ការវិនិយោគ និងមូលធន
រដ្ឋគ្រោងបោះមូលបត្រ ១៨០លានដុល្លារ បន្ថែម ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ
រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបតិ្ដនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបោះផ្សាយនេះ ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤.៣៩% នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ចេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយ លក់មូលបត្ររដ្ឋ ចំនួន ២០០លានដុល្លារផងដែរ៕ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា
ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ១០លានដុល្លារ សម្រាប់ការងារវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី
ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៩.៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ។ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នេះ ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកឡើងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនានា។
អានបន្ថែមរយៈពេល៨ខែ កម្ពុជាអនុញ្ញាតគម្រោងសាងសង់ថ្មីបានជាង ៤ពាន់លានដុល្លារ កើន១៨៦%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគម្រោងដែលទទូលបានការអនុញ្ញាតសាងសង់មានចំនួន ២.៣៦៧គម្រោង ក្រោមទំហំទឹកប្រាក់សរុប ៤.៥៧៥លានដុល្លារ កើនឡើង ១៨៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ២០២៣។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ២០២៣នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន ២.៣៦៧គម្រោង ថយចុះ ១៦ភាគរយ ក្រោមទំហំទឹកប្រាក់ ៤.៥៧៥ លានដុល្លារ កើនឡើង ១៨៦ភាគរយ និងមានផ្ទៃក្រឡាសាងសង់ ១១,៦លានមែត្រការ៉េ កើនឡើង ១៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយឡែក ក្នុងខែសីហា ក្រសួងអនុញ្ញាតគម្រោងសាងសង់បានចំនួន ៣៣១គម្រោង មានផ្ទៃក្រឡាសាងសង់សរុប ៣.៦លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់ ១.៥៥៧លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ និន្នាកាវិស័យសំណង់កំពុងមានសញ្ញាណវិជ្ជមាន និងសកម្មភាពងើបឡើងវិញជាបណ្តើរៗហើយ។ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះបន្តិច ប៉ុន្តែទំហំផ្ទៃក្រឡា និងទំហំទឹកប្រាក់នៃការសាងសង់ បានបង្ហាញសញ្ញាណវិជ្ជាមានច្រើន ដែលនេះមានន័យថា គម្រោងដែលបានសាងសង់នាពេលចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិឌ្ឍន៍ខ្នាតធំ”។
អានបន្ថែមគិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា
ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគប្រមាណ ៧៧គម្រោង […]
អានបន្ថែមចិនប្រកាសបោះទុន ៣ពាន់លានដុល្លារ វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។
អានបន្ថែមក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា
ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ តុលា ២០២៣។ លោក ចូវ ឡី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងវិនិយោគលើគម្រោងចំនួនពីរកម្ពុជា ទី១_គម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង ទី២_អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។ លោកចូវ ឡី បានបន្តដោយបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ព្រមជាមួយនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនទុនវិនិយោគរហូតដល់ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ជាការឆ្លើយតប […]
អានបន្ថែមកូរ៉េជួយរថយន្តសង្គ្រោះបន្ទាន់ ១៥គ្រឿង ដល់កម្ពុជា ដើម្បីបំពេញតម្រូវការទូទាំងប្រទេស
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យកយកា (KOICA) បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន១៥គ្រឿង ដល់កម្ពុជា ដើម្បីឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ នេះបើតាមពិធីប្រគល់-ទទួលក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ បានឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននឹងកំពុងជួយដល់មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសកម្ពុជា ដូចជាអគារពេទ្យភ្នែក អគារត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង អគារថែទាំសុខភាពមាតា និងទារក ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងសមត្ថភាពបុគ្គលិកសុខាភិបាល។ គួរបញ្ជាក់ថា ការផ្តល់ជូននេះ ស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ នៃគម្រោង “ODA KOREA: Building TRUST (Transparency, Resilience, Unity and Safety Together)” តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យ […]
អានបន្ថែម៩ខែ កម្ពុជាទាក់ទាញវិនិយោគបានជិត ២០០គម្រោង តម្លៃជាង ៣,៧ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មីចំនួន ១៩១ គម្រោង ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ កើនឡើងពី១៥០គម្រោង ដែលបានចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មី មានទុនវិនិយោគសរុបប្រមាណ ៣ ៧៦៥ លានដុល្លារ កើនឡើងពី ៣.៤៥៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះបានបង្ហាញថា គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥០គម្រោង មានទុនវិនិយោគសរុប ៦៣៩លានដុល្លារ និងគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤១គម្រោង មានទុនវិនិយោគសរុប ៣.១២៥ លានដុល្លារ។ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ ១,៦ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ៣២ពាន់កន្លែង។ វិនិយោគប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកវិនិយោគពីបរទេសធំជាងគេនៅកម្ពុជា ដែលរួមចំណែប្រមាណ ៧៦ភាគរយ នៃទុនវិនិយោគសរុប ក្នុងរយៈពេល៩ខែ។ វិនិយោគផ្សេងទៀត មានវិនិយោគក្នុងស្រុក ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី វៀតណាម កូរ៉េ ថៃ សហរដ្ឋអាមេរិក […]
អានបន្ថែម