ការវិនិយោគ និងមូលធន
កម្ពុជារកចំណូលបានជាង ១០លានដុល្លារ ពីការចម្រាញ់មាស ៦,៧តោននៅមណ្ឌលគិរី
គិតពីចាប់ពីដំណើរការរហូតមកទល់នឹងខែមិថុនា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦.៧២៧,៧០គីឡូក្រាម ខណៈក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។ នេះបើតាមកម្មវិធីទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត ២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក។ (អានបន្ថែម) ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់ការប៉ាន់ស្មានក្នុងរយៈពេល៨ឆ្នាំដំបូង។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន […]
អានបន្ថែមត្រីមាសទី១ ២០២៣ មានក្រុមហ៊ុន៩ មានទុនជាង ១,៨ពាន់លានដុល្លារ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា
គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចំនួន៩ មានទុនសរុប ៧,៦១ទ្រីលានរៀល ស្មើនឹង ១,៨៨ ប៊ីលានដុល្លារអាមេរិក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ត្រឹមចុងត្រីមាសទី១ នេះ ទំហំជួញដូរក្នុងទីផ្សារមូលបត្រកម្មសិទ្ធសរុបចំនួន ៥,៤៧ លានភាគហ៊ុន មានការថយចុះ ៧,៥៨% និងមានតម្លៃជួញដូរសរុប មានប្រហែល ៤៩, ៩៩២, ៨១ លានរៀល (ប្រហែល ១២,៣៣ លានដុល្លារ) បានថយចុះ ៣,៣១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ក្នុងនោះ ទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩០, ៤៥% និងទីផ្សារកំណើនមានចំនួនប្រហែល ៩,៥៥% នៃទំហំជួញដូរសរុប។ គួរបញ្ជាក់ថា ថ្មីៗនេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើទីផ្សារគោលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក។ ដោយឡែក […]
អានបន្ថែមក្រុមហ៊ុនដ៏ធំ១មកពីក្វាងចូវប្រទេសចិន ចង់វិនិយោគផលិតសំបកកង់រថយន្តនៅកម្ពុជា
ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍ចង់មកវិនិយោគផលិតសំបកកង់យានយន្តនៅកម្ពុជា។ នេះបើតាមជំនួបឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ដោយឡែក ភាគីក្រុមហ៊ុន Wanli Tire Corporation Limited បានឱ្យដឹងដែរថា កម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញបំផុត សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនលោក។ ទន្ទឹមនឹងនេះ ជាមួយនឹងគោលបំណងនៃការវិនិយោគខាងលើ នឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅផងដែរ។ គួររម្លឹករថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម) _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ […]
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)
រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរណ៍ទាំងសងខាងហើយ កាលពីអំឡុងខែមករា ដែលបានចំណាយថវិកាប្រមាណជាង ២៦០លានដុល្លារអាមេរិករួចមកហើយ។ (អានបន្ថែម) ក្រៅពីកម្ចីសម្រាប់ធ្វើផ្លូវជាតិខាងលើ ជប៉ុនក៏បានផ្តល់ជំនួយទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ផងដែរ។
អានបន្ថែម៤ខែដំបូង-២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេស ៦៥គម្រោង មានទុនជិត ៦០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការវិនិយោគផ្ទាល់ពីប្រទេសចិនមានទំហំធំជាងគេ និងតែងតែឈរនៅលំដាប់ទី១ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាស្ទើរគ្រប់ឆ្នាំ។ ឯកឧត្តម ជា វុទ្ធី លើកឡើងថា ៖ “តួលេខនេះបង្ហាញច្បាស់ថា ការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា “។ ឯកឧត្តមបន្តថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំងរបស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំ ២០២២ កន្លងមក CDC បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ១៨៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ […]
អានបន្ថែម៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាប្រមូលបានជាង ១៤លានដុល្លារពីការលក់សំបុត្រទស្សនាអង្គរវត្ត
ត្រឹមរយៈពេល០៤ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៤.០៣១.២០៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៩៨.៩៩៨នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៩៣៧,៣៤ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់ ដែលចំណូលនេះកើនឡើង ៤៣៩,២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដោយឡែក ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ រដ្ឋអនុញ្ញាតអាចឱ្យធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃបាន។ (អានបន្ថែម) ថ្មីៗនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះទេ។ (អានបន្ថែម)
អានបន្ថែមWorld Bank គាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ២០២៣។ ធនាគារពិភពលោកបានលើកឡើងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។ គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។ លោកស្រី ម៉ារីយ៉ាម […]
អានបន្ថែមត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង
គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។ ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា […]
អានបន្ថែមJICA គ្រោងជួយកម្ពុជា ១៦៧លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវជនបទជាង ៥០០គ.មនៅភាគពាយ័ព្យ
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១៦៧លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គីឡូម៉ែត្រ គ្រប់ដណ្ដប់លើខេត្តគោលដៅចំនួន៤ ក្នុងភាគពាយ័ព្យ ប្រទេសកម្ពុជា។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ្លូវល្បាយក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥២៩ គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ៧០ម៉ែត្រ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៣។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទខាងលើនេះ គ្របដណ្ដប់លើភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ហើយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារ ដោយមានក្រសួងអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករ ។ លោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើសុំជ្រើសរើសទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ […]
អានបន្ថែម