ការវិនិយោគ និងមូលធន
បារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០ លានអឺរ៉ូ ទៅ ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។ នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោកជំទាវMarie-Helene LOISON អនុប្រធានប្រតិបត្តិរបស់ AFD ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកជំទាវបានបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ និងសហការលើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២–២០២៦ សម្រាប់កម្ពុជា។ ជាមួយគ្នានេះដែរ AFD ក៏បានផ្តល់ហិរញ្ញប្បទានចំនួន ២៥លានអឺរ៉ូ នឹងចាក់បំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់។ គួរបញ្ជាក់ថា កម្មវិធី RID4CAM នេះ មានគោលដៅផុ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍបណ្តាញផ្លូវថ្នល់ក្នុងខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាលនៃប្រទេស ដែលមានចំនួនប្រជាជនច្រើន និងងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែរ។ […]
អានបន្ថែមជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៨៦ លានយ៉េន (ជាង ៣០ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ កន្លងមក ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន លើលិខិតប្តូរសារម្តងរួចមកហើយ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តរយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គួររម្លឹកថា គម្រោងនេះមានគោលបំណងរក្សាឱ្យបាននូវស្ថិរភាពក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ (អានបន្ថែម)
អានបន្ថែមតើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?
រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗសរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]
អានបន្ថែមខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ
ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលតាម សាខាគយបានរាយការណ៍ នៅក្នុងខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ”។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។ ឯកឧត្តមបានបន្តថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ ពាន់លានរៀល៕
អានបន្ថែម៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ
រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក្នុងឆ្នាំ២០២២ ប្រមូលបានចំនួន ២,១៩លានដុល្លាផងដែរ។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារប្រមូលចំណូលពន្ធអាករ និងកម្រៃផ្សេងៗ ដែលប្រមូលបានពីការបង់ពន្ធ និងការបង្ក្រាបទំនិញគេចវេសពន្ធ ក្នុងខេត្តសរុបបានចំនួន ១៧,៧៤លានដុល្លាដុល្លារ។ ដោយឡែក ចំណូលពន្ធដារខេត្តសរុប មាន ២៩,៦៩លានដុល្លារ ក្នុងនោះបានចូលជាចំណូលថវិកាថ្នាក់ជាតិចំនួន ១៣លានដុល្លារ និងចំណូលចូលថ្នាក់ក្រោមជាតិចំនួន ១៦,៦៩លានដុល្លារ។ ជាមួយគ្នានេះដែរ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ ក្នុងខេត្តសរុបចំនួន ៨៦.៦៤៣សេវា ដែលទទួលបានចំណូលសរុប ២,០២លានដុល្លារ៕
អានបន្ថែមកូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣
សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលប្រចាំឆ្នាំផងដែរ។ ទាក់ទិននិងកិច្ចការរំដោះមីននេះដែរ […]
អានបន្ថែមតើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា «លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ»។ ឯកឧត្តមបន្តថា ទំហំនៃទឹកប្រាក់វិនិយោគខាងលើបានគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តមបន្ថែមទៀតថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ សម្រាប់កម្ពុជានឹងផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក៕
អានបន្ថែមសម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៃថវិកា ដូច្នេះរដ្ឋាភិបាលរំពឹងថា កំណើននៃថវិកាជាតិនេះនឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឍន៍ប្រទេស ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី២០ ខែមីនា ២០២៣។ សម្តេចតេជោបានលើកឡើងថា កាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ សម្តេចតេជោបន្តទៀតថា៖ “សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯងបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស”។ សម្តេចតេជោបន្ថែម ប៉ុន្តែបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបផង។ យោងតាមសម្តេចតេជោ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ គួររម្លឹកដែរថា គម្រោងកសាងផ្លូវ ស្អាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវបានកសាងឡើង នៅក្រោមថវិកាជាតិ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុប ២០៩.១៩៧ដុល្លារអាមេរិក សម្រាប់គម្រោងសង់ស្ពាន និងផលិតកម្មមាន់ស្រែ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ក្នុងនោះ ជំនួយជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវផ្តល់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយជំនួសឱ្យស្ពានឈើបច្ចុប្បន្នដែលពុកផុយ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១ម៉ឺន៣ពាន់នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជនទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខ។ ដោយឡែកជំនួយ ១០៨.៨០៣ដុល្លារអាមេរិកផ្សេងទៀត គឺសម្រាប់គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដោយគម្រោងនេះ នឹងត្រូវតម្លើងបរិក្ខារចិញ្ចឹមមាន់ និងជួសជុលរោងសម្រាប់កសិករចិញ្ចឹមមាន់។ បន្ថែមពីនេះ គម្រោងនេះ នឹងជំនួយបច្ចេកទេសពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងសហគមន៍ កសិកម្មលើផ្នែកជំនាញ និងចំណេះដឹងបច្ចេកទេសចិញ្ចឹមមាន់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ការអនុវត្តន៍អនាម័យ ដើម្បីបង្កើនប្រាក់ចំណូល។ គួរបញ្ជាក់ថា ថ្មីៗនេះ ជប៉ុនក៏បានបានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន […]
អានបន្ថែម២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ៤៤៦ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ១០៥ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១៣៨ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៦៨លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ១០៣លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២.១៣៧ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩,៩៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង […]
អានបន្ថែម