៩ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៤លានដុល្លារ

រយៈពេល ០៩ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៤.៩៥៥.៣៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៥៣៩.៥៦១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣៦៥,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨៦៣.៤៦៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០៤៨​នាក់ ដែលចំណូលនេះកើនឡើង ៧៤,០៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

AIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm_el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ “កំណើនប្រកបដោយចីរភាពនៅក្នុង ថវិការណ៍សេដ្ឋកិច្ចសាកលដ៍លំបាកមួយ (Sustainable Growth in a Challenging Word)” ។ ជាមួយគ្នានេះ គម្រោងមានគោលបំណងដូចជា (១) លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ (២) ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង (៣) លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា ឡាវ […]

អាន​បន្ថែម

ADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ឥណទានចំនួន ១០០លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញសេដ្ឋកិច្ចអនាគត ដែលគ្រោងចំណាយថវិការសរុប ១៣១,៣០លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងអនាគត តាមរយៈការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការការងារ។ ក្រៅពីនេះ កម្ចីចំនួន ៤០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដែលផ្តោតជាសំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (១)_ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, (២)_ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង (៣)_ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ […]

អាន​បន្ថែម

ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ ​គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)

អាន​បន្ថែម

គិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ

គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។​ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី,​ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និង ក្រុមហ៊ុន LATE […]

អាន​បន្ថែម

ក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន Cambodia​Agricultu​ral​ Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ក្រុមហ៊ុន Panagri International Farm Co,Ltd និងក្រុមហ៊ុន Century Group Co, ltd។ ថ្លែងក្នុងពិធីខាងលើ លោក ZHAO SHUJIE  ប្រធានក្រុមហ៊ុន បានលើកឡើងថា ដំណាក់កាលទី១ នៃគម្រោងនេះ គឺនឹងបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម។ លោកបានបន្តថា សម្រាប់ទីផ្សារធំនាំចេញ គឺនៅប្រទេសចិន […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។ កិច្ចព្រមព្រៀងឥណទានសម្បទានក្នុងក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១ភាគរយ និងក្របខ័ណ្ឌពហុភាគី​មានប្រមាណ ៤៩ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មផងដែរ។ បើតាមរបាយការណ៍ដដែល គិតត្រឹមបំណាច់ត្រីមាសទីពីរឆ្នាំ២០២៣ ដោយគិតទាំងបំណុលមរតកផង កម្ពុជានឹងមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ប៊ីលានដុល្លារ។​

អាន​បន្ថែម

៨ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៣លានដុល្លារ

៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៣.០៩១.៩៣១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤៩៨.៥១៣នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១៩,៥៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៧៧៤.​៥៨៦​ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥៩.១៤៨​នាក់ ដែលចំណូលនេះកើនឡើង ១៥៨,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

នាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស

នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។ នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគ​ម​ន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ។

អាន​បន្ថែម

ឥណ្ឌាជួយកម្ពុជាជាង ៤០ម៉ឺនដុល្លារ បោសសម្អាតមីនលើផ្ទៃដីជាង១លានម៉ែត្រក្រឡា នៅកោះកុង

រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤២៦.៧០៩ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង​លោកជំទាវ​ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស ដោយសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន)។ ឯកឧត្ដមបានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១.៩៧២.០៩១ ម៉ែត្រក្រឡា ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦.៧០៩ ដុល្លារអាមេរិក។ គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩ គ្រួសារ ស្មើនឹង ៨៦.៣៦៧ នាក់។ ឯកឧត្ដម​បណ្ឌិត […]

អាន​បន្ថែម