ការវិនិយោគ និងមូលធន
ម៉ាឡេស៊ីដាក់ទុនវិនិយោគជាង ៣ពាន់លានដុល្លារ នៅកម្ពុជា
កម្ពុជាទទួលបានរំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ពាន់លានអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិនិយោគិនពីប្រទេសម៉ាឡេស៊ី បានបោះទុននៅកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន ១៦២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន ៥៣នាក់ នាឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៧ មេសា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គោលដៅដែលក្រុមធុរជនម៉ាឡេស៊ីមកបំពេញបេសកកម្មនៅកម្ពុជានេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។
អានបន្ថែមវិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា
វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានដូចជា ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផល និងសេវារបស់ពួកគេមកកាន់ទីផ្សារកម្ពុជា។ ជាការឆ្លើយតប អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា៕
អានបន្ថែមការវិនិយោគផ្ទាល់ពីបរទេសសរុបនៅឆ្នាំ ២០២១ មាន ៤,៣ប៊ីលានដុល្លារ ធ្លាក់ចុះ ៤៧%
គម្រោងវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងឆ្នាំ ២០២១ ទាំងមូល មានតម្លៃសរុប ៤ ៣៥៧ លានដុល្លារ ដែលថយចុះ ៤៧% បើធៀបនឹងទុកវិនិយោគក្នុងឆ្នាំ២០២០ ដែលមានតម្លៃវិនិយោគសរុប ៨ ២៥០ លាដុល្លារ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន មានសន្ទុះជាងគេ ហើយនៅតែជាលំដាប់លេខ ១ ដែលកើនឡើង ៦៧% ឬប្រមាណ ២ ៣២៦លានដុល្លារ។ ដោយឡែក ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសសិង្ហបុរី និងអាមេរិក មានតម្លៃ ១២១ លានដុល្លារ និង ១៦៣ លានដុល្លារ រៀងៗគ្នា។ ចំណែក ការវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង មានតម្លៃ២៤លានដុល្លារ ថយចុះ ពី ២៦២ លានដុល្លារ ក្នុងឆ្នាំ ២០២០ ខណៈមកពីប្រទេសជប៉ុន មានតម្លៃ ៦១ លានដុល្លារ កើនឡើងពី ៤៦ លានដុល្លារ ក្នុងឆ្នាំ២០២០។
អានបន្ថែមរដ្ឋបង្ហើបថា គម្រោងសង់កំពង់ផែរណប ៧ តាមដងទន្លេ នឹងចំណាយប្រមាណ ៧០ លានដុល្លារ
ការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ ដែលបានគ្រោងទុក អាចនឹងត្រូវចំណាយថវិកាប្រមាណ៧០ លានដុល្លារ ជារួម ឬប្រមាណ ១០លានដុល្លារសម្រាប់កំពង់ផែមួយ ដែលទុនវិនិយោគគឺប្រែប្រួលអាស្រ័យលើស្ថានភាព និងទីតាំងនៃកំពង់ផែនីមួយៗ។ ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ថា កំពង់ផែចំនួន ៤ ក្នុងចំណោមកំពង់ផែរណបដែលបានគ្រោងទុកទាំង ៧ កំពុងស្ថិតក្នុងការសាងសង់ហើយ។ ឯកឧត្តម បញ្ជាក់ថា ការសាងសង់កំពង់រណបនេះ គឺជាការវិនិយោគរបស់វិស័យឯកជនសហការជាមួយកំពង់ផែស្វ័យតភ្នំពេញ ដោយថវិកាសាងសង់បានមកពីវិស័យឯកជន និងដីសម្រាប់សាងសង់ជារបស់កំពង់ផែស្វ័យ ភ្នំពេញ។ ឯកឧត្តម ហ៊ី ប៉ាវី ថ្លែងថា៖ «ទាក់ទងនឹងទុនវិនិយោគសាងសង់ អាចនឹងមានចំនួនខុសគ្នា ប៉ុន្តែក្នុងប្រមាណជា ១០លានដុល្លារ តម្លៃទៅតាមកន្លែងខ្លះ លើសពី១០លានដុល្លារ កន្លែងខ្លះអាចទាបជាង១០លានដុល្លារ ទៅតាមភូមិសាស្រ្តជាក់ស្តែង«។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាកំពង់ផែរណបតាមដងទន្លេមេគង្គ និងទន្លេសាប គឺដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ […]
អានបន្ថែមJICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣
កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។ ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។ ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ […]
អានបន្ថែមមូលហេតុសំខាន់ៗ៥យ៉ាង ដែលចិន និងបរទេសផ្សេងទៀត ចូលចិត្តមកវិនិយោគនៅកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗ នេះ បានជំរុញឱ្យវិនិយោគិនចិន មកបោះទុននៅកម្ពុជាបន្ថែមទៀតក្នុងវិស័យអាទិភាព ខណៈបានបញ្ជាក់ថាមានមូលហេតុសំខាន់ៗចំនួន៥យ៉ាង ដែលកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្ដានុពល។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន ជាមួយក្រុមហ៊ុនចិនចំនួន៣ រួមមាន ក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ គោលបំណងនៃកិច្ចប្រជុំ គឺការសុំជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានស្វាគមន៍អ្នកវិនិយោគចិន ហើយបានបញ្ជាក់ថាបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ដោយសារមូលហេតុ ៥ រួមមាន៖ ទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។ ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។ ទី៣- កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ។ ទី៤- កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា អនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា […]
អានបន្ថែមរដ្ឋត្រូវការថវិកាជាង ១៧ប៊ីលានដុល្លារសម្រាប់វិនិយោគលើអនុវិស័យធំៗ ៤ ម ដល់ឆ្នាំ២០២៤
រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ១៧,៥ប៊ីលានដុល្លារ ដើម្បីវិនិយោគលើវិស័យឧស្សាហកម្មទូទៅ សម្រាប់ឆ្នាំ២០២២ ដល់២០២៤។ នេះបើយោងតាមរបាយការណ៍ស្តីពីកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល (PIP) 2022-2024 របស់ក្រសួងផែនការ។ បើបែងចែកតាមឆ្នាំ ឆ្នាំ២០២២នេះ រដ្ឋនឹងត្រូវការទុនប្រមាណ ៥,៣ ប៊ីលានដុល្លារ ខណៈ ឆ្នាំ២០២៣ ត្រូវការ ៥,៩ប៊ីលានដុល្លារ ហើយឆ្នាំ ២០២៤ ៦,២ប៊ីលានដុល្លារ។ របាយការណ៍នេះបានបន្តថា វិស័យឧស្សាហកម្មទូទៅ សំដៅលើការរុករករ៉ែ ផលិតកម្ម អគ្គិសនី ឧស្ម័ន និងទឹក និងអនុវិស័យសំណង់។ អនុវិស័យសំណង់ នឹងត្រូវការថវិកាវិនិយោគ ៩,២ប៊ីលានដុល្លារ ខណៈវិស័យផលិតកម្មត្រូវការ ៦ប៊ីលានដុល្លារ ហើយវិស័យអគ្គិសនី ឧស្ម័ន និងទឹក ត្រូវការ ១,៩ប៊ីលានដុល្លារ។ គួរបញ្ជាក់ថា រដ្ឋាភិបាល បាននិងកំពុងសាងសង់អគារសាធារណៈ ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០។
អានបន្ថែម២ ខែ ដើមឆ្នាំ ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានជាង ២ ពាន់លានដុល្លារ កើនជាង ២៣០%
២ ខែ ដំបូងនៃឆ្នាំ ២០២២ នេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដល់ ៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគសរុប ២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងពេល ២ ខែ នេះ ចំនួនគម្រោងកើនឡើង ១៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទុនវិនិយោគសរុប កើនជាង ២៣៦,៥%។ គម្រោងវិនិយោគទាំងនេះ បានផ្តល់លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣១ ពាន់នាក់ ដែលកើនឡើង ៧៥,៣% ផងដែរ។
អានបន្ថែម២ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៦៥០ គម្រោង តម្លៃ ១៣៧ លានដុល្លារ
នៅក្នុងរយៈពេល ២ ខែ នៃឆ្នាំ២០២២ នេះ ចំនួនគម្រោងសំណង់ដែលទទួលបានការអនុញ្ញាតមានសរុប ៦៥២ គម្រោង ឬស្មើនឹងទុនវិនិយោគ ១៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំនួនគម្រោងក្នុង ២ ខែ បានធ្លាក់ចុះ ២០៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃវិនិយោគក៏ធ្លាក់ចុះ ៨៨,៩%។ របាយការណ៍ដដែល បន្តថា ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន៦១៦ គម្រោង ឬស្មើនឹង ៩៤,៥% នៃសំណើសុំសាងសង់សរុប ដែលក៏ធ្លាក់ចុះ ២៣០ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល
ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។
អានបន្ថែម