ការវិនិយោគ និងមូលធន
មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា ៤,៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៣១
គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាចំនួន ៤,៦ពាន់លានដុល្លារអាមេរិក លើគម្រោងវិស័យសាធារណៈចំនួន ៣៣១ ក្នុងរូបភាពជាកម្ចី ជំនួយ និងជំនួយបច្ចេកទេស។ នេះបើតាម ADB Member Fact Sheet 2022 ដែលចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៣។ ដោយឡែកក្នុងឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់កម្ចី ៣៧៣លានដុល្លារអាមេរិកមកកម្ពុជាដើម្បី៖ ជួយពង្រឹងប្រព័ន្ធសុខាភិបាល រួមមានការទទួលបានវ៉ាក់សាំង និងសុខភាពកម្មករចំណាកស្រុក (អានបន្ថែម) សម្រាប់អភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ក្នុងវិស័យអប់រំ ជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងបសុសត្វនៅកម្ពុជា (អានបន្ថែម) ពន្លឿនការផ្ទេរថាមពលប្រកបដោយចីរភាប (អានបន្ថែម) ជំរុញការប្រកួតប្រជែងអន្តរជាតិ (អានបន្ថែម) ក្នុងឆ្នាំ២០២២ដដែល ADB ក៏បានផ្តល់ជំនួយសរុប ៥២,២៥លានដុល្លារអាមេរិក រួមទាំងសហហិរញ្ញប្បទាន ១២,៧លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាសម្រេចនូវគោលនៅអភិវឌ្ឍប្រកបដោយចីរភាព ជួយពន្លឿនការផ្ទេរថាមពលស្អាត និងលើកកម្ពស់យេនឌ័រ។ ក្រៅពីនេះ ADB បានអនុម័តនូវជំនួយបច្ចេកទេសចំនួន ៣,១លានដុល្លារអាមេរិក ដើម្បីកំណែទម្រង់នយោបាយ ការអភិវឌ្ឍសមត្ថភាព […]
អានបន្ថែមក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd បានសម្ពោធបើកដំណើរការផ្លូវការនូវរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ […]
អានបន្ថែមចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ
អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន […]
អានបន្ថែមកម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ
ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន OCIC។ លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big c នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។ លោកស្រីបន្ត គោលដៅនៃការបង្កើតទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបបំផុតរបស់រាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកំសាន្ត និងធ្វើពាណិជ្ជកម្មនៅនឹងកន្លែងតែមួយតែម្តង។ ជាមួយគ្នានេះដែរ លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប big C ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើផ្សារទំនើប […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបោះទុនជាង ១០លានដុល្លារសង់រោងចក្រធំៗ២ នៅខេត្តកណ្តាល
ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រធំៗពីរ មានតម្លៃសរុប ១០,៤លានដុល្លារ នៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី២៤ មេសា ២០២៣។ គម្រោងទាំងពីរនេះរួមមានដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ ២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២.៩៦៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបង្កើតកសិដ្ឋានចិញ្ចមគោខ្នាតយក្ស១ ម្លៃជាង ៧៣លានដុល្លារ នៅក្រចេះ
ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោដ៏ធំមួយ នៅខេត្តក្រចេះ និងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) មួយទៀត នៅខេត្តព្រះវិហារ ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី១៧ មេសា ២០២៣។ តាមប្រភពដដែលបានបង្ហាញថា គម្រោងដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” ដែលធ្វើការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ មានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។ ជាមួយគ្នានេះដែរ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា “RITHY RUBBER (CAMBODIA) CO., LTD” ដើម្បីបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២៣៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច […]
អានបន្ថែមគម្រោងសង់រោងចក្រផលិតបន្ទះសូឡា និងសម្ភារផ្សេងៗតម្លៃ ៣៦,២លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៣៦,២លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន៤ នៅខេត្តកណ្តាល កំពង់ស្ពឺ និង ត្បូងឃ្មុំ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។ ២- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ។ ៣- “MENG FENG PACKAGING (CAMBODIA) […]
អានបន្ថែមវិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៣នេះ
គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ចកម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបានចុះបញ្ជីកើនឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពីវិនិយោគិនបរទេស។ ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមេសា។ យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥លានដុល្លារ និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជាង ១.៨០០ លានដុល្លារ។ ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩។ ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត […]
អានបន្ថែម