ៊ុន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ គួររំលឹកថា ក្រុមហ៊ុន Cart Tire បានចាប់ផ្តើមសាងសង់រោងចក្រផលិតសំបកកង់យានយន្តដ៏ធំមួយនេះ តំាងពីឆ្នំា២០២១ មកម្ល៉េះ ដែលក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានបោះទុន ៣៥០លានដុល្លារ សម្រាប់ដំណាក់កាលដំបូង៕ (អានបន្ថែម) […]
អានបន្ថែម