ការវិនិយោគ និងមូលធន
កូរ៉េផ្តល់កម្ចី ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពខ្សែបញ្ជូនអគ្គិសនីនៅព្រះសីហនុ
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ ៧០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងពង្រឹងសមត្ថភាពបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចេះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឥណទានសម្បទាននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។
អានបន្ថែមកម្ពុជាបានកម្ចីជិត ២ពាន់លានដុល្លារ ពីកូរ៉េ ក្នុងនោះជាង ២៤៥លានដុល្លារ សម្រាប់សង់ស្ពានអរិយក្សត្រ
រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន០២ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្នុងនោះដែរកម្ចីចំនួន ៧០លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ដោយឡែក រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់កម្ចីចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលនឹងចូលរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អានបន្ថែមរដ្ឋនឹងបន្ថែម ១០០លានដុល្លារ ដល់ធនាគារSME ខណៈធ្លាប់ផ្តល់ ៤២៣លានដុល្លារ រួចមកហើយ
រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានអាមេរិក បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) នៅក្នុងឆ្នាំ២០២៣ ខណៈដែលធ្លាប់បានផ្តល់ឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិករួចមកហើយ។ នេះបើតាមសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នោថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកា ១០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។ កន្លងមក លោកបានកត់សម្គាល់ឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការហិរញ្ញប្បទានច្រើនសម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ SME Bank ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូចនិងមធ្យមចំនួន ៣១៦៥មូលដ្ឋាន ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្ត២
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១៨៦ ៨៥៦ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាងលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichitomo) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន ៩៩២១២ ដុល្លារអាមេរិក។ លោកបន្ថែមថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។ ដោយឡែក ថវិកាចំនួន ៨៧៦៤៤ ដុល្លារអាមេរិក នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន ៣ ដែលរងការខូចខាតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈបច្ចុប្បន្ននេះ បរិក្ខារធារាសាស្ត្រដែលរងការខូតខាតមិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៤.៥០០នាក់ […]
អានបន្ថែមជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក លើការសាងសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ជប៉ុននឹងជួយសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ ក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣
រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លានដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។ គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផសស។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ […]
អានបន្ថែមត្រីមាសទី៣-២០២២ គម្រោងសាងសង់មានចំនួន១១៧៥ ខណៈគម្រោងវិនិយោគសរុបចំនួន ៥២គម្រោង
នៅត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋបានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង កើនឡើង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ ក្នុងនោះមានការកើនឡើង នៃគម្រោងប្រភេទសំណង់លំនៅឋានភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍ ។ ទន្ទឹមនេះដែរ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រ ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើននៃការផ្តល់ឥណទានលើវិស័យសំណង់ក៏បានបន្តកើនឡើងផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី៣ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួនសរុប ៥២គម្រោង បានកើនឡើង ៥គម្រោង ស្មើនឹង១០,៦% និងទុនវិនិយោគសរុបចំនួន ៤៦០,៨ លានដុល្លារអាមេរិក បានកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គួបញ្ជាក់ដែរថា ការកើនឡើងនេះ គឺដោយសារកំណើនគម្រោងការវិនិយោគលើការផលិតបន្ទះសូឡា ការសាងសង់ មន្ទីរពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
អានបន្ថែមត្រឹមត្រីមាសទី៣-២០២២ ឥណទានក្នុងវិស័យសំណង់-អចលនទ្រព្យកើនឡើង ១៩.១%, ៣៤.១%
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ឥណទានដែលផ្តល់ដោយធនាគារលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ១៧៥៤៣.៨៦ ប៊ីលានរៀល ស្មើនឹង ៤.២៨ពាន់លានដុល្លារអាមេរិក កើនឡើង១៩.១% ខណៈវិស័យអចលនទ្រព្យមានប្រមាណ ៤៣៦៥៧.៩៥ ប៊ីលានរៀល ស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក កើនឡើង៣៤.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ យោងតាមរបាយការដដែលបានបង្ហាញថា សម្រាប់វិស័យអចលនទ្រព្យត្រូវបានបែងចែកជាពីរ ទី១_កម្ចីលើការជួញដូរអចលនទ្រព្យមានទឹកប្រាក់ប្រមាណ ១៧២១៧.៧៣ ប៊ីលានរៀល ស្មើនឹងជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៣៥.៨%។ ទី២_កម្ចីក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួនទឹកប្រាក់ប្រមាណ ២៦៤៤០.២២ ប៊ីលានរៀល ស្មើនឹងជាង ៦ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ ១៧០៦.២៣ ប៊ីលានរៀល ស្មើនឹងជិត ៤១៦លានដុល្លារអាមេរិក កើនឡើង៣៥.១%។ រីឯស្ថានភាពពាណិជ្ជកម្មវិញ របាយការណ៍បានបង្ហាញថា ការនាំចូលគ្រឿងសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មានចំនួនទឹកប្រាក់ប្រមាណ ៤២១.៦០លានដុល្លារអាមេរិក ដែលថយចុះប្រមាណ -៤.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែនដុល្លារអាមេរិក ដល់កម្ពុជាក្នុងការសាងសង់ហេដ្ឋារចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លានដុល្លារអាមេរិក) និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លានយ៉េន គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លានយ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក) បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
អានបន្ថែម