គម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ

គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្សាហកម្មនេះក៏នឹងមានរោងចក្រថាមពលប្រើហ្គាស ៤៥០ មេហ្គាវ៉ាត់ចំនួន ២ និងកំពង់ផែ ១០០ ហិកតាសម្រាប់នាំចូលឧស្ម័នធម្មជាតិរាវ។ លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយថា សួនឧទ្យានដែលនឹងក្លាយទៅជាឧទ្យានដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងដើរតួក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។

អាន​បន្ថែម

រដ្ឋចិនគ្រោងផ្ដល់កម្ចី ២៩ ប៊ីលានដុល្លារ ដើម្បីជួយបញ្ចប់គម្រោងអចលនទ្រព្យជាប់គាំង

រដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។ កម្ចីពិសេសនេះនឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។ ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន និង ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។ កម្ចីជាង ២៩ ប៊ីលានដុុល្លារនេះ មិនមែនដើម្បីជំរុញទីផ្សារអចលនទ្រព្យ ឬជួយសង្រ្គោះអ្នកអភិវឌ្ឍន៍ទេ តែនឹងត្រូវផ្លល់ឱ្យសម្រាប់គម្រោងគម្រោងលំនៅដ្ឋានដែលត្រូវបានលក់ហើយ ប៉ុន្តែការដ្ឋានគាំង ដោយសារអ្នកអភិវឌ្ឍខ្វះសាច់ប្រាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលក្នុងតំបន់ នឹងពិនិត្យមើលទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកអភិវឌ្ឍន៍ ជាក់ស្ដែង មុនពេលផ្តល់ប្រាក់កម្ចី។ គម្រោងនេះកើតឡើងបន្ទាប់ពីអ្នកទិញផ្ទះជាច្រើន បានធ្វើបាតុកម្មបញ្ឈប់ការបង់ប្រាក់កម្ចីទៅធានាគារព្រោះ អ្នកអភិវឌ្ឍមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន។ បញ្ហានេះកើតចេញពី ក្រុមហ៊ុនអចលនទ្រព្យយក្សចិនជាច្រើនដូចជា Evergrande Shimao និង Sunac បានធ្លាក់ក្នុងអន្ទាក់បំណុល ហើយខ្វះសមត្ថភាពក្នុងការបញ្ចប់ការដ្ឋានគម្រោងដែលបានលក់ដាច់រួចរាល់។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ (អានបន្ថែម)

អាន​បន្ថែម

អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ​:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។ តើ​អនាគត​នៃ​អគារ​គាំងស្ទះទាំងនេះ​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​ជា​ផ្លូវ​ដែលភាគីនិយោគិន​ចិន រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ដីត្រូវ​ដើរ​រួម​គ្នា​ដើម្បី​រក​ច្រក​ចេញ។ ទស្សនៈរបស់វិនិយោគិនចិន Nikkei Asia  បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។ អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ […]

អាន​បន្ថែម

រាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ​ នៅខែសីហា ឬកញ្ញាខាងមុខ

រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស​ មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។

អាន​បន្ថែម

កម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ

កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។ Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។ សម្រាប់កម្មវិធី Cambodia My Second Home មានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ សមាជិកភាពសម្រាប់ប្តីប្រពន្ធ សាច់ញាតិជិតស្និទ្ធ និងឱកាសដាក់ពាក្យសុំធ្វើលិខិតឆ្លងដែននៅកម្ពុជាក្រោយរយៈពេល ៥ឆ្នាំ និងទទួលបានសិទ្ធិពីអាស៊ាន។ គុណវុឌ្ឍិចូលរួមគឺជាការវិនិយោគយ៉ាងហោចណាស់ ១០០ ០០០ដុល្លារអាមេរិក និងភាពជាម្ចាស់នៃ “គម្រោង” អចលនទ្រព្យដែលមានន័យថាទម្រង់មួយចំនួននៃកិច្ចព្រមព្រៀងអចលនទ្រព្យ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានបញ្ជាក់ថា កម្មវិធីនេះគឺសម្រាប់ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនកម្ពុជា ឬក្រៅប្រទេស ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិវិញគឺស្ថិតក្នុងការពិចារណា ដរាបណាពួកគេធ្វើការវិនិយោគតាមចំនួនអប្បបរមា។ បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថាជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ការ​វិនិយោគ​របស់​ចិន​បាន​ប្រែក្លាយ​រាជធានី​ភ្នំពេញ​​ជាមួយ​នឹង​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ និង​ផ្លូវ​ក្រវាត់​ក្រុង។ មួយវិញទៀត រដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) កំពុងសិក្សា និងពិចារណាដើម្បីផ្តល់មូលនិធិសង់ផ្លូវរថភ្លើងក្រោមដី […]

អាន​បន្ថែម

កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​ កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​របស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។​ ក្រុមហ៊ុន​បន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។ ​វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

រថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា

ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។ រថយន្តទាំង ៤ម៉ាកនេះ រួមមាន ម៉ាក Soueast មាន ៤ម៉ែល ជាប្រភេទរថយន្តទេសចរណ៍ ម៉ាក FAW មាន ៥ម៉ូដែល ជាប្រភេទរថយន្តដឹកទំនិញ ម៉ាក Dongfeng មាន ១០ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍ និង ម៉ាក MG មាន ៤ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍។ គេរំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន GTV Motor នេះនឹងបង្កើតការងារបានចំនួន ៧៣៨កន្លែង។ គួរបញ្ជាក់ដែលថា […]

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគធំៗថ្មីចំនួន៦ តម្លៃសរុបជិត ៨០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល៖ ១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក។ ២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក។ ៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក។ ៤. ECKL […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ

រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដើម្បីបំពេញតម្រូវការជូនពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) បច្ចុប្បន្នរោងចក្រនេះបានស្ថាបនារួចរាល់ជាស្ថាបពរហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ […]

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ  Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។​ ក្រុមហ៊ុនទី២ Neutralize (Cambodia) Industrial Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺ Cambodian Longwan Light Industry Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៤ គឺ LUUS […]

អាន​បន្ថែម