អាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម្ពុជា និងអាមេរិក ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ បន្ថែមពីនេះ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។ គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា […]

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជនសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រថ្មី១១ តម្លៃសរុបជិត ១៦៨លានដុល្លារ នៅខេត្តក្រុង៦

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគ ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៤ សីហា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ១-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។ ២-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប […]

អាន​បន្ថែម

ផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា

E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង​ បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។​ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់គ្នាត្រីភាគី ជាមួយក្រុមហ៊ុន Saisons Brother Holding Corp ជាក្រុមហ៊ុនផ្សារលក់រាយមានមូលដ្ឋានៅរាជធានីភ្នំពេញ និងក្រុមហ៊ុនស្ថាបត្យកម្មកូរ៉េខាងត្បូង Hanlim Architecture Group ដើម្បីដំណើរការបើកហាងទំនិញលក់រាយនៅកម្ពុជា។​ នាយកគ្រប់គ្រោង E-Mart 24 Inc លោក Choi Eun Yong លើកឡើងថា “យើងនឹងរួមកម្លាំងគ្នាដើម្បីដំណើរការ E-Mart 24 នៅកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងទីផ្សារដ៏មានសក្ដានុពលមួយនេះ ហើយយើងក៏នឹងបន្តពិនិត្យដើម្បីអនុវត្តពង្រីកខ្លួនរបស់ E-Mart 24 ទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ”។

អាន​បន្ថែម

អឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេច​ក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ នៅកម្ពុជា។ បន្ថែមពីនេះ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប នឹងចូលរួមកិច្ចប្រជុំលើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។ គួរបញ្ជាក់ថា រយៈពេល ៤ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយ និងកម្ចីសរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់កាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គួរកត់សម្គាល់បន្ថែមថា ភាពជាដៃគូរវាងកម្ពុជា-សហភាពអឺរ៉ុបនេះ បានជួយកម្ពុជាជាច្រើនដូចជា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍនវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសម្អាតគ្រប់មីនជាដើម។

អាន​បន្ថែម

ថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា  ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម

គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk កាលពីថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Voratat Tantimongkolsuk បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ដោយឡែកកាលពីដើមឆ្នាំ២០២៣ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ លោក បានឱ្យដឹង​បន្ថែមថា គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ […]

អាន​បន្ថែម

កម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ

កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមក៏បានបញ្ជាក់ថាកម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្ត NDC ដែលសំដៅការអនុវត្តនូវគម្រោងការពារការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការថវិកាចាប់ពី ៥០០លានដុល្លារ រហូតដល់ ១,៨ពាន់លានដុល្លារ សម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ដើម្បីជួយសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

អាន​បន្ថែម

អាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣

អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ​ ដល់អង្គការស៊ីម៉ាក់​ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕

អាន​បន្ថែម

ADB ជួយកម្ពុជា ១០០លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យា

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចី ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនកម្លាំងពលកម្ម តាមរយៈការកែទម្រង់ និងការវិនិយោគ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះ អនុកម្មវិធីដំបូង នៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយពង្រឹងនូវធនធានមនុស្ស ផ្តោតទៅលើការអភិវឌ្ឍជំនាញផ្សេងៗ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈ​យុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។ លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។ ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ  និងចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញ […]

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបោះបណ្ណបំណុលបាន ២៧លានដុល្លារ ស្មើនឹង ១៣,៥% នៃផែនការ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបោះបណ្ណបំណុលបានចំនួនសរុបប្រមាណ ២៧លានដុល្លារ ស្មើនឹង ១៣.៥% នៃផែនការ ដែលគ្រោងបោះឱ្យបាន ២០០លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងពត៌មាន បានបន្តឱ្យដឹងថា ការបោះផ្សាយបណ្ណបំណុលនេះ ធ្វើឡើងតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះ តាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆមាសដំបូងឆ្នាំ២០២៣ ការដេញថ្លៃសញ្ញាបណ្ណបំណុលរបស់រដ្ឋប្រព្រឹត្តទៅចំនួន ៦ដង ដែលមានទឹកប្រាក់ប្រមាណ ១១២ពាន់លានរៀល ស្មើនឹងប្រមាណ ២៧លានដុល្លារ។ បណ្ណបំណុលរបស់រដ្ឋនេះ មិនត្រឹមតែសម្រាប់ចាត់ចែងលើការចំណាយប្រចាំឆ្នាំប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការលើកស្ទួយវិស័យមូលបត្រនៅក្នុងប្រទេសផងដែរ ហើយនេះជាឆ្នាំទី២ហើយ ដែលរដ្ឋបានបោះបណ្ណបំណុលនេះ។ គួរបញ្ជាក់ថា អ្នកវិនិយោគក្នុងវិស័យបណ្ណបំណុលរបស់រដ្ឋ នឹងទទួលការកាត់កងចំនួន ៥០% នៃពន្ធកាត់ទុក លើកម្រៃដែលទទួលបានពីការកាន់កាប់ និងការលក់ដូរបណ្ណបំណុល និងការលើកលែងលើពន្ធមូលធនពីការទិញ និងជួញដូរបណ្ណបំណុលរយៈពេល ៣ឆ្នាំ។

អាន​បន្ថែម

ចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា

ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។​ ឯកឧត្តមបណ្ឌិត  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទី៧ រួច កម្ពុជានឹងទទួលបានបណ្តាវិនិយោគិនថ្មីៗមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដូចជា វិស័យបច្ចេកវិទ្យាទំនើប និងការបង្កើតរោងចក្រផលិតបន្ទះឈីប។ ឯកឧត្តមបណ្ឌិត ថ្លែងថា៖ “កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Minibea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ និងផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យបណ្តាក្រុមហ៊ុនធំៗ។​ បន្ថែមពីលើនេះ យើងនឹងមានក្រុមហ៊ុនយក្សធំៗមកពីកូរ៉េ និងចិន កំពុងសិក្សាលទ្ធភាពនៃការវិនិយោគក្នុងការផលិតបន្ទះឈីបនៅកម្ពុជា” ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅអាចជំរុញនូវចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។  

អាន​បន្ថែម