ឆ្នាំនេះក្រសួងដែនដីរកចំណូលចូលរដ្ឋបានជិត ៩០លានដុល្លារ

ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧,​១៣៩,៨៩៦,០៥០ រៀល ស្មើនឹងជិត ៩០លានដុល្លារអាមេរិក ថយចុះប្រមាណ ២២,២៦ភាគរយ ធៀបនឹងឆ្នាំ២០២១​។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ចំណូលរបស់រដ្ឋបាលកណ្ដាលរកបានចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល រួមជាមួយនឹងចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល។ គួរបញ្ជាក់ថា គិតពីពេលចាប់ផ្តើមអនុវត្តឆ្នាំ១៩៩៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមាន​ចំនួន៤ ៤៧៦ ៤៤៦ ០៧០ ៥៨៩រៀល ស្មើនឹងជាង ១ពាន់លានដុល្លារ (ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យចំនួន ៣ ៧០៣ ៩១៤ ៦៨៤ ៩១៩រៀល។ កន្លងមក ក៏ធ្លាប់មានការបញ្ជាក់ពីកឧត្តម […]

អាន​បន្ថែម

ក្នុងឆ្នាំ ២០២២ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣៨០០ គម្រោង តម្លៃជាង២ពាន់លាន

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ របាយការណ៍ដដែល បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។ ដោយឡែកទុនវិនិយោគក្នុងគម្រោងទាំងនេះក្នុងឆ្នាំ ២០២២ មានសរុប ជាង ២,៦ ពាន់លានដុល្លារ. ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១,៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានទុនវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងទុនវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានទុនវិនិយោគប្រមាណ២២២លានដុល្លារ។ ដោយឡែក សំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានទុនវិនិយោគប្រមាណ១៤៩លានដុល្លារ។ គួរបញ្ជាក់ដែរថា […]

អាន​បន្ថែម

ADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាមេរិ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោង និងកម្មវិធីចំនួន ០៦រួមមាន៖ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល៖ ក្នុងគោលបំណងគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដើម្បីជំរុញកំណើ​នសេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបូន។ (អានបន្ថែម) គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព៖ មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ។ (អានបន្ថែម) គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ៖ មានគោលបំណង ០២ រួមាន ទី១.លើ​កកម្ពស់ផលិតភាព គុណភាព ពាណិជ្ជកម្ម ពិពិតកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបស្សសត្វស្រប និងទី២.លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈ​បរិស្ថាន។ (អានបន្ថែម) គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ៖ មានគោលបំណងលើកកម្ពស់ការទទួលបាន សេ​វាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន។ (អានបន្ថែម) […]

អាន​បន្ថែម

WB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ

ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា​ក្នុងការស្តារ​សេដ្ឋកិ​ច្ច​​​​ឱ្យ​​ងើបឡើងកាន់តែមាន​ភាពធន់ បន្ទាប់​ពីរងការ​ប៉ះ​ទង្គិច​ពី​​វិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ឥណទាននេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់ជួយ​ដល់ប្រទេសក្រីក្រ ដោយបានចាក់បន្ថែមទៀតលើហិរញ្ញប្បទានចំនួន ២០០លានដុល្លារអាមេរិក ដែលធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២១ កន្លងមក។ បើតាមការបញ្ជាក់របស់ WB សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​កសរុបបានធ្លាក់ចុះដល់ -៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំង​លើកដំបូងក្នុង ​រយៈពេល ៣០ឆ្នាំចុង​ក្រោយនេះ​។ ក្រៅពីវិបិត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ពីសង្រ្គាមដែលនៅតែបន្តមាន​​ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តា​ទាំង​អស់​នេះ​ នឹងជះឥទ្ធិពល​មិន​ល្អ​មកលើ​ទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ក្រៅពីនេះ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងចំនួន ២,៨ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល ៤៦០ ០០០នាក់ ឱ្យ​ធ្លាក់ក្នុងភាពក្រីក្រវិញ​។ ជាមួយនឹងឥណទាននេះ វានឹងជួយទ្រទ្រង់​​ដល់​កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់​ផ្សេងទៀត​នឹងបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃ​គូរវាង​ផ្នែក​​សាធារណៈនិងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក។ មួយផ្នែកទៀតនោះ វានឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច […]

អាន​បន្ថែម

អាស៊ានត្រូវការទុនប្រមាណ ២០០០ ប៊ីលានដុល្លារ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

សហគមន៍អាស៊ាន ត្រូវការទុនវិនិយោគប្រមាណ ២០០០ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្នរហូតដល់ទៅឆ្នាំ២០៣០ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការតភ្ជាប់នេះ មានសារៈសំខាន់នៃការជំរុញការធ្វើសំយោគឱ្យបានខ្លាំងក្លារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ី។ ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញនូវទំនុកចិត្តថា ចំពោះថវិកាចំនួន ១០ប៊ីលានអឺរ៉ូរបស់សហភាពអឺរ៉ុប ដើម្បីអនុវត្ត «ច្រកចេញចូលសកលរបស់សហភាពអឺរ៉ុប» នឹងរួមចំណែកដល់ផែនការសហគមន៍កិច្ចអាស៊ានឆ្នាំ២០២៥ផងដែរ​។ ដោយឡែក សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ានវិញ ត្រូវបានគេរំពឹងទុកថានឹងជួយបន្ថែមកំណើនទឹកប្រាក់ប្រមាណ ១០០០ ប៊ីលានដុល្លារអាមេរិក ទៅក្នុងផលិតផលក្នុងស្រុកសរុបពីឆ្នាំ២០២០ ដល់២០៣០។ រូបភាពដោយ southeastasiainfra

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយបន្ថែមជាង ៥០ម៉ឺនដុល្លារ ដើម្បីជួសជុលប្រាសាទបាយ័ន

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមចំនួន ៥២០ ៨៤៧ ដុល្លារអាមេរិក ដើម្បីអភិរក្ស និងជួសជុលប្រាសាទបាយ័ន ខណៈធ្លាប់បានផ្តល់ថវិកាចំនួន ២៨ ៥៩៤ ២៧៥ ដុល្លារអាមេរិក តាមរយៈគម្រោង JA​SA តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ នេះបើតាមកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor។ ក្នុងកិច្ចប្រជុំនេះ ក៏បានមានការចុះលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គររួមមាន៖ 1) «គម្រោងមូលនិធិសមភាគីជប៉ុនសម្រាប់គាំទ្រការធ្វើឲ្យមានលំនឹងដល់តួប៉មកណ្ដាលប្រាសាទបាយ័ន ទាក់ទងនឹងគម្រោង JASA» ចុះហត្ថលេខា រវាងលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ២) «គម្រោង UNESCO-Japan Funds in Trust សម្រាប់ការអភិរក្សប្រាសាទបាយ័នដំណាក់កាលទី៦» ចុះហត្ថលេខា រវាងឯកឧត្តម បណ្ឌិត ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ […]

អាន​បន្ថែម

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនីកម្ពុជាជាទឹកប្រាក់ចំនួន ៤០៦ ៥០០ ០០០ ០០០​ រៀល ស្មើនឹងជាង ៩៩លានដុល្លារអាមេរិក ដើម្បីធានាស្ថិរភាពតម្លៃអគ្គិសនីកុំឱ្យលើសកម្រិតតម្លៃដែលកំពុងអនុវត្តបច្ចុប្បន្ន ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្មីៗនេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនឱ្យតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ពីដៃគូផ្សេងៗចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាពចំនួន ៧។ (អានបន្ថែម) រដ្ឋាភិបាលក៏នឹងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងកម្រិត ៨១៣ ០០០ ០០០ ០០០រៀល សើ្មនឹងជាង ១៩៨លានដុល្លារអាមេរិក ដើម្បីសងប្រាក់ដើមនៃការបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២២។ មួយវិញទៀត ការលក់នេះ គឺដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្ដល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័សដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ។ ដោយឡែក គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ ដែលអាចឱ្យរាជរដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ (អានបន្ថែម)

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំនួន ៦២.៩ លានដុល្លារអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន ០៩​ របស់កម្ពុជា ដើម្បីជំរុញវិស័យសុខាភិបាល និងខ្សែសង្វាក់តម្លៃបសុសត្វ ពាណិជ្ជកម្ម និងផលិតកម្មបសុសត្វ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ថវិកានេះ ត្រូវបានផ្តល់សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងខ្សែសង្វាក់ផលិតកម្ម និងសុខភាពបសុសត្វឆ្លងកាត់ព្រំដែនអនុតំបន់មហាទន្លេមេគង្គ។ ម្យ៉ាងទៀត កញ្ចប់ថវិកានេះក៏ត្រូវបានបែងចែកជាកម្ចីចំនួន ៥០លានដុល្លារអាមេរិក ដែលផ្តល់ដោយប្រភពសម្បទានរបស់ធនាគារ ADB និងជំនួយចំនួន ១២ លានដុល្លារអាមេរិក ទទួលបានពីមូលនិធិអភិវឌ្ឃន៍អាស៊ី (ADF) ព្រមទាំងជំនួយចំនួន ៩០០ ០០០ ដុល្លារអាមេរិក ដែលបានពីមូលនិធិប្រែប្រួលអាកាសធាតុ (CCF)។ ទន្ទឹមនឹងនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក៏នឹងផ្តល់កម្ចីប្រមាណ ៤៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះ ដែលនឹងគ្រប់គ្រងដោយធនាគារ ADB។ តាមរយៈគម្រោងខាងលើ កញ្ចប់ថវិកានេះនឹងជួយដោយផ្ទាល់ដល់ ៤ម៊ឺនគ្រួសារ ក្នុងខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង ភ្នំពេញ សៀមរាប និងតាកែវ ដោយលើកកម្ពស់ការវិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សមត្ថភាពបច្ចេកទេស និងស្ថាប័ន ព្រមទាំងការរៀបចំគោលនយោបាយមួយចំនួន។ […]

អាន​បន្ថែម

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១៦ ទិន្នន័យដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។ ត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ២៥៤.១៩ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ៧៥.២០ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១០១.៣៥ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៥១.៦៩ លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ៦០.០៧ លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទៅ៣ នេះ មានកំណើនប្រមាណ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមុន។ ដោយឡែក ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ រាជរដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៧១៧,៩០ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ២៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ […]

អាន​បន្ថែម

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៥លានដុល្លារអាមេរិក ដើម្បីអភិ​វឌ្ឍ​​​វិស័យ ០៤សំខាន់ៗ សម្រាប់រយៈពេល ៥ឆ្នាំ (ខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧)។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី ស​ម្រា​ប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ “Cambodia-Australia Partnership for Resilient Economic Development (CAP RED) Program” កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ជំនួយឥតសំណងនេះ នឹងអភិវឌ្ឍផ្តោតទៅលើវិស័យគោលចំនួន ៤សំខាន់ៗ រួមមាន ១. ហេដ្ឋារចនាសម្ព័ន្ធ ២.ពាណិជ្ជ​កម្ម និងវិនិយោគ ៣.កសិកម្ម និងកសិឧស្សាហកម្ម និង៤.យេនឌ័រ និងបរិយាប័ន្ន។ តាមរយៈកម្មវិធី CAP RED ការអភិវឌ្ឍវិស័យគោលទាំងនេះ ធ្វើឡើងដោយមានកិច្ចសហការអនុវត្តរួមគ្នារវាងវិស័យ​ឯក​ជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព ភាពធន់ និងបរិយាប័ន្ន។ គួរបញ្ជាក់ថា កម្មវិធី CAP RED គឺទទួលបានហិរញ្ញប្បទានតាមរយៈមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម […]

អាន​បន្ថែម